បញ្ហាជម្លោះព្រំដែន

ថៃចេញមកបដិសេធ ចំពោះសំណើរបស់កម្ពុជា ក្នុងការនាំយកសំណុំរឿងព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ! ខណៈជំហានបន្ទាប់កម្ពុជានឹងប្ដឹង!


រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី ០៤ ខែមិថុនានេះ បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងនឹងបញ្ហាជម្លោះព្រំដែនដ៏ក្ដៅគគុក ដែលបាននិងកំពុងកើតមានរវាងខ្លួនជាមួយនឹងកម្ពុជា ដោយក្នុងនោះ ភាគីថៃ បានចេញមកបដិសេធនឹងសំណើរបស់ភាគីកម្ពុជា ដែលគ្រោងនឹងនាំយកសំណុំរឿងព្រំដែន ទាក់ទងនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី បញ្ជូនទៅកាន់តុលាការយុតិធម៌អន្តរជាតិ ដោយភាគីថៃ សុំត្រឹមដោះស្រាយបញ្ហាទាំងអស់នេះ តាមរយៈយន្ដការទ្វេភាគី ដែលមានស្រាប់តែប៉ុណ្ណោះ។
បញ្ហាជម្លោះព្រំដែន
ដោយ

យន្ដការទ្វេភាគី ដែលភាគីថៃ ស្នើឡើងដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានោះរួមមាន៖

- គណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្ដការបច្ចេកទេស ដែលបង្កើតឡើងក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០០០។

- គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ដែលជាយន្ដការកម្រិតរដ្ឋមន្ត្រីការពារជាតិ។

- គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលជាយន្ដការកម្រិតមេបញ្ជាការកងទ័ពក្នុងតំបន់។

ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីភាគីថៃ ឯកភាព ឬ មិនឯកភាពក្ដី ក៏កម្ពុជា នៅតែត្រូវយកបញ្ហាព្រំដែនទាក់ទងនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី ទៅកាន់តុលាការយុតិធម៌អន្តរជាតិ ដើម្បីឈានទៅបញ្ចប់បញ្ហាស្របទៅតាមច្បាប់អន្តរជាតិ។ ក្នុងន័យនេះ គឺកម្ពុជា នឹងប្ដឹងប្រទេសថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ប្រសិនបើគ្មានការដោះស្រាយតាមរយៈយន្ដការភាគីទីបីទេនោះ បញ្ហាជម្លោះតាមព្រំដែននេះ នឹងបន្ដដល់រាប់សិប ឬរាប់រយឆ្នាំទៅមុខទៀត ឬអាចបង្កជាជាម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ ដូចនៅ តំបន់ហ្គាហ្សា ដែលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដូច្នេះដែរ។

បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានកើនឡើងកម្ដៅខ្លាំង នៅក្រោយពេលដែលមានហេតុការណ៍ ទាហានថៃបានចូលវាយឆ្មក់ទាហានកម្ពុជា នៅតំបន់មុំបី បង្កឱ្យទាហានកម្ពុជាម្នាក់បានពាលីជីវិត កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។ មកទល់ពេលនេះ ទាហាននៃប្រទេសទាំងពីរ បានគែនកម្លាំង និងអាវុធ ត្រៀមនៅតំបន់ព្រំដែនជួរមុខ ក្រែងមានបញ្ហាឈ្លានពានណាមួយកើតឡើង ខណៈដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅតែបន្ដអំពាវនាវឱ្យកងទ័ពរក្សាភាពអត់ធ្មត់ខ្ពស់ និងស្វែងរកការដោះស្រាយដោយសន្ដិវិធី។




អត្ថបទបន្ទាប់


ការខ្ចីបំណុលថ្មីរបស់រដ្ឋាភិបាលកម្ពុជា ធ្លាក់ចុះ៤៤% នៅត្រីមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

បំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ បំណុលរបស់កម្ពុជា បានកើ…

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ