សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃ កំពុងប្រឈមហានិភ័យខ្ពស់ ខណៈបំណុលពលរដ្ឋកើនជិតដល់៩០%នៃ GDP ដ៏គួរឱ្យព្រួយបារម្ភ


ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងប្រឈមហានិភ័យខ្ពស់ពិបាកនឹងប៉ាន់ស្មាន ខណៈបំណុលពលរដ្ឋកើនជិតដល់៩០%នៃទំហំសេដ្ឋកិច្ចជាតិទាំងមូល ឬផលិតផលក្នុងស្រុកសរុប (GDP) ដែលក្រុមអ្នកបង្កើតគោលនយោបាយបាយថៃ បារម្ភខ្លាចបំណុលពលរដ្ឋនេះក្លាយទៅជាគ្រាប់បែកកំណត់ពេលដ៏គ្រោះថ្នាក់សម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
សេដ្ឋកិច្ចថៃ
ដោយ

បំណុលពលរដ្ឋ គឺជាកង្វល់ដ៏ធំមួយដែលក្រុមអ្នកបង្កើតគោលនយោបាយបាយថៃ បារម្ភខ្លាចវាក្លាយទៅជាគ្រាប់បែកកំណត់ពេលដ៏គ្រោះថ្នាក់សម្រាប់សេដ្ឋកិច្ចជាតិ ទាំងមូល។ លោក ផនឆៃ ធីរ៉ាវេចា (PornchaiThiraveja) អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធរបស់ថៃ បានទម្លាយឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ បំណុលពលរដ្ឋថៃ មានទំហំស្មើនឹង៨៩,៦%នៃផលិតផលក្នុងស្រុកសរុប។

ទោះបីធ្លាក់ចុះបន្តិចបើធៀបនឹងអត្រា៩០,៧% នៅក្នុងត្រីមាសទី១ ឆ្នាំនេះយ៉ាងណាក្ដី ក៏បំណុលពលរដ្ឋថៃ នៅតែខ្ពស់លើសពីកម្រិត ដែលត្រូវបានណែនាំដើម្បីបញ្ចៀសហានិភ័យសេដ្ឋកិច្ច។

ធនាគារសម្រាប់ការទូទាត់ជាអន្តរជាតិ ហៅកាត់ថា BIS ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលជួយលើកកម្ពស់ស្ថិរភាពរូបិយវត្ថុ និងហិរញ្ញវត្ថុបានរកឃើញថា នៅពេលដែលបំណុលពលរដ្ឋកើនលើសកម្រិតណែនាំជាក់លាក់មួយបែបនេះ ចង់ ឬមិនចង់វានឹងជះផលប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង។

ទន្ទឹមនេះក្រសួងហិរញ្ញវត្ថុថៃ និងធនាគារកណ្ដាលថៃ បានជំរុញឱ្យចាត់វិធានការដោះស្រាយវិបត្តិបំណុលពរដ្ឋជាបន្ទាន់ ដែលបានឈានទៅដល់ការដាក់ចេញកម្មវិធីមួយដែលអនុញ្ញាតឱ្យពលរដ្ឋជាកូនបំណុលផ្អាកបង់ការប្រាក់រយៈពេល៣ឆ្នាំ ដោយទុកឱ្យរដ្ឋាភិបាលជាអ្នករ៉ាប់រងការប្រាក់ជំនួស សំដៅសម្រាលការលំបាករបស់ពលរដ្ឋបានមួយគ្រាធំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យសមាគមអ្នកជួញដូរមាសព្យាករថា តម្លៃមាសអាចនឹងហក់ឡើងរហូតដល់៣,៦៦០ដុល្លារអាម៉េរិកក្នុង១តម្លឹងនៅត្រីមាសទី១ឆ្នាំ២០២៥?

សមាគមអ្នកជួញដូរមាស (GTA) របស់ថៃ បានព្យាករថា ហាងឆេងមាសអាចនឹងហក់ឡើងរហូតដល់៣,០០០ដុល្លារអាម៉េរិកក្នុងមួយអោន ឬប្រមាណ៣,៦៦០ដុល្លារអាម៉េរិ…

តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០២៤ និង២០២៥?

ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ប៉ុន្តែធនាគារនេះ ក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ