TikTok នាំមុខ Facebook

ក្រុមហ៊ុន TikTok នាំមុខ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកទៅប្រើប្រាស់ច្រើនជាងគេ


ទិន្នន័យដែលបានពីការស្ទង់មតិកាលពីចុងឆ្នាំ ២០២០ បានបង្ហាញថា កម្មវិធីផលិតវីដេអូខ្លីលើទូរស័ព្ទរបស់ប្រទេសចិនឈ្មោះថា TikTok បានក្លាយជាកម្មវិធីមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេបង្អស់ ឈរកំពូលតារាងវ៉ាដាច់កម្មវិធីធំៗជាច្រើនទៀតរបស់ពិភពលោករួមទាំងកម្មវិធី Facebook របស់អាមេរិកផងដែរ។
ថា កម្មវិធីផលិតវីដេអូខ្លីលើទូរស័ព្ទរបស់ប្រទេសចិនឈ្មោះថា TikTok បានក្លាយជាកម្មវិធីមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេបង្អស់ ឈរកំពូលតារាងវ៉ាដាច់កម្មវិធីធំៗជាច្រើន
ដោយ

គេ​នៅ​ចាំ​បាន​ថា កម្មវិធី TikTok បាន​ធ្លាក់​ប្រជាប្រិយភាព​បន្តិច​នៅ​អា​មេ​រិ​ក ប៉ុន្តែ​ក្រោយមក សម្ទុះ​នៃ​អ្នក​ប្រើប្រាស់​បាន​ងើបឡើង​វិញ​ខ្លាំង​អំឡុង​ពេល​បិទ​ខ្ទប់ ដោយសារ​រលក​ឆ្លង​កូ​វី​១៩ នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន សហរដ្ឋអាមេរិក និង នៅ​អឺរ៉ុប​ជាដើម​។  នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ស្ថិត​ក្រោម​ការ​អភិវឌ្ឍ និង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន បាយ​ដេ​ន (ByteDance) កម្មវិធី TikTok ទើបតែ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ទាញ​យក​និង​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៧​ប៉ុណ្ណោះ ប៉ុន្តែ​កម្មវិធី​ផលិត​វី​ដេ​អូ​ខ្លី​ប្រកបដោយ​ភាព​ឆ្នៃ​ប្រឌិត​មួយ​នេះ ទទួល​បានការ​គាំទ្រ និយម​ចូល​ចិត្ត​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ចំនួន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៩ កម្មវិធី TikTok គឺ​ឈរ​ក្នុង​លំដាប់​លេ​៤ ឯណោះ ក្នុង​ចំណោម​កម្មវិធី​ដែល​មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាងគេ ខណៈ​ដែល​កម្មវិធី Facebook Messenger ឈរ​លំដាប់​លេខ​១​។ ប៉ុន្ដែ នៅ​ឆ្នាំ​២០២០ កម្មវិធី TikTok បាន​ដណ្ដើម​តំណែង​លេខ​១​ពី​កម្មវិធី Facebook Messenger វិញ​។

ទន្ទឹម​នឹង​ប្រជាប្រិយភាព​របស់ TikTok ក៏​មាន​ដែរ ក៏​មាន​ទស្សនៈ​មួយ​ចំនួន​យល់​ថា ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ដែល​គេ​ផ្តល់​ឲ្យ TikTok អាច​នឹង​មិន​មាន​សុវត្ថិភាព​នោះ​ទេ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​មុន អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​បាន​បញ្ជា​ឲ្យ​គេ​បិទ​ខ្ទប់​កម្មវិធី TikTok មិន​ឲ្យ​ដំណើរការ​នៅ​សហរដ្ឋអាមេរិក ក្រោយ​បារម្ភ​ពី​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។ ប៉ុន្តែ​បទបញ្ជា​នេះ ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​ប្រធានាធិបតី​ថ្មី ចូ បៃ​ឌិន​។

គេ​នៅ​ចាំ​បាន​ថា កាលនោះ​កម្មវិធី TikTok បាន​ធ្លាក់​ប្រជាប្រិយភាព​បន្តិច​នៅ​អា​មេ​រិ​ក ប៉ុន្តែ​ក្រោយមក សម្ទុះ​នៃ​អ្នក​ប្រើប្រាស់​បាន​ងើបឡើង​វិញ​ខ្លាំង​អំឡុង​ពេល​បិទ​ខ្ទប់ ដោយសារ​រលក​ឆ្លង​កូ​វី​១៩ នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ជាដើម​។

យ៉ាងណាមិញ ទុទិដ្ឋិនិយម និង​ក្តី​ព្រួយបារម្ភ​ពី​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ពី​សំណាក​ក្រុង​ប៉េ​កាំ​ង តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន នៅ​តែ​កើត​មាន​សម្រាប់​អ្នក​ប្រើប្រាស់​។ ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ទៀត​ដូច​ជា Telegram ជាដើម​។ 

កម្មវិធី​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ច Telegram ដែល​ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​រុ​ស្សី​ហើយ​បាន​ប្តូរ​ស្នាក់​ការ​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង​វិញ​នោះ ក៏​បាន​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុង​កំពូល​តារាង​កម្មវិធី​ទូរស័ព្ទ ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាងគេ​ផង​ដែរ ពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​១៩​។ 

Telegram ក្នុង​បរិបទ​នេះ បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​បាន​លឿន​រហ័ស ទាន់​ហេតុការណ៍ ខណៈ​ការ​ប្រើប្រាស់​ផ្ញើរ​សារ​ទៅ​វិញ​ទៅ​មក​ក៏​មាន​ភាព​ងាយស្រួល​ផង​ដែរ​។ មិន​ត្រឹមតែ​ទទួល​បានការ​ប្រើប្រាស់​ច្រើន​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នោះ​ទេ Telegram ក៏​ត្រូវ​បាន​ក្រុម​បាតុករ​នៅ​ហុងកុង និង​ប្រទេស​ថៃ​និយម​ប្រើប្រាស់​ផង​ដែរ កាលពី​ឆ្នាំ​២០១៩​និង​២០២០ ដើម្បី​គេច​ផុត​ពី​ការ​ឃ្លាំមើល​របស់​រដ្ឋាភិបាល​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាងគេ​ក្នុង​ពិភពលោក រាប់​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២១​នេះ គឺ​មិនមែន​ជា​កម្មវិធី Facebook នោះ​ទេ ប៉ុន្តែ​តំណែង​នេះ​បាន​ទៅ​លើ​កម្មវិធី TikTok ជាមួយនឹង​ការ​ទាញ​យក​មក​ប្រើប្រាស់​ជាង ៣​ពាន់​លាន​ដង តាម​ពីក្រោយ​ដោយ Facebook និង Instagram៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគនៅថៃហក់ឡើងជិត១៦០% នៅឆមាសទី១ឆ្នាំនេះ ទោះបីកូវីដ-១៩កំពុងរាតត្បាត

ព័ត៌មាន
បើនិយាយពីសំណើសុំវិនិយោគ ប្រទេសថៃ នៅតែធ្វើបានល្អក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស បើទោះបីជាកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំង…

ខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៣១នាក់ និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់

ព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៩ ខែសីហា បន្តរកឃើញអ្នកវិជ្ជមាននៃសមេរោគកូវីដ១៩ចំនួន ១៣១នាក់និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់បន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ