វិស័យសេដ្ឋកិច្ច

ការព្យាករកំណើនសេដ្ឋកិច្ចថៃ ឆ្នាំ២០២៥ ត្រូវបានទម្លាក់មកនៅត្រឹម១,៥% ស្របពេលនយោបាយថៃ កំពុងជ្រួលច្របល់


មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (SCB EIC) នៃធនាគារ Siam Commercial Bank បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ មកនៅត្រឹម១,៥% សម្រាប់ឆ្នាំ២០២៥ និងមកនៅត្រឹម១,៤% សម្រាប់ឆ្នាំ២០២៦ ដោយសារកត្តាចម្បងរួមមានភាពតានតឹងពាណិជ្ជកម្មពិភពលោក តម្រូវការក្នុងស្រុកធ្លាក់ចុះ ការចំណាយរបស់រដ្ឋាភិបាលថៃ មានកម្រិត និងចលាចលនយោបាយក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារ Siam Commercial Bank បានលើកឡើងថា សេដ្ឋកិច្ចថៃ ប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិនៅឆមាសទី២ ឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍កំពុងបាត់បង់សម្ទុះកំណើន ការនាំចេញមានសម្ទុះយឺត ហើយការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះដោយសារក្ដីបារម្ភអំពីការបាត់បង់ការងារ និងប្រាក់ចំណូលធ្លាក់ចុះ ហើយបំណុលគ្រួសារខ្ពស់ និងកំណើនឥណទានយឺតដាក់សម្ពាធលើសេដ្ឋកិច្ចថៃ កាន់តែខ្លាំង។

ធនាគារនេះ រំពឹងថា ធនាគារកណ្ដាលថៃ នឹងបញ្ចុះអត្រាការប្រាក់ចំនួនពីរលើកនៅឆ្នាំនេះដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនេះ បានព្រមានថា អត្រាការប្រាក់ទាបប្រហែលជាមិនអាចជំរុញការចាយវាយរបស់អ្នកប្រើប្រាស់បានច្រើនទេ ដោយសារភាពជឿជាក់ផុយស្រួយ។

វិស័យសំខាន់ៗដែលស្ថិតក្រោមភាពតានតឹងរួមមានការនាំចេញ អចលនទ្រព្យ និងវិស័យរថយន្ត។ តាមការព្យាករ លុយបាតនឹងហក់ឡើងថ្លៃបន្តិចដល់៣១,៥បាត ទៅ៣២,៥បាតក្នុងមួយដុល្លារអាម៉េរិក នៅត្រឹមដំណាច់ឆ្នាំ២០២៥។ ទន្ទឹមនេះកំណើនសេដ្ឋកិច្ចពិភពលោក ក៏ត្រូវបានព្យាករថា នឹងធ្លាក់ចុះមកត្រឹម២,៣% នៅឆ្នាំ២០២៥។

ធនាគារ Siam Commercial Bank បានជំរុញឱ្យរដ្ឋាភិបាលថៃ មានយុទ្ធសាស្រ្តដែលមានភាពបត់បែន និងការប្រកួតប្រជែងរយៈពេលវែង ស្របពេលដែលប្រទេសថៃ កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងចលាចលនយោបាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម នៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន

ទោះបីជារងសម្ពាធនៃរលកនៃបញ្ហាធំៗថ្មីៗនៅលើពិភពលោកក៏ពិតមែន វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា នៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គា…

តើអ្វីនៅពីក្រោយការខកចិត្តខ្លាំងរបស់លោក ដូណាល់ ត្រាំ ចំពោះការចរចាពាណិជ្ជកម្មរវាងអាម៉េរិក និងជប៉ុន?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការចរចាពាណិជ្ជកម្មរវាងអាម៉េរិក និងជប៉ុន ដោយលោកបានរិះគន់ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ