យោធារបស់ប្រទសជប៉ុន

យោធាជប៉ុនស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមដើម្បីទប់ទល់ការពង្រីកឥទ្ធិពលពីយោធាចិន


ក្រសួងការពារជាតិជប៉ុនបានស្នើសុំកញ្ចប់ថវិកាចំនួន ៥០ពាន់លានដុល្លារពីរដ្ឋាភិបាលខ្លួនសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ក្នុងគោលបំណងបង្កើនល្បឿនសមត្ថភាពយោធា និង លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ឲ្យកាន់តែទំនើប ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ចិនក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។
យោធាជប៉ុនកំពុងចូលរួមពិធីក្នុងការស្នើរសុំថវិកាការពារជាតិបន្ថែមពីរដ្ឋាភិបាល

ចាប់តាំងពី​ឆ្នាំ​២០២០​មក ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​ថា ប្រទេស​ចិន​បាន​និង​កំពុង​គំរាមកំហែង​សន្តិសុខ​ជាតិ​របស់​ខ្លួន តាម​រយៈ​សំណុំរឿង​កោះ​តៃវ៉ាន់​ដែល​មាន​ទីតាំង​គៀក​ទៅ​នឹង​កោះ​របស់​ជប៉ុន ដែល​ឈ្មោះ​ថា កោះ​សេន​កា​គូ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តំបន់​ជម្លោះ​រវាង​មហា​ក្ស​សេដ្ឋកិច្ច​លេខ​ទី​២ លេខ​៣​ក្នុង​លោក គឺ ចិន ហើយ​និង​ជប៉ុន​។

នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ រដ្ឋាភិបាល​ជប៉ុន​បាន​ដំឡើង​ថវិការ​សម្រាប់​វិស័យ​ការពារ​ជាតិ​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​សំណើសុំ​ថវិការ​ការពារ​ជាតិ​សម្រាប់​ឆ្នាំ​២០២២ កើនឡើង ២,៦% នៃ ការ​ចំណាយ​សរុប ស្មើនឹង​ជិត ៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ដំឡើង​ថវិការ​ឥត​ឈប់​ឈរ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​ជប៉ុន បាន​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ក្នុង​ការ​បង្កើន​សម្ថ​ភាព​យោធា និង លើកកម្ពស់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​នោះ​ការ​អភិវឌ្ឍ​យន្តហោះ​ចំបាំង​ទំនើប​ៗ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោ​យោធា​ទាក់ទង​នឹង​អវកាស ដូច​ជា ផ្កាយ​រណប ឡាស៊ែរ ប្រព័ន្ធ​តាមដាន​សកម្មភាព​ក្នុង​លំហ​អាកាស ប្រព័ន្ធ​រា​ដា ដើម្បី​ពង្រឹង​ការ​ការពារ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ជាដើម​។

សូម​ជម្រាប​ថា ក្រសួងការពារជាតិ​ជប៉ុន​បាន​ស្នើ​សុំ​ថវិការ​ចំនួន​ជាង ១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ទំនើប ប្រភេទ F-35 បន្ថែម​ទៀត និង​ថវិកា​ប្រមាណ ៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត សម្រាប់​នាវា​ដឹក​ជញ្ជូន​ខ្នាត​តូច​និង​មធ្យម ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ការពារ​ដែន​កោះដាច់​ស្រយាល​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន នៅ​តាម​បណ្តោយ​សមុទ្រ​ចិន​ខាងកើត​។ 

ទន្ទឹម​នេះ ជប៉ុន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៩៥០​លាន​ដុល្លារ​ទៀត ដើម្បី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ក្នុងស្រុក​ថ្មី​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០៣០ ក្នុង​តម្លៃ​ប្រហែល ៤០ ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ដឹកនាំ​ផលិត​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម Mitsubshi ។

ដូចនេះ យុទ្ធសាស្ត្រ​របស់​ទីក្រុង​តូ​ក្យូ គឺ​បង្កើត​កម្លាំងប្រដាប់អាវុធ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ចុង​ក្រោយបង្អស់​ដើម្បី​រារាំង​ទីក្រុង​ប៉េ​កាំ​ង​ពី​សកម្មភាព​យោធា ដើម្បី​ដោះស្រាយ​ជម្លោះ​ដែនទឹក ឬ​ជម្លោះ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​បង្កើន​ថវិកា​លើ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន​មិន​គ្រប់គ្រាន់​ដើម្បី​រក្សា​ល្បឿន​ថវិកា​យោធា​របស់​ចិន​នោះ​ទេ ជាក់ស្ដែង​ថវិកា​យោធា​ចិន​កើនឡើង ៦.៨% នៅ​ឆ្នាំ​ក្រោយ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កើនឡើង ២,៦% របស់​យោធា​ជប៉ុន​៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលចំណេញធ្លាក់លើអាមេរិកតែមិនមែនជប៉ុន ក្រោយក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនប្តូរទិសដៅវិនិយោគចេញពីប្រទេសចិន

ព័ត៌មាន
ដោយសារតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននឹងអាមេរិក ដែលបង្កើតជារនាំងពន្ធគយ ក៏ដូចជាផលវិបាកក្នុងការធ្វើអាជីវកម្ម ក្រុមហ៊ុនបរទេសធំៗដែលធ្ល…

ថៃចាប់ផ្តើមប្រមូលពន្ធលើសេវាកម្មអេឡិចត្រូនិកពីប្រតិបត្តិករបរទេស

ព័ត៌មាន
ចាប់ពីពេលនេះតទៅ ប្រទេសថៃ សម្រេចបានប្រមូលពន្ធអាករតម្លៃបន្ថែម ពី ប្រតិបត្តិករបរទេស ដែលកំពុងបម្រើសេវាកម្មអេឡិចត្រូនិក និងប្រមូលចំណូលពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ