ល្បែងកាស៊ីណូ

ថៃនឹងបន្តជំរុញផែនការបង្កើតកាស៊ីណូទៅមុខទៀត ក្រោយមានការគាំទ្រពីមហាជន


មន្ត្រីជាន់ខ្ពស់របស់ថៃ១រូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តជំរុញការរៀបចំផែនការបង្កើតកាស៊ីណូទៅមុខទៀត ក្រោយសាធារណជនភាគច្រើនគាំទ្រឱ្យបង្កើតកន្លែងកម្សាន្ត និងកាស៊ីណូដ៏ធំមួយសម្រាប់លេងល្បែងស៊ីសង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ នៅប្រទេសថៃ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះ ដែលមានភាពស្របច្បាប់ដូចជាការប្រណាំងសេះ និងការចាក់ឆ្នោតផ្សងសំណាងដែលរដ្ឋបានអនុញ្ញាតឱ្យលេងផ្លូវការ តែកាស៊ីណូ និងល្បែងស៊ីសងភាគច្រើន គឺខុសច្បាប់។ ប៉ុន្តែការភ្នាល់បាល់ទាត់ និងសកម្មភាពលួចលេងល្បែងក្
ល្បែងកាស៊ីណូ
ដោយ

អ្វីដែលសំខាន់ទៀតនោះ រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តគម្រោងការបើកកន្លែងកម្សាន្តដ៏ធំបំផុតមួយពាក់ព័ន្ធនឹងកាស៊ីណូក្រោយពីមហាជនភាគច្រើនបានសម្ដែងការគាំទ្រឱ្យបើក។ រដ្ឋលេខាក្រសួងហរិញ្ញវត្ថុថៃលោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បាននិយាយថា បើតាមការស្ទង់មតិតាមអនឡាញអ្នកចូលរួមចំនួន៨០% បានបង្ហាញការគាំទ្រឱ្យបន្តផែនការបង្កើតកាស៊ីណូនេះ។

លោក ជូឡាពុន បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះពួកគេនឹងកែសម្រួលសេចក្ដីព្រៀងច្បាប់ដោយផ្អែកតាមមតិគាំទ្ររបស់មហាជនភាគច្រើននេះ ហើយនឹងពិភាក្សាអំពីបញ្ហាជាមួយដៃគូចម្រុះ មុនពេលបញ្ជូនសេចក្ដីព្រៀងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តជាចុងក្រោយ។

កន្លងមកមន្ត្រីរដ្ឋាភិបាលថៃ មួយចំនួន បានជំរុញឱ្យបង្កើតភាពស្របច្បាប់សម្រាប់ល្បែងស៊ីសងក្នុងបំណងបង្កើនការងារ និងប្រាក់ចំណូលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរបរទេស ប៉ុន្តែការប៉ុនប៉ងបែបនេះត្រូវបានប្រឆាំងពីអ្នកអភិរក្សនៅក្នុងប្រទេស ដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនមួយនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ឥណ្ឌា ចាប់ដៃគ្នាជាមួយសិង្ហបុរី ដើម្បីពង្រីកផលិតកម្មបន្ទះឈីប និងបច្ចេកវិទ្យា

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានជួបមេដឹកនាំសិង្ហបុរីលោក ឡរ៉េន វង់ (Lawrence Wong) ពេលលោកបំពេញទស្សនកិច្ចនៅសិង្ហបុរី ហើយមេដ…

តើតម្លៃដឹកជញ្ជូនតាមផ្លូវទឹក ដែលហក់ឡើងថ្លៃទ្វេដងកាលពីពេលកន្លងទៅ មានការប្រែប្រួលយ៉ាងណាហើយ?

ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះបានរងការគំរាមកំហែងយ៉ាងខ្លាំងរាប់ចាប់តាំងពីបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ