វិស័យពាណិជ្ជកម្ម

សហព័ន្ធឧស្សាហកម្មថៃ ព្រមានថា ទំហំពាណិជ្ជកម្មរបស់ថៃ ជាង៥ពាន់លានដុល្លារនឹងរងផលប៉ះពាល់ បើបិទព្រំដែនជាមួយកម្ពុជា


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ ដែលមានតម្លៃសរុប១៧០ ពាន់លានបាតប្រហែលជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការចេញមកព្រមានបែបនេះរបស់សហព័ន្ធឧស្សាហកម្មថៃ ធ្វើឡើងក្រោយអាជ្ញាធរថៃ បានបង្ហាញចេតនាចង់បិទព្រំដែនជាមួយកម្ពុជា បន្ទាប់ពីជម្លោះនៅតាមខ្សែបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរមានការឡើងកម្តៅនៅមួយរយៈចុងក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក ក្រៀងក្រៃ ធៀននូគុល (Kriengkrai Thiennukul) បានព្រមានថា វិធានការពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនថៃ-កម្ពុជា តាមកាលវិភាគរបស់យោធានឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ខណៈដែលសមាជិកសហព័ន្ធឧស្សាហកម្មថៃមួយចំនួនបានចាប់ផ្តើមរងផលប៉ះពាល់រួចទៅហើយ ទោះបច្ចុប្បន្នវាមិនអាចវាយតម្លៃពីទំហំនៃការខូចខាតបានយ៉ាងណាក៏ដោយ។

លោក ក្រៀងក្រៃ បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ ជាមួយនឹងកម្ពុជា មានតម្លៃប្រមាណ១៧០ពាន់លានបាតប្រហែលជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយច្រកព្រំដែនអារញ្ញប្រាថេត (Aranyaprathet) នៅខេត្តស្រះកែវ បានធ្វើពាណិជ្ជកម្មឆ្លងដែនច្រើនជាងគេបំផុត ដែលស្មើនឹងប្រមាណជាង៣ពាន់លានដុល្លារ ឬប្រហែល៦៤%នៃទំហំពាណិជ្ជកម្មសរុប។

ប្រធានសហព័ន្ធរូបនេះបានបន្តថា នៅពេលនេះគេមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ទាំងស្រុងបាននៅឡើយ ប៉ុន្តែប្រសិនបើគេគណនាដោយផ្អែកលើតម្លៃនាំចេញសរុប​ប្រចាំថ្ងៃ វានឹងមានប្រហែលជាង១៥លានដុល្លារក្នុងមួយថ្ងៃ។ លោកបានបញ្ជាក់ថា វាមិនមែនមានន័យថា វារងផលប៉ះពាល់ក្នុងតម្លៃទាំងអស់នេះទេ ពោលគឺវាប៉ះពាល់តែមួយផ្នែកប៉ុណ្ណោះ ដូច្នេះហើយពួកគេអាចនិយាយបានថា វាបានប៉ះពាល់ខ្លះៗដែរ។

លោកបានទទួលស្គាល់ថា ពិតណាស់វិវាទព្រំដែននេះនឹងធ្វើឱ្យទាំងថៃ និងកម្ពុជា រងផលប៉ះពាល់ដូចគ្នា ខណៈប្រទេសថៃ មានអតិរេកពាណិជ្ជកម្មពីការនាំចេញទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងចក្រ និងម៉ាស៊ីនដែលនឹងរងផលប៉ះពាល់។ ប៉ុន្តែគ្មាននរណាម្នាក់ចង់ឱ្យរឿងនេះកើតឡើងទេ ហើយនៅពេលវាកើតឡើង ប្រទេសថៃ ត្រូវតែបិទព្រំដែនជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចរចា។

ទោះយ៉ាងណាលោក ក្រៀងក្រៃ សង្ឃឹមថា កិច្ចពិភាក្សាក្នុងពេលខាងមុខនឹងផ្តល់លទ្ធផលល្អ ដោយមានការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យច្រកព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ដើម្បីឱ្យភាគីទាំងពីរអាចបន្តពាណិជ្ជកម្មឡើងវិញដោយគ្មានការរំខានថែមទៀតព្រោះថា ការពន្យារពេលកាន់តែយូរ ផលប៉ះពាល់ក៏នឹងមានកាន់តែខ្លាំងផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការ កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើម នៅប្រទេសកម្ពុជា

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ - សហគ្រិនខ្មែរ ដោយមានកិច្ចសហការ ជាមួយ ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េ បានចាប់ផ្តើមកម្មវិធីមគ្គទេសក៍ធុ…

ប្រទេសធំៗចំនួន៥ និងសហភាពអឺរ៉ុប ជំរុញឱ្យលោក ដូណាល់ ត្រាំ ឈប់ដាក់ពន្ធថ្មីៗលើការនាំចូលយន្តហោះពាណិជ្ជកម្ម

ប្រទេសធំៗចំនួន៥ រួមមាន កាណាដា ចិន ជប៉ុន ម៉ិកស៊ិក ស្វីស និង សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ