ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកចិន

ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកចិន ស្ទុះងើបឡើងខ្លាំង នៅអំឡុងពិធីបុណ្យសែនឆេងម៉េង


វិស័យឧស្សាហកម្មក្នុងស្រុករបស់ចិន បានបង្ហាញពីការស្ទុះងើបឡើងវិញខ្លាំង ពិសេសនៅអំឡុងរយៈពេល៣ថ្ងៃ នៃបុណ្យឈីងមីញនៅក្នុងប្រទេសចិន ដែលខ្មែរយើងជាប់សែស្រឡាយចិនច្រើនហៅថា សែនឆេងម៉េង ឬសែនផ្នូរដូនតានោះ។ គេសង្កេតឃើញថា នៅបុណ្យសែនឆេងម៉េងកន្លងទៅថ្មីៗនេះ ប្រជាជនចិនយ៉ាងច្រើនបានចេញធ្វើដំណើរទូទាំងប្រទេស ដែលមានតួលេខកំណើនដល់ទៅ ៣ខ្ទង់ឯណោះ បើធៀបនឹងឆ្នាំមុន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកចិន កើនឡើងអំឡុងថ្ងៃឆេងម៉េង
ដោយ

ទិន្នន័យ​ពី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​របស់​ចិន បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​ឈី​ង​មិ​ញ ឬ​ហៅ​ថា​សែន​ឆេ​ង​ម៉េ​ង​នៅ​ក្នុង​ប្រទេស​ចិន មានការ​ធ្វើ​ដំណើរ​ដល់​ទៅ ជាង​១០០​លាន​ការ​ធ្វើ​ដំណើរ ដោយ​មានការ​កើនឡើង​ដល់​ទៅ ជាង ១៤០% ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក៏​មានការ​កើនឡើង​ប្រមាណ ២៣០%​ផង​ដែរ ជាមួយ​ទឹកប្រាក់​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​កើនឡើង​ដ៏​គំហុក​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ និង​ប្រាក់​ចំណូល នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឆេ​ង​ម៉េ​ង​យ៉ាង​ដូច្នេះ ក៏​ដោយសារ​តែ កាលពី​ថ្ងៃ​បុណ្យ​ឆេ​ង​ម៉េ​ង​ឆ្នាំ​មុន ប្រទេស​ចិន​មិន​មានការ​ធ្វើ​ដំណើរ​អ្វី​នោះ​ទេ ដ្បិតថា​កាលនោះ មេរោគ​កូ​វី​ដ​-១៩ បាន​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​ទាំងមូល​របស់​ចិន បាន​ទទួល​អ្នកដំណើរ ១៤៥​លាន​នាក់ នៅ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​៣​ថ្ងៃ នៃ​បុណ្យ​ឆេ​ង​ម៉េ​ង​នេះ កើនឡើង​១៤២% ធៀប​នឹង​ឆ្នាំ​មុន ក្នុង​នោះ មាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ជាង​៤​លាន​នាក់​។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​របស់​ចិន បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ធៀប​នឹង​វិស័យ​ផ្សេង​ៗ​ទៀត នៅ​អំឡុង​ពេល​ដែល​បិទ​ប្រទេស ដោយសារ​តែ​វិធានការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ដែល​វា​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​ជា​ច្រើន​ផង​ដែរ ហើយ​ជា​លទ្ធផល​នៅ​ឆ្នាំ​២០២០ ចំណូល​ពី​វិស័យ​នេះ បាន​ដាំ​ក្បា​លុះដល់​ទៅ ជាង​៦០%​។

យ៉ាងណា​ក៏​ដោយ សម្រាប់​ឆ្នាំ​២០២១​នេះ វិស័យ​ទេសចរណ៍​របស់​ចិន រំពឹង​ថា​នឹង​ងើប​ប្រសើរ​ឡើង​វិញ​ច្រើន ដ្បិតថា​មួយ​ផ្នែក​ត្រូវ​បាន​រុញច្រាន​ដោយ​កំណើន​ទេសចរណ៍​ក្នុងស្រុក​ផង និង​មួយ​ផ្នែក​ទៀត​ចិន​កំពុង​រៀបចំ​ឲ្យ​មានការ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស តាម​រយៈ​លិខិតឆ្លងដែន​ដែល​មានការ​ចាក់​វ៉ាក់សាំង​ផង​ដែរ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន​ហើយ បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ ដើម្បី​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក រ៉ាហ្សាក់ អាចឆ្លងផុតការជំនុំជំរះបណ្ដឹងឧទ្ទរណ៍ដែរឬយ៉ាងណា?

ព័ត៌មាន
តុលាការសហព័ន្ធម៉ាឡេស៊ីកាលពីដើមសប្តាហ៍នេះ បានបើកសវនាការបណ្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) …

តើក្រុមហ៊ុនបារាំង Air France អាចឆ្លងផុតពីវិបត្តិកូវីដ-១៩ដែរទេក្រោយទទួលបានប្រាក់ជិត៥ពាន់លានដុល្លារពីអឺរ៉ុប?

ព័ត៌មាន
សហភាពអឺរ៉ុបបានអនុម័តផែនការ ដែលបានលើកឡើងដោយរដ្ឋាភិបាលបារាំងក្នុងការចាក់បញ្ចូលសាច់ប្រាក់ ៤ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៤ពាន់៧រយលានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ