ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក កើនតិចតួចនៅដើមឆ្នាំ២០២១


កាលពីក្នុងឆ្នាំ២០២០កន្លងទៅ អាមេរិកបានឈរលើកំពូលតារាងនៃប្រទេសដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ហើយនៅដើមឆ្នាំ២០២១នេះដែរ បើទោះបីជាកម្ពុជាកំពុងរងឥទ្ធិលដ៏អាក្រក់នៃការឆ្លងរីករាលដាលកូវីដ-១៩ក្នុងសហគមន៍ក៏ដោយចុះ ប៉ុន្ដែ ការនាំចេញទំនិញផ្សេងៗទៅទីផ្សារអាមេរិកនៅតែបន្ដកំណើនវិជ្ជមាន។ ជាក់ស្ដែង នៅរយៈពេល២ខែនៃដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញទំនិញទៅអាមេរិកមានទឹកប្រាក់ជាង១ពាន់លានដុល្លារ កើនឡើងជិត ៣៧លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

បើ​តាម​របាយការណ៍​ស្ថិតិ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០២១​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក សម្រេច​បាន​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៣%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។

ដោយឡែក ការ​នាំ​ចូល​ពី​អា​មេ​រិ​កមក​កម្ពុជា​វិញ​មាន​ជាង​៦៧​លាន​ដុល្លារ កើនឡើង​១៤​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០២០ មាន​កំណើន​ជាង​២០%​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​២​ខែ​ឆ្នាំ​នេះ មាន​ទឹកប្រាក់​សរុប​ជិត​១​ពាន់​២​រយ​លាន​ដុល្លារ​កើនឡើង​ជិត ៤% បើ​ធៀប​នឹង​រយៈពេល​ពីរ​ខែ​នៅ​ដើមឆ្នាំ​២០២០​។

សូម​បញ្ជាក់​ថា របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០ អា​មេ​រិ​ក​ជាទី​ផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​ជាងគេ​របស់​កម្ពុជា ដោយ​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ដល់​ទៅ ជាង​៥​ពាន់​២​រយ​លាន​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​ពី​អា​មេ​រិ​កមក​វិញ​មាន​ត្រឹមតែ ២៥០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង​ជិត​១៧%​។ បន្ទាប់​ពី​អា​មេ​រិ​ក ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​កម្ពុជា​រួម​មាន សភាព​អឺរ៉ុប ជប៉ុន ចិន អង់គ្លេស និង​កា​ណា​ដា​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទើបដាក់ចេញផែនការស្តារទេសចរណ៍មិនបានប៉ុន្មានផង ថៃផ្ទុះឆ្លងកូវីដ-១៩ក្នុងសហគមន៍ជាថ្មី

ព័ត៌មាន
ប្រទេសថៃកំពុងពិចារណាបិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ផ្សេងទៀត ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ជាថ្មីម្តងទៀត កាលពី…

ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើងខ្ពស់ខ្លាំង នៅចំពេលដែលសេដ្ឋកិច្ចស្ទុះងើបលឿន

ព័ត៌មាន
ឱនភាពពាណិជ្ជកម្មអាមេរិក បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងខែកុម្ភៈកន្លងទៅនេះ នៅគ្រាដែលសកម្មភាពសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានស្ទុះងើបឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ