អត្ថបទក្រុមហ៊ុន

បុរីវិមានភ្នំពេញចាប់ដៃជាមួយ Bred Bank ដើម្បីជំរុញទីផ្សារលក់ និងផ្តល់ឥណទានរហូតដល់២០ឆ្នាំ


ថ្នាក់ដឹកនាំបុរីវិមានភ្នំពេញរំពឹងថា ការលក់លក់លំនៅឋានក្នុងគម្រោងបុរីវិមានភ្នំពេញនឹងកាន់តែមានភាពទាក់ទាញ និងល្អប្រសើរបន្ថែមទៀត ក្រោយក្រុមហ៊ុនបានចាប់ដៃគ្នាជាមួយធនាគារ Bred Bank ដែលជាធនាគារដ៏ធំមួយមកពីប្រទេសបារាំង។ ការរំពឹងបែបនេះ ក៏ដោយសារ Bred Bank មានការផ្តល់ជូនឥណទានរហូតដល់៨០%នៃតម្លៃផ្ទះជាមួយអត្រាការប្រាក់សមរម្យនិងមានរយៈពេលកម្ចីរហូតដល់២០ឆ្នាំ។
បុរីវិមានភ្នំពេញចាប់ដៃជាមួយ Bred Bank ដើម្បីជំរុញទីផ្សារលក់ និងផ្តល់ឥណទានរហូតដល់២០ឆ្នាំ

គោលបំណងនៃការចាប់ដៃគ្នារវាងបុរីវិមានភ្នំពេញជាមួយធនាគារ Bred Bank គឺដើម្បីរួមចំណែកធ្វើយ៉ាងឲ្យអតិថិជនមានលទ្ធភាពកាន់តែខ្ពស់ក្នុងការទិញលំនៅឋាននៅបុរីវិមានភ្នំពេញដែលមានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លាររហូតដល់ជាង២លានដុល្លារអាមេរិក។
លោក មឿង រដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុនបុរីវុមានភ្នំពេញបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការចាប់ដៃគ្នាជាមួយធនាគារ Bred Bank ក្នុងការជួយបង្កើនភាពទាក់ទាញ និងជំរុញទីផ្សារទិញលក់បុរីវិមានភ្នំពេញឲ្យកាន់តែល្អប្រសើរ។ លោករំពឹងថា តាមរយៈភាពជាដៃគូនេះ នឹងជួយធ្វើឲ្យទីផ្សារលក់លំនៅឋានក្នុងគម្រោងបុរីវិមានភ្នំពេញកាន់តែល្អប្រសើរ និងទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។ ការបង្ហាញក្តីរំពឹងបែបនេះ ក៏ដោយសារលោកជឿជាក់លើលក្ខខណ្ឌអំណោយផលរបស់ធនាគារនេះ ដែលមានការផ្តល់ជូនអតិថិជននូវឥណទានរហូតដល់៨០%នៃតម្លៃផ្ទះជាមួយរយៈពេលផ្តល់កម្ចីរហូតដល់២០ឆ្នាំក្នុងអត្រាការប្រាក់០.៦៥%ក្នុង១ខែ ដែលជាលក្ខខណ្ឌល្អប្រសើរមួយ។

ការបង្ហាញក្តីរំពឹងបែបនេះរបស់ លោក មឿង រដ្ឋា ធ្វើឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីសក្រោយពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុន លីហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ជាមួយធនាគារ Bred Bank កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ បើតាមការគូសបញ្ជាក់របស់លោក មឿង រដ្ឋា កត្តាដែលជំរុញឲ្យបុរីវិមានភ្នំពេញចាប់ដៃគ្នាជាមួយធនាគារនេះ គឺដោយសារធនាការមកពីប្រទេសបារាំងមួយនេះមានការផ្តល់ជូនលក្ខខណ្ឌឥណទានល្អ គួបផ្សំអតិថិជនមួយចំនួនរបស់ធនាគារនេះបានទិញលំនៅឋានក្នុងបុរីនេះ។ ដូច្នេះលោកជឿជាក់ថា តាមរយៈភាពជាដៃគូនេះនឹងរួមចំណែកជួយផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរៀងៗខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្នបុរីវិមានភ្នំពេញមានចំនួន១៦គម្រោង ដែលភាគច្រើននៅរាជធានីភ្នំពេញ និងមានផ្ទះសរុបជិត៨ពាន់ខ្នងផ្ទះ ហើយមានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លាររហូតដល់ជាង២លានដុល្លារ។ បើតាមការគូសបញ្ជាក់របស់លោក មឿង រដ្ឋា ក្នុងចំណោមលំនៅឋានជិត៨ពាន់ខ្នង មានជាង៦ពាន់ខ្នងត្រូវលក់ជូនអតិថិជន។ ក្រៅពីរាជធានីភ្នំពេញ បុរីវិមានភ្នំពេញក៏មានផែនការពង្រីកការវិនិយោគនៅតាមខេត្តសក្តានុពលមួយចំនួនទៀតផងដែរ ដែលមកទល់ពេលនេះក្រុមហ៊ុនបាននិងកំពុងសាងសង់គម្រោងបុរីវិមានភ្នំពេញមួយនៅក្រុងសួង ខេត្តក្រចេះ៕




អត្ថបទបន្ទាប់


បើកគណនីសន្សំមានកាលកំណត់នៅលើ AMK Mobile ទទួលបានអត្រាការប្រាក់រហូតដល់ 8.5%

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពធនាគារចល័ត AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនទាំងអស់អាចបង្កើតគណនីសន្សំរយ…

កម្ពុជារកចំណូលពន្ធពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជិត១៥លានដុល្លារ នៅត្រឹម២ខែឆ្នាំនេះ

ព័ត៌មាន
នៅដើមឆ្នាំ២០២៣នេះ ការប្រមូលចំណូលពន្ធដារ នៅតែបង្ហាញពីសម្ទុះកំណើនល្អប្រសើរ។ តួយ៉ាង ទោះបីជាយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ