Advertisement
Advertisement
វិបត្តិសេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅត្រីមាសទី២ ដោយសារ វិបត្តិកូវីដ-១៩


ដោយសារតែវិបត្តិកូវីដ-១៩ ប្រទេសថៃ បានផ្លាស់ប្តូរការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ម្តងហើយម្តងទៀត ហើយនៅពេលនេះ ឧបនាយករដ្ឋមន្ត្រីថៃ បានព្រមានថា GDP របស់ថៃ ក្នុងត្រីមាសទី ១ គឺធ្វើមិនបានល្អនោះទេ ហើយនៅក្នុងត្រីមាសទី ២នេះ គឺកាន់តែអាក្រក់ជាងនេះទៅ ទៀត ដោយសារតែ ប្រទេសថៃទាំងមូល កំពុងរងគ្រោះពីផលប៉ះពាល់ទាំងស្រុងតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅត្រីមាសទី២ ដោយសារវិបត្តិកូវីដ-១៩(រូបភាព www.khaosodenglish.com)
ដោយ
Advertisement

លោក សោម​គីត ចតុ​ស្រី​បិត​ក ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​គូសបញ្ជាក់​ថា វិស័យ​សំខាន់​ៗ ដែល​រុញច្រាន​ដល់ កំណើន​សេដ្ឋកិច្ចជាតិ គឺ​វិស័យ​ទេសចរណ៍ និង​ការ​នាំ​ចេញ ដែល​វា​បាន​ចុះ​ទន់ខ្សោយ​ទៅ​ហើយ ដោយសារ​តែ សេដ្ឋកិច្ច​សកលលោក មិនល្អ​នោះ​ទេ ក្នុងអំឡុងពេល​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ឧបនាយករដ្ឋមន្ត្រី​ថៃ ពុំ​បាន​បង្ហាញ​តួលេខ​ព្យាករណ៍ GDP ថៃ នៅ​ក្នុង​ត្រីមាស​ទី ១​នៅឡើយ​នោះ​ទេ រង់ចាំ​ដល់​ពាក់កណ្តាល​ខែឧសភា​នេះ​។

មន្ត្រីជាន់ខ្ពស់ នៅ​ធនាគារកណ្តាល​ថៃ ធ្លាប់​បាន​គូសបញ្ជាក់​ដែរ​ថា សេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់​ចុះ​គ្រប់​ត្រីមាស​ទាំងអស់ ក្នុង​ឆ្នាំ ២០២០​នេះ ដោយ​ត្រីមាស​ទី ២ រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ហើយ​ត្រីមាស​ទី ៣ និង​ទី ៤ អាច​នឹង​មានការ​ធ្លាក់​ចុះ​ស្តួចស្តើង មុន​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២១​ខាង​មុខ​។លោក បញ្ជាក់​ថា ការ​ព្យាករ​យ៉ាង​ដូច្នេះ គឺ​ក្នុង​ករណី​ដែល បញ្ហា​មេរោគ​កូ​វី​ដ​-១៩ ត្រូវ​បាន​គ្រប់គ្រង​បាន​នៅ ក្នុង​ត្រីមាស​ទី​២​នេះ ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា ធនាគារកណ្តាល​ថៃ ក៏​បាន​ព្យាករ​ដែរ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ដែល​រំពឹង​នឹង​កើនឡើង ២,៨% ក្នុង​ឆ្នាំ ២០២០​នេះ នឹង​ធ្លាក់​ចុះ​ទៅ​វិញ​ប្រមាណ ៥,៣% ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​-១៩ ហើយ​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​បំផុត គឺ​នៅ​ក្នុង​ត្រីមាស​ទី ២​នេះ​។

បើ​តាម​ការ​បញ្ជាក់​ពី ធនាគារកណ្តាល​ថៃ បើសិនជា​ប្រជាជន​ថៃ សហការ និង​អនុវត្ត​ទៅ​តាម​វិធានការ របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​ធ្វើ​ចំណាកស្រុក និង​ការ​រក្សា​គម្លាត​សង្គម (Social Distance) ពិត​ណាស់ អត្រា​ឆ្លង​មេរោគ​នឹង​ត្រូវ​បាន​គ្រប់គ្រង ហើយ​សេដ្ឋកិច្ច​នឹង​មាន​ភាព​ប្រសើរ​ឡើង​ទៅ​តាម​នោះ​ដែរ ហើយ​ធនាគារកណ្តាល​ថៃ ក៏​បាន​ព្យាករ​ដែរ​ថា កំណើនសេដ្ឋកិច្ច​របស់​ថៃ នឹង​អាច​កើនឡើង​ប្រមាណ ៣% នៅ​ក្នុង​ឆ្នាំ ២០២១៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនថ្មីមួយទៀត គ្រោងនឹងចុះបញ្ជីនៅលើផ្សារ​មូលបត្រកម្ពុជាក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Pestech Cambodia មកពី វិស័យថាមពលអគ្គិសនី បានបង្ហាញពីគម្រោងចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងប្រមូលប្រភពទុនប្រមាណ...

អ្នកជំនាញអចលនទ្រព្យ៖ វិបត្តិកូវីដ១៩ ជាឱកាសល្អដើម្បីទិញអចលនទ្រព្យបានល្អ និងធូរថ្លៃ

ព័ត៌មាន
“នៅក្នុងវិបត្តិតែងតែមានឱកាសល្អនាំមកជាមួយ!” នេះគឺជាការបញ្ជាក់អះអាងរបស់ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងអំឡុងនៃការរីក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ