ឧក្រិដ្ឋជនអនឡាញ

តើរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងលេងធម៌ក្ដៅអ្វីខ្លះ ដើម្បីបោសម្អាតសម្បុកឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ?


ក្រោយវិស័យទេសចរណ៍ថៃ រងការរង្គោះរង្គឺខ្លាំងដោយសារឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ រាជរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងប្រើធម៌ក្តៅធ្ងន់ៗលើឧក្រិដ្ឋកម្មប្រភេទនេះ ដើម្បីស្តារទំនុកចិត្តភ្ញៀវទេសចរ។ នៅពេលនេះអាជ្ញាធរថៃ កំពុងអនុវត្តវិធានការផ្តាច់ថាមពលអគ្គិសនី ប្រេងឥន្ធនៈ និងប្រព័ន្ធអ៊ីនធឺណិតដល់តំបន់មួយចំនួននៅមីយ៉ាន់ម៉ា ជាប់ព្រំដែនខ្លួន ដែលថៃ អះអាងថា ជាជំរុំនៃឧក្រិដ្ឋកម្មបោសប្រាស់តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ឧក្រិដ្ឋជនអនឡាញ
ដោយ

តំបន់ទីប្រជុំជនយ៉ាងហោចណាស់ចំនួន៥ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃ កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈក្នុងគោលដៅបោសសម្អាតក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញ។ តំបន់ដែលអាជ្ញាធរថៃ ចាត់វិធានការក្តៅទាំងនេះ ត្រូវបានអាជ្ញាធរថៃអះអាងថា ជាជំរុំនៃឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ដែលបានធ្វើឲ្យប្រទេសថៃរងភាពសៅហ្មង ក្រោយមានការចាប់ជំរិតតារាជនជាតិចិនកាលពីពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីសប្តាហ៍មុន លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញប្រាប់មេដឹកនាំចិន ដើម្បីបន្ទូរបន្ថយស្ថានការណ៍ ក៏ដូចជាស្តារទំនុកចិត្តដល់ភ្ញៀវទេសចរជនជាតិចិន។

ក្រោយមានការចាត់វិធានការក្តៅពីរដ្ឋាភិបាលថៃ កងកម្លាំងប្រជាធិបតេយ្យពុទ្ធសាសនា ការ៉េន នៅមីយ៉ាន់ម៉ា បានបញ្ជូនមនុស្សចំនួន២៦០នាក់ ដែលពួកគេបានរំដោះពីក្រុមឧក្រិដ្ឋជននៅជំរុំប្រមូលម្តុំមួយកន្លែងដែលមានឈ្មោះថា ខេខេ ផាក (KK Park ) និងតំបន់ព្រំដែន ស្វី កុកកូ (Shwe Kokko)។

ពាក់ព័ន្ធនឹងជោគវាសនារបស់ជនទាំងនេះ ក្រសួងការបរទេសថៃ បានប្រកាសថា ខ្លួននឹងសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសនីមួយៗ ដើម្បីសម្រួលឯកសារ និងរៀបចំផែនការធ្វើមាតុភូមិនិវត្តន៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ក្រោយថៃ ចាត់វិធានការក្តៅលើមីយ៉ាន់ម៉ា ក្រុមឧក្រិដ្ឋជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ពីវិធានការរបស់ថៃ ត្រូវគេដាក់ការសង្ស័យថា អាចនឹងរើទីតាំងពីមីយ៉ាន់ម៉ាមកកម្ពុជា ហើយនៅពេលនេះថៃ កំពុងតាមស្រាវជ្រាវ និងអង្កេតនៅតំបន់ព្រំដែនជាប់នឹងកម្ពុជា ជាពិសេសក្រុងប៉ោយប៉ែត។

លោក ភូថាំ វីឆាយ៉ាឆៃ (Phumtham Wechayachai ) ឧបនាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីការពារជាតិ បានធ្វើដំណើរមកកាន់ស្រុកអរញ្ញយ៉ាប្រាថេតនៃខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រឆាំងនឹងក្រុមបងធំ និងតាមប្រមាញ់កាត់ផ្តាច់ប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនទាំងនេះ។ លោកបានប្តេជ្ញាថា ថៃនឹងបន្តចាត់វិធានការតឹងរ៉ឹងក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្ស ដោយធានាស៊ើបអង្កេតឱ្យបានហ្មត់ចត់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើឥណ្ឌូនេស៊ី អាចក្លាយជាប្រទេសដំបូងគេនៅអាស៊ាន សម្រាប់ការផលិតទូរសព្ទ iPhone ឬយ៉ាងណា?

ក្រុមហ៊ុន Apple កំពុងខ្នះខ្នែង ដើម្បីបង្កើតរោងចក្រផលិតទូរសព្ទ iPhone នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអ…

លោក ត្រាំ នឹងចុះហត្ថលេខាលើការអនុវត្តពន្ធទ្វេភាគីឆាប់ៗនេះ ដែលជំរុញឱ្យក្ដីបារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងដាក់ពន្ធគយទ្វេភាគីលើប្រទេសណា ដែលបានយកពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកឆ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ