កសិកម្មថៃ

ថៃចង់ឲ្យជប៉ុនធ្វើជាខ្នងបង្អែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមបច្ចេកទេសទំនើប


រាជរដ្ឋាភិបាលថៃ បានចេញមុខស្នើដល់វិនិយោគិនជប៉ុន តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ Jetro ឲ្យជួយគាំទ្រក្នុងការធ្វើកំណែទម្រង់ឡើងវិញនៃវិស័យកសិកម្មក្នុងប្រទេសថៃ ខណៈដែលរាជរដ្ឋាភិបាលថៃ តាមរយៈ ធនាគារកសិកម្ម និងសហករណ៍កសិកម្ម BAAC ដែលជាធនាគាររដ្ឋ ត្រៀមនឹងផ្ដល់ប្រាក់កម្ចីប្រមាណ ២០ពាន់លានបាត ឬស្មើនឹងប្រមាណជាង ៦៤០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការធ្វើកសិកម្មឆ្លាតវៃ (Smart Farming)។
ថៃចង់ឲ្យជប៉ុនធ្វើជាខ្នងបង្អែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមបច្ចេកទេសទំនើប
ដោយ

ឧបនាយករដ្ឋមន្ត្រី​ថៃ​ លោក សមឃីត ជូទូស្រ៊ី ពីតាក់ បាន​ស្នើ​ដល់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេសជប៉ុន ហៅកាត់ថា Jetro ឲ្យជួយផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និងសម្របសម្រួល ជាមួយនឹង​ក្រុមហ៊ុន​ធំៗ​របស់ជប៉ុន ដើម្បី​ផ្ដល់នូវ​បច្ចេកទេស​ និងគ្រឿងចក្រ ដែលពាក់ព័ន្ធ នឹងការធ្វើកសិកម្ម  ទៅដល់​វិស័យ​កសិកម្ម​របស់ប្រទេសថៃ។

លោក សមឃីត និយាយថា បច្ចេកវិទ្យា និង​គ្រឿងចក្រ ដូចជា ម៉ាស៊ីន​ហោះដោយគ្មានមនុស្សបើក ឬហៅថា Drone, គ្រឿងចក្រ​សម្រាប់​ការប្រមូលផល និង​ត្រាក់ទ័រដែល​​មានបច្ចេកទេស​ទំនើប​ឆ្លាតវៃ គឺអាច​ជួយ​ឲ្យវិស័យ​កសិកម្ម​ថៃ អាចកាត់​បន្ថយ​ការចំណាយថ្លៃដើម​ និងបង្កើន​ផលិតផល​កាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ លោក អ៊ុតតាម៉ា សុវណ្ណា យ៉ាណា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​លើកឡើងដែរថា ធនាគារ​កសិកម្ម និងសហករណ៍ថៃ BAAC នឹង​ពង្រីក​ប្រាក់កម្ចី ២០ពាន់លានបាត ឬស្មើនឹងជាង ៦៤០ លាន​ដុល្លារអាមេរិក ជាមួយនឹង​អត្រាការប្រាក់​ទាប នៅឆ្នាំនេះ ដើម្បី​គាំទ្រ​ដល់​កសិករ​ឆ្លាតវៃ, អាជីវកម្ម​សហគមន៍ និង​សហករណ៍កសិកម្ម ក្នុង​ដំណើរការ​អភិវឌ្ឍ​អាជីវកម្ម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់ពួកគេ។

ប្រាក់កម្ចី​ដែល​នឹងផ្ដល់ជូននេះ គឺសម្រាប់​កសិករ​យកទៅប្រើប្រាស់​លើការ​ទិញ គ្រឿងចក្រ សម្រាប់​ប្រើប្រាស់​ជំនួសឲ្យ​កម្លាំងពលកម្ម​មនុស្ស។ 

ការអភិវឌ្ឍសហគមន៍ ត្រូវបាន​រំពឹងថា នឹង​ជួយជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុករបស់​ថៃ​នៅឆ្នាំនេះ ដើម្បីទូទាត់​​នឹង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ផលប៉ះពាល់​នៃវីរុស​កូរ៉ូណា ឬ Covid 19 មកលើ​វិស័យ​ទេសចរណ៍​របស់ថៃ។

បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ធនាគារ BAAC របស់រដ្ឋថៃ បាន​ឲ្យដឹងថា ក្រោមគម្រោង​កម្ចី​នេះ កសិករអាចទទួលបាន​ប្រាក់កម្ចី​ ក្នុងអត្រាការប្រាក់ទាប ដើម្បី​យកទៅ​ប្រើប្រាស់​ទិញគ្រឿងចក្រ និងគ្រឿងបរិក្ខា និងការ​ចំណាយ​លើ​ការ​ជួសជុលគ្រឿងចក្រទាំងនោះ​ជាដើម។ ការដាក់​ពាក្យស្នើសុំ​កម្ចីនេះ នឹង​ត្រូវ​ផុត​កំណត់​រហូតដល់​ថ្ងៃ​ទី ៣១ ខែ​ មីនា ឆ្នាំ២០២៣ខាងមុខ៕  

None



អត្ថបទបន្ទាប់


ឥទ្ធិពលវីរុស Covid 19 ៖ សាំងហ្គាពួរ ត្រៀមកញ្ចប់ថវិកាពិសេស ៤,៦ ពាន់លានដុល្លារ ដើម្បីទប់ទល់

ប្រទេសសាំងហ្គាពួរ បានបង្ហាញពីកញ្ចប់ថវិកាជំនួយជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ច សម្ដៅដល់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃការរីករា…

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិនិងអន្តរជាតិ

ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការរៀបចំអភិវឌ្ឍស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ឬស្តង់ដារកូដិច ក៏ដូចជាស្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ