អត្ថបទក្រុមហ៊ុន

Metfone Stars ទទួលបានអ្នកចូលទស្សនាជាង ១០០លានដងត្រឹមរយៈជិតបីសប្តាហ៍


ក្នុងរយៈពេលជិតបីសប្តាហ៍ កម្មវិធី Metfone Stars នាំមកជូនដោយ TikTok ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងតិកតុកជាច្រើនដែលមានអ្នកប្រើប្រាស់ Hashtag ក្នុងការបង្ហោះវីដេអូជាង ៦,០០០នាក់ និងមានអ្នកចូលមើលជាង ១០០ លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតិកតុកមួយនេះ ។
Metfone Stars ទទួលបានអ្នកចូលទស្សនាជាង ១០០លានដងត្រឹមរយៈជិតបីសប្តាហ៍
ដោយ
អំពី Metfone

សន្ទុះនៃកម្មវិធីនេះ បានកំពុងធ្វើឱ្យមានការបង្កើតនិន្នាការយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមតិកតុក ។

ភាគច្រើននៃការបង្ហោះ Hashtag ជាង ៦,០០០ នាក់នេះដោយប្រើសញ្ញា #MetfoneStars គឺជាវីដេអូដែលមានគុណភាពខ្ពស់ដែលគ្របដណ្តប់លើប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញជីវិតប្រចាំថ្ងៃ។ ព្យុះក្រោមសញ្ញា “MetfoneStars​” សន្យានឹងបន្តសន្ទុះគាំទ្រកើនឡើងក្នុងពេលខាងមុខនេះ ដោយផ្សព្វផ្សាយវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ជាមួយសារវិជ្ជមានទៅកាន់សហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។

កម្មវិធី Metfone Stars នាំមកជូនដោយ TikTok គឺជាការប្រកួតប្រជែងមាតិកាបែបច្នៃប្រឌិតនៅលើតិកតុកដែលរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ មិត្តហ្វូន គឺជាដៃគូដំបូងគេក្នុងប្រទេសកម្ពុជាដែលសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងមាតិកាច្នៃប្រឌិតនៅលើវេទិកាមួយនេះ។ ការប្រកួតប្រជែងនេះមានគោលបំណងគាំទ្រ និងស្វែងរកអ្នកបង្កើតមាតិកាដែលមានសក្តានុពលនៅលើតិកតុក ដោយជួយលើកកម្ពស់អ្នកបង្កើតមាតិកាឱ្យក្លាយជាតារាតិកតុកផងដែរ។

កិច្ចសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងនេះ គឺជាព្រឹត្តិការណ៍បន្ទាប់ដែលបង្ហាញពីជំហររបស់ ក្រុមហ៊ុន មិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា ។

មួយវិញទៀត ដើម្បីកសាងមុខមាត់ក្រុមហ៊ុនមិត្តហ្វូន ជាដៃគូឈានមុខគេនៃសាជីវកម្មបច្ចេកវិទ្យាធំៗ ដែលមានបំណងចូលទីផ្សារកម្ពុជា និងរួមចំណែកបន្ថែមទៀតដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា។ ជាពិសេស កត្តាយុវវ័យ និងក្រុមអតិថិជនវ័យក្មេង ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី និងច្បាប់នៃការប្រកួត សូមចូលទៅកាន់ ឆាណែល តិកតុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូន តាមតំណភ្ជាប់ខាងក្រោម៖ https://www.tiktok.com/@metfone.closer

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Mediam Group by Aleph ក្លាយជាតំណាងផ្នែកលក់តាមប្រព័ន្ធផ្សព្វផ្សាយ Google ផ្លូវការនៅក្នុងប្រទេសកម្ពុជា

ព័ត៌មាន
Mediam Group by Aleph - ជាផ្នែកនៃ Aleph Group ដែលជាបណ្តាញដ៏ស្វាហាប់នៃដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយដែលដំណើរការដោយអ្នកជំនាញ និងបច្ចេកវិទ្យ…

CDC អនុម័តគម្រោងវិនិយោគថ្មីជាង១០០គម្រោង ជាមួយទុនវិនិយោគជាង២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោង ដែលមានទុនវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ