កញ្ចប់ថវិកា​ជំរុញ​សេដ្ឋកិច្ច

រដ្ឋសភាថៃសម្រេចអនុម័តកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ


រដ្ឋសភាថៃ បានសម្រេចអនុម័តសំណើកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដែលជាការចាក់បញ្ចូលច្រើនជាងគេបង្អស់ ទៅក្នុងសេដ្ឋកិច្ចជាតិថៃ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

ដោយសារតែ​ជួបប្រទះនឹង បញ្ហា​មេរោគ​ដ៏កាចសាហាវ​នេះ សេដ្ឋកិច្ច​ប្រទេសថៃ ត្រូវបានគេ​ព្យាករណ៍​ជាច្រើន​លើក​រួចមកហើយ ថានឹង​អាចធ្លាក់​ចុះរង្វង់ ៦% ទៅ ៧% ក្នុងឆ្នាំ ២០២០នេះ តែយ៉ាងណា រាជរដ្ឋាភិបាលថៃ រំពឹងថា កញ្ចប់​ថវិកាជាតិនេះ នឹងអាច​ជួយស្តារ​ស្ថានការណ៍​ឡើងវិញបាន។

ក្នុងនោះ ថវិកាជាង​១៧ពាន់​លានដុល្លារ ត្រូវបាន​ប្រើប្រាស់ជា​ជំនួយ​ដល់ កសិករ និងកម្មករ​ក្រៅផ្លូវការ ដូចជា​អ្នកលក់​ដូរតាម​ចិញ្ចើមថ្នល់ និងអ្នកបម្រើការ​នៅក្នុង​​ហាងម៉ាស្សា​ជាដើម ដែលបាន​បាត់បង់ការងារ​និង​ប្រាក់ចំណូល។

សម្រាប់វិស័យសុខាភិបាល ក៏ទទួល​បាន​ចំណែកជាង ១,៤ ពាន់លាន​ដុល្លារអាមេរិក ខណៈចំណែក​ថវិកា​ផ្សេងទៀត​​នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់ ជំរុញ​ឲ្យមាន​ស្ថិរភាព​ទីផ្សារ និងបង្កើន​អំណាចទិញ​ជាដើម តែយ៉ាងណា រាជរដ្ឋាភិបាលថៃ​ពុំបាន​បញ្ជាក់​លម្អិត ថាតើថវិកា​នេះ ត្រូវបាន​ចំណាយ​បែបណា​នោះទេ។

លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្តីថៃ បានគូស​បញ្ជាក់ថា រដ្ឋថៃ នឹងមាន​ការត្រួត​ពិនិត្យ​ជាជំហានៗ ចំពោះ​វិធីសាស្រ្ត​នៃការប្រើប្រាស់ កញ្ចប់ថវិកានេះ ជាឧទាហរណ៍ សម្រាប់​វិស័យ​ទេសចរណ៍ថៃ ដែលរងគ្រោះ​ខ្លាំងបំផុត ដោយសារតែ​ការបិទ​ជើង​ហោះហើរ​អន្តរជាតិ​នេះ គឺមាន​កម្មករ​ជាង ២០លាននាក់ បានដាក់​ពាក្យ​ស្នើសុំ​ថវិការដ្ឋ តម្លៃជាង ១៥០​ដុល្លារ​អាមេរិក។

លោក យ៉ូតាម៉ា សាវ៉ាន់ណា យ៉ាណា រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុថៃ បានគូស​បញ្ជាក់ថា ការត្រៀម​ខ្លួនបែបនេះ នឹង​អនុញ្ញាតឲ្យ​សេដ្ឋកិច្ច អាចចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ជាលំដាប់ ហើយកញ្ចប់​ថវិកានេះ ពិតជា​សំខាន់​ណាស់ ព្រោះ​សេដ្ឋកិច្ចថៃ មិនអាច​ហក់ឡើង​វិញ ភ្លាមៗ ដោយខ្លួនឯង​នោះទេ។

គួរជម្រាបថា រដ្ឋថៃ រំពឹងថា កញ្ចប់ថវិកានេះ ដែលស្មើនឹង ៩% នៃផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្រោច​ស្រង់ដល់ សេដ្ឋកិច្ចថៃ ឡើងវិញ​ឲ្យមាន​កំណើន ៣% ក្នុងឆ្នាំ ២០២០នេះ ក្រោយពីមាន​ការព្យាករ​ថាអាច​ធ្លាក់ចុះ ៥,៣% ឯណោះ៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា នៅមានរថយន្ដ ប្រហែល ៤០ម៉ឺនគ្រឿងទៀតនៅមិនទាន់បានមកឆៀក

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០មក ចំនួនរថយន្តដែលបានមកឆៀកបានធ្លាក់ចុះជាបន្ត…

ការជួញដូរផលិតផលកសិកម្មនៅវៀតណាមបន្តធ្លាក់ចុះខ្លាំង

ជំនួញជួញដូរលើផលិតផលកសិកម្មវៀតណាម ដែលធ្លាប់តែល្អប្រសើរនោះ នៅពេលនេះ ចាប់ផ្តើមធ្លាក់ចុះបន្តិចហើយ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ ជះឥទ្ធិពលអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ