នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលី

នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីព្រលយសម្ដីថា «ទំនាក់ទំនងជាមួយចិនជារឿងលំបាក»


ប្រទេសអូស្រ្តាលីរកបាននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ ដែលជាមេដឹកនាំមកពីគណបក្សពលករ លោក អាន់តូនី អាលបាណេស(Anthony Albanese) ដោយលោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣១ នៅព្រឹកថ្ងៃចន្ទទី២៣ឧសភា ជំនួសលោក ស្គុត មារីសុន។
នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីស្បថចូលកាន់តំណែង!

នាយករដ្ឋមន្ត្រីថ្មីរូបនេះ សន្យាថា នឹងដឹកនាំឲ្យអូស្រ្តាលីឲ្យរួបរួមគ្នា​ឡើងវិញ បន្ទាប់ពីយុទ្ធនាការ​បោះឆ្នោត​ដ៏ចម្រោងចម្រាសធ្វើឲ្យ​សង្គម​ប្រេះស្រាំ ស្របពេលដែលលោក​បានប្តេជ្ញាចិត្ត​ដោះស្រាយ​ការប្រែប្រួលអាកាសធាតុ និងវិសមភាព​សង្គម។ លោកអាន់តូនី ក៏នឹងត្រូវទៅជួបប្រជុំជាមួយសម្ព័ន្ធមិត្ត Quad ក្នុងប្រទេសជប៉ុន ដែលជាភារកិច្ចដំបូងភ្លាមៗរបស់លោក ក្នុងតំណែង​នាយករដ្ឋមន្ត្រីផងដែរ។

ក្នុងពិធីស្បថចូលកាន់ដំណែង លោកអាន់តីនី អាលបាណេសបាននិយាយថា រូបលោកនឹងដឹកនាំរដ្ឋាភិបាលមួយដែលធ្វើឱ្យប្រជាជនអូស្ត្រាលី​មានមោទនភាព ជារដ្ឋាភិបាល​ដែលមិនឲ្យ​មានការបែកបាក់គ្នា ប៉ុន្តែនឹងស្វែងរក​ការរួបរួម​សាមគ្គី​ជំនួស​វិញ។

បើទោះបីជា សន្លឹកឆ្នោតនៅតាមមណ្ឌលមួយចំនួនតូច​នៅកំពុងរាប់នៅឡើយ ហើយគណៈរដ្ឋមន្ត្រីថ្មីក៏មិនទាន់ចេញ​ជារូបរាងក៏ដោយ ក៏លោក អាន់តូនី បានស្បថចូលកាន់តំណែងរួចទៅហើយ ដូច្នេះគាត់នឹងអាចទៅចូលរួមកិច្ចប្រជុំ​នៃក្រុម​សម្ព័ន្ធមិត្ត Quad នៅទីក្រុងតូក្យូ​ក្នុងថ្ងៃទី ២៤ឧសភាបាន។

ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គឺជាសមាជិករបស់ Quad ហើយ​សម្ព័ន្ធនេះ ជាអ្វីដែល​ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញឱ្យប្រឆាំង​នឹងការកើនឡើង​នៃសកម្មភាពនយោបាយ ពាណិជ្ជកម្ម និងយោធារបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

សម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់អូស្រ្តាលី ទំនាក់ទំនងរបស់ប្រទេសលោក ជាមួយនឹងប្រទេសចិននឹងនៅតែជាការលំបាកមួយ។ លោកបានស្តីបន្ទោសដល់ចិន ដែលមានការផ្លាស់ប្តូរ​គោលនយោបាយ​ជាមួយអូស្រ្តាលី ខណៈដែល​អូស្រ្តាលី​មិនធ្លាប់​បានប្រែប្រួលឡើយ។

គួររំឭកថា ទំនាក់ទំនងរបស់អូស្រ្តាលីជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនកំពុង​ស្ថិតក្នុងកម្រិតទាបបំផុត បន្ទាប់ពីប្រទេសទាំងពីរ​បានប៉ះទង្គិចគ្នាលើបញ្ហាមួយចំនួន រួមទាំងពាណិជ្ជកម្ម ប្រភពដើមនៃ​មេរោគឆ្លង និងការចោទប្រកាន់​លើអូស្ត្រាលី​ពីការជ្រៀតជ្រែក​នយោបាយ​ការបរទេសរបស់ចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិនៅអ៊ុយក្រែន ជាកិច្ចពិភាក្សាដំបូងគេ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស

ព័ត៌មាន
កិច្ចពិភាក្សាជុំវិញបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនត្រូវបានលើកយកមកពិភាក្សាមុនគេនៃរបៀបវារៈនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ …

ចិនបញ្ចេញថវិកា១,៥ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អ្នកដាំដុះធញ្ញជាតិ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ

ព័ត៌មាន
ស្របពេលដែល ពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែខ្លាំង ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានអះអាងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ