ឧស្សាហកម្មកាស៊ីណូ

អ្នកជំនាញថា កាស៊ីណូអាចផ្តល់ប្រាក់ចូលចំណូលរាប់ពាន់លានដុល្លារដល់ថៃ តែវាក៏បង្កជាហានិភ័យផងដែរ


ថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា អាចទទួលបានចំណូលពន្ធរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មកាស៊ីណូស្របច្បាប់។ ទន្ទឹមនឹងផ្តល់ប្រាក់ចំណូលចូលថិវកាជាតិ វិស័យកាស៊ីណូ ក៏បង្កឱ្យមានបញ្ហាសង្គមមួយចំនួនផងដែរ ដូចជាធ្វើឱ្យពលរដ្ឋញៀននឹងល្បែង និងអំពើអបាយមុខផ្សេងៗ។ យ៉ាងណាក៏ដោយ អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលថៃ គួរដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់វិបត្តិសង្គមទាំងអស់នេះ។
ឧស្សាហកម្មកាស៊ីណូ
ដោយ

លោក ថាណាវ៉ាត ផុនវីឆៃ (Thanawat Phonwichai) ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឱ្យដឹងថា ប្រទេសថៃ អាចរកចំណូលបានចន្លោះពីជាង១ពាន់ ទៅជិត៣ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំពីវិស័យកាស៊ីណូស្របច្បាប់ តាមរយៈការបង់ពន្ធ។ សម្រាប់អ្នកជំនាញរូបនេះ ទន្ទឹមនឹងអាចស្រូបទាញចំណូលបានច្រើន ការកើនឡើងកាស៊ីណូស្របច្បាប់កាន់តែច្រើន ក៏អាចបង្កជាបញ្ហាសង្គមមួយចំនួនផងដែរ ដូចជាការញៀនថ្នាំ និងការញៀននឹងល្បែងស៊ីសង ព្រមទាំងកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ទន្ទឹមនេះ លោក ផុនវីឆៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្កើតកន្លែងល្បែងកាស៊ីណូនេះ ហើយលោកយល់ឃើញថា រដ្ឋាភិបាលថៃ មិនគួរបង្កើតកាស៊ីណូនៅក្នុងតំបន់ ដែលមានមនុស្សរស់នៅច្រើនកុះករនោះទេ ព្រោះវាអាចអូសទាញឱ្យពលរដ្ឋលេងល្បែង និងពិបាកក្នុងការគ្រប់គ្រង។ យ៉ាងណាក៏ដោយលោកយល់ថា ក្នុងនាមជាប្រទេសកាន់ព្រះពុទ្ធសាសនា អាជីវកម្មមួយនេះ អាចប៉ះពាល់អវិជ្ជមានដល់មុខមាត់របស់ប្រទេសថៃ។ ហើយ​ប្រសិនបើគ្មានប្រព័ន្ធគ្រប់គ្រងដ៏តឹងរ៉ឹងទេ វាអាចបង្កឱ្យមានហានិភ័យនៃអំពើឆបោក ក្លែងបន្លំ និងពុករលួយដែលអាចបង្កការព្រួយបារម្ភសម្រាប់ទាំងអាជីវកម្មល្បែងកាស៊ីណូ និងអ្នកដែលកំពុងញៀននឹងល្បែង។

ល្បែងកាស៊ីណូ បានក្លាយជារឿងធម្មតាទៅហើយនៅបណ្ដាប្រទេសជាប់ព្រំដែននឹងប្រទេសថៃ រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ជាដើម ខណៈប្រជាជនថៃ ដែលនៅជិតព្រំដែនទាំងនោះ អាចធ្វើដំណើរឆ្លងកាត់យ៉ាងងាយស្រួលដើម្បីទៅលេងល្បែងនៅកាស៊ីណូ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងថ្លៃខ្ពស់នៅដើមឆ្នាំនេះ?

ព័ត៌មាន
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅចុងសប្តាហ៍នេះ ត្រូវបានគេជួញដូរនៅក្នុងមួយអោន ជិត៣ពាន់ដុល្លារ បន្ទាប់ពីវាហើមឡើងខ្លាំងដល់លើស៣ពាន់ដុល្លារ ក…

ម៉ាឡេស៊ី រំពឹងការលើកលែងទិដ្ឋាការជួយទាក់ទាញភ្ញៀវទេសចរចិន ឱ្យដល់កម្រិតដូចមុនផ្ទុះកូវីដ-១៩ នៅឆ្នាំនេះ

ព័ត៌មាន
ភ្ញៀវទេសចរចិន កំពុងត្រឡប់ទៅប្រទេសម៉ាឡេស៊ី យ៉ាងច្រើនកុះករ បន្ទាប់ពីបានធ្លាក់ចុះដោយសារជំងឺរាតត្បាតកូវីដ-១៩ ខណៈគេរំពឹងទុកថា ការមកដល់រប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ