អង្គការ OECD

ថៃ ចាប់ផ្តើមដាក់ពាក្យសុំចូលជាសមាជិកអង្គការ OECD ក្រោយក្លាយជាដៃគូរបស់ BRICS


ប្រទេសថៃ បានចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ បន្ទាប់ពីប្រទេសនេះបានក្លាយជាដៃគូរបស់ក្រុមប្រទេសក្នុងប្លុក ប្រ៊ីក (BRICS)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
អង្គការ OECD
ដោយ

រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សានជៀមផុងសា (Maris Sangiampongsa) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ប្រទេសថៃបានចាប់ផ្ដើមដំណើរការដាក់ពាក្យសុំចូលសមាជិករបស់អង្គការ OECD ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៣៧ តាមរយៈការទទួលយកស្ដង់ដា និងការអនុវត្តតាមអ្វីដែលកំណត់ដោយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយចំនួន។

ដំណើរការចូលជាសមាជិកនៃអង្គការ OECD របស់ប្រទេសថៃនេះ បានចាប់ផ្តើមនៅមួយសប្តាហ៍បន្ទាប់ពីប្រទេសនេះបានក្លាយជាដៃគូរបស់ក្រុមប្រទេសក្នុងប្លុកប្រ៊ីក ដែលមានប្រទេសជាស្ថាបនិកចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

រដ្ឋមន្ត្រីរូបនេះ បានអះអាងថា ថៃចង់លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនក្នុងទិដ្ឋភាពផ្សេងៗ ព្រោះថៃចង់ធ្វើឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានភាពប្រកួតប្រជែង និងមានវិជ្ជាជីវៈ ធ្វើឱ្យវិស័យសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ធ្វើឱ្យសេដ្ឋកិច្ចថៃ កាន់តែមានភាពធន់ និងនិរន្តរភាព និងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ថៃ កាន់តែរួមបញ្ចូលគ្នាផងដែរ។

ខុសពីលក្ខខណ្ឌក្នុងការចូលជាសមាជិករបស់ប្លុកប្រទេសប្រ៊ីក អង្គការ OECD តម្រូវឱ្យប្រទេសដែលដាក់ពាក្យសុំចូលជាសមាជិក ត្រូវធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិលើវិស័យមួយចំនួនដូចជាការវិនិយោគ ការប្រកួតប្រជែង និងការប្រឆាំងអំពើពុករលួយជាដើម។ ជាក់ស្តែងនៅក្នុង១ទស្សវត្សរ៍មុន ប្រទេសមួយចំនួនដូចជាកូឡុំប៊ី និងកូស្តារីកា បានធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ប្រកួតប្រជែងរបស់ពួកគេ ដើម្បីចូលរួមជាមួយអង្គការ OECD។

ប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ក៏គ្រោងនឹងចាប់   ផ្តើមដំណើរការចូលជាសមាជិកអង្គការ OECD ផងដែរ ហើយបានពន្យារពេលការចូលរួមជាមួយនឹងប្លុកប្រទេសប្រ៊ីក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម កំពុងតាមចែចូវក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត ឲ្យវិនិយោគលើវិស័យប្រេងនៅប្រទេសខ្លួន

រដ្ឋាភិបាលវៀតណាម បានអះអាងថា ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ចង់វិនិយោគលើវិស័យចម្រាញ់ប្រេងនិងចែកចាយប្រេងឥន្ធន…

បក្សប្រឆាំងរបស់ថៃ ទាមទារឱ្យរដ្ឋាភិបាលថ្មីលុបចោល MoU ស្តីពីការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នរួមគ្នាជាមួយកម្ពុជា នៅឈូងសមុទ្រថៃ

គណបក្សប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ដែលជាបក្សប្រឆាំងរបស់ថៃ ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ