ប្រទេសថៃ

ថៃចាប់ផ្តើមប្រមូលពន្ធលើសេវាកម្មអេឡិចត្រូនិកពីប្រតិបត្តិករបរទេស


ចាប់ពីពេលនេះតទៅ ប្រទេសថៃ សម្រេចបានប្រមូលពន្ធអាករតម្លៃបន្ថែម ពី ប្រតិបត្តិករបរទេស ដែលកំពុងបម្រើសេវាកម្មអេឡិចត្រូនិក និងប្រមូលចំណូលពីប្រទេសថៃ។ ការធ្វើយ៉ាងដូច្នេះ គឺដើរតាមគំរូរបស់ប្រទេសចំនួន ៦០ នៅទូទាំងសកលលោក ដែលបានប្រមូលពន្ធលើ សេវាកម្មឆ្លងព្រំដែន។
ប្រទេសថៃ សម្រេចបានប្រមូលពន្ធអាករតម្លៃបន្ថែម ពី ប្រតិបត្តិករបរទេស ដែលកំពុងបម្រើសេវាកម្មអេឡិចត្រូនិក និងប្រមូលចំណូលពីប្រទេសថៃ។

រាជរដ្ឋាភិបាល​ថៃ បាន​គូសបញ្ជាក់​ថា ពន្ធ​លើ​សេវាកម្ម​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​គិតគូរ និង​រៀបចំ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ មុន​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​ឆ្នាំ ២០២០១​នេះ ហើយ​ក៏​រំពឹង​ដែរ​ថា នឹង​ប្រមូល​ចំណូល​បាន​ជាង ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​សារពើពន្ធ​បើក​ឆាក​ដំបូង​នេះ​។

អត្រាពន្ធ​អាករ​តម្លៃបន្ថែម ៧% នឹង​ដាក់​ទៅ​លើ អាជីវកម្ម ដែល​អាច​រក​ប្រាក់​ចំណូល​ពី ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ លើស​ពី ៥​ម៉ឺន ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ហើយ​អាជីវកម្ម​ដែល​ត្រូវ​បង់ពន្ធ រួម​មាន វេទិកា​ទិញ​ទំនិញ​តាម​អន​ឡាញ​, សេវាកម្ម​ផ្សព្វផ្សាយ​តាម​អន​ឡាញ​, សេវាកម្ម​បញ្ជាក​ក់តាម​អន​ឡាញ​, សេវាកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​កម្មវិធី​, អ្នក​ផ្តល់​សេវាកម្ម​ឈ្មួញកណ្តាល និង​សេវាកម្ម​មួយ​ចំនួន​ផ្សេង​ទៀត​។

ការ​ចាប់ផ្តើម​ប្រមូល​ចំណូល​ពន្ធ​អន​ឡាញ​នេះ​ទៀត​សោត ក៏​ធ្វើ​ទៅ​តាម​គំរូ​របស់ បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក ដូច​ជា អូស្ត្រាលី ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េ​ខាងត្បូង ដែល​គោរព​តាម​គោលការណ៍​ណែនាំ របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (OECD) ធ្វើ​ធានា​នូវ ការ​ប្រមូល​ពន្ធ​អាករ​លើ​តម្លៃបន្ថែម សម្រាប់​សេវាកម្ម​ឆ្លង​ព្រំដែន​។

នាយកដ្ឋាន​ប្រាក់​ចំណូល​នៃ ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​អភិវឌ្ឍ​ប្រព័ន្ធ​ពន្ធ​អាករ​តម្លៃបន្ថែម​ជា​លក្ខណៈ​សាមញ្ញ សម្រាប់​សេវាកម្ម​អេ​ឡិច​ត្រូ​និក ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់ ប្រតិបត្តិ​ករ​បរទេស ក្នុង​ការ​ចុះបញ្ជី​បង់ពន្ធ និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជាដើម​។

ជាក់ស្តែង វេទិកា​ឌី​ជី​ថ​ល​អន្តរជាតិ​ធំ​ៗ ដែល​ជាប់​កាតព្វកិច្ច​ថ្មី​នេះ រួម​មាន Apple, Google, Facebook, Netflix, Line, Youtube និង Tiktok ជាដើម ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បរទេស​ចំនួន ៥០ ដែល​បាន​ចុះបញ្ជី​។

តំណាង​ក្រុមហ៊ុន​របស់​ប្រតិបត្តិ​ករ​បរទេស មក​ពី eBay Thailand, Line និង Facebook ក៏​បាន​អះអាង​ថា ពួក​គេ​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​អនុវត្ត​តាម ច្បាប់​ប្រមូល​ពន្ធ​លើ​សេវាកម្ម​អន​ឡាញ​នេះ​។

ជា​ចុង​ក្រោយ ក្រសួង​ហិរញ្ញវត្ថុ​ថៃ លើក​ឡើង​ថា ការ​ប្រមូល​ពន្ធ​ថ្មី​នេះ នឹង​បង្ហាញ​ពី​ប្រាក់​ចំណូល​របស់ ប្រតិបត្តិ​ករ​បរទេស កាន់តែ​ច្បាស់ ហើយ​ទិន្នន័យ​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គណនា​របប​ពន្ធ​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​អនាគត​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាជប៉ុនស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមដើម្បីទប់ទល់ការពង្រីកឥទ្ធិពលពីយោធាចិន

ព័ត៌មាន
ក្រសួងការពារជាតិជប៉ុនបានស្នើសុំកញ្ចប់ថវិកាចំនួន ៥០ពាន់លានដុល្លារពីរដ្ឋាភិបាលខ្លួនសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ក្នុងគោលបំណងបង្កើនល្បឿនសមត្ថភ…

សេដ្ឋកិច្ចឥណ្ឌាបានស្ទុះឡើង២០%ក្នុងត្រីមាសទី២ឆ្នាំនេះ ក្រោយអត្រាចាក់វ៉ាក់សាំងកើនឡើងជាលំដាប់

ព័ត៌មាន
របាយការណ៍ផ្លូវការពីរដ្ឋាភិបាលរដ្ឋសហព័ន្ធឥណ្ឌា ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា សេដ្ឋកិច្ចឥណ្ឌាកាលពីត្រីមាសទី២ឆ្នាំ២០២១នេះ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ