រថយន្ត​ថ្លៃ​បំផុត​លើ​លោក!

រថយន្ត Sweptail ដែល Rolls-Royce ទើប​ចេញ ​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក (វីដេអូ)


ក្រុមហ៊ុនរថយន្ត​ Rolls-Royce ទើប​បាន​ផលិត​រួចរាល់​នូវ​ម៉ូដែល​ថ្មី​បំផុត​មួយ ឈ្មោះ Sweptail ដែល​ក្រុមហ៊ុន​អះអាងថា អាច​ជា​រថយន្ត​ដែល​ថ្លៃ​ជាង​គេ​បំផុត នៅ​លើ​ពិភព​លោក។
រថយន្ត Rolls-Royce Sweptail តម្លៃ​ ១៣លាន​ដុល្លារ​អាមេរិក។
ដោយ

រថយន្ត​ Rolls-Royce ឈ្មោះ Sweptail នេះ ជា​ការផលិត​សម្រិត​សម្រាំង​បំផុត សម្រាប់​អតិថិជន​មួយ​រូប​គត់​ដែល​បាន​កុម្មង់​ឲ្យ​ក្រុមហ៊ុន​ Rolls-Royce ផលិត​ឲ្យ​រូប​គាត់។ 

រថយន្ត​ប្រណីត​ថ្មី​បំផុត​ដែល​មាន​តែ​មួយ​គ្រឿងគត់​នេះ ត្រូវ​បាន​បង្ហាញ​ដល់អ្នកសារព័ត៌មាននៅឯ Concorso d’Eleganza នៅក្រុង Villa d’Este កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ​២០១៧។

លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce មានប្រសាសន៍ថា៖ «រថយន្ត Sweptail គឺជារថយន្តដ៏អស្ចារ្យ។ ... ហើយរថយន្ត Sweptail គឺជាតឹកតាងបង្ហាញថា រថយន្ត Rolls-Royce នៅតែឈរក្នុងលំដាប់កំពូលនៃការផលិតដោយដៃ ប្រៀបបាននឹងការកសាងនាវា»។ 


👉 គួរអានដែរ ! នៅ​កម្ពុជា ការនិយម​ប្រើ​រថយន្ត​ប្រណីតៗ​​កំពុង​កើនឡើង


រថយន្តម៉ូដែល ‘Sweptail’ - ក្តីស្រមៃក្លាយជាការពិត

លោក Giles Taylor នាយក​ផ្នែក​រចនា​ម៉ូត​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce ថ្លែង​ថា រថយន្ត Sweptail គឺ​ជា​រថយន្ត​ដែល​ប្រៀប​បាន​នឹង​សម្លៀក​បំពាក់​ប្រណីត។ 

លោក Taylor ថ្លែង​យ៉ាងដូច្នេះ ៖ «នេះ​ជា​រថយន្ត Rolls-Royce ដែល​​ត្រូវ​​បាន​រចនា និង​បង្កើត​ដោយ​ដៃ​ដើម្បី​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន​ម្នាក់។ អតិថិជន​រូប​នេះ បាន​មក​កាន់​រោងចក្រ​រថយន្ត Rolls-Royce ជាមួយ​នឹង​គំនិត​មួយ ដែល​គាត់​យក​មក​ចែក​រំលែក​ក្នុង​ដំណើរការ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ហើយ​យើង​បាន​ផ្ដល់​យោបល់​ដល់​គាត់​ប្រៀប​បាន​នឹង​ការ​កាត់ដេរ​សម្លៀក​បំពាក់​ដល់​រូប​គាត់ ហើយ​បន្ទាប់​មក យើង​បាន​ដេរ​ខោអាវ​នោះ​ដល់​គាត់។ អ្នក​អាច​និយាយ​បាន​ថា យើង​បាន​កាត់​កំណាត់​សម្រាប់​សម្លៀក​បំពាក់ ដែល​គេ​អាច​វាយ​តម្លៃ​លើ​រូបគាត់​ពេល​គាត់​ស្លៀក​ពាក់វា»។

រថយន្ត Sweptail
ផ្នែក​ខាងក្នុង​របស់​រថយន្ត​ Rolls-Royce ម៉ូដែល Sweptail។ (រូបភាព៖ Rolls-Royce)

ក្រុមហ៊ុន Rolls-Royce បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​មួយ​គ្រឿង​យ៉ាង​ពិសេស​នេះ តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ ហើយ​ទើប​នឹង​ផលិត​រួចរាល់​ថ្មីៗ​បំផុត​នេះ​ប៉ុណ្ណោះ។ 

រថយន្ត​ Sweptail នេះ យក​លំនាំ​តាម​រថយន្ត​ Rolls-Royce កាល​សម័យ​ទសវត្ស​១៩២០។ 

យោងតាម​សារព័ត៌មាន The Telegraph រថយន្ត​ Rolls-Royce ឈ្មោះ Sweptail នេះ មានតម្លៃ​ជាង ១២,៨​លានដុល្លារ​អាមេរិក។ 

ហើយ​ផ្អែក​តាម​តម្លៃ​នេះ Sweptail អាច​ក្លាយជា​រថយន្ត​ប្រណីត​មួយ​គ្រឿង ដែលមាន​តម្លៃខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក៕

Rolls-Royce Sweptail

ទស្សនាវីដេអូ រថយន្ត​ប្រណីត​បំផុតរបស់ Rolls-Royce - Sweptail

រថយន្ត Rolls-Royce "Sweptail" តម្លៃ​ ១៣លានដុល្លារអាមេរិក
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាត់​ទោស​ចោរ​លួច​ឆ្កែ​៦នាក់ ម្នាក់ៗ​ជាប់​គុក​ពី ៣-៧ឆ្នាំ...

ព័ត៌មាន
ខ្លះ​ជា​អ្នក​ឆក់ ខ្លះ​ជា​អ្នក​ចាប់​ញាត់​ក្នុង​បាវ រួចហើយ​យក​ទៅ​លក់​ឲ្យ​កន្លែង​សត្តឃាដ ដែល​កាប់​សាច់​លក់នៅ​តាម​ផ្សារ។ ក្រុម​ចោរ​លួច​ឆ្កែ…

ដឹងទេ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ប៉ុន្មាន?

ព័ត៌មាន
តាម​ពិត​ហាង​បញ្ចាំ​ជា​កន្លែង​ដោះ​ទ័ល​ដ៏​ល្អ​បំផុត។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ