វិស័យទេសចរណ៍

ម៉ាឡេស៊ី រំពឹងការលើកលែងទិដ្ឋាការជួយទាក់ទាញភ្ញៀវទេសចរចិន ឱ្យដល់កម្រិតដូចមុនផ្ទុះកូវីដ-១៩ នៅឆ្នាំនេះ


ភ្ញៀវទេសចរចិន កំពុងត្រឡប់ទៅប្រទេសម៉ាឡេស៊ី យ៉ាងច្រើនកុះករ បន្ទាប់ពីបានធ្លាក់ចុះដោយសារជំងឺរាតត្បាតកូវីដ-១៩ ខណៈគេរំពឹងទុកថា ការមកដល់របស់ភ្ញៀវទេសចរចិន អាចនឹងឈានដល់កម្រិតដូចមុនពេលមិនទាន់ផ្ទុះកូវីដ-១៩នៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ី បានលើកលែងទិដ្ឋាការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

លោកស្រី មីន លឿង (Mint Leong) ប្រធានសមាគមទេសចរណ៍ប្រទេសម៉ាឡេស៊ី បានគូសបញ្ជាក់ថា កាលពីខែមករា កន្លងទៅម៉ាឡេស៊ី បានស្វាគមន៍ភ្ញៀវទេសចរចិន ប្រមាណ៦ម៉ឺននាក់ មានការកើនឡើងជាង៤ម៉ឺននាក់ បើធៀបនឹងឆ្នាំមុន។ ហើយបានកើនឡើងខ្ពស់បំផុតដល់១២ម៉ឺននាក់ ក្នុងខែកុម្ភៈ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលជាការមកដល់របស់ភ្ញៀវទេសចរចិនច្រើនបំផុត បន្ទាប់ពីជំងឺកូវីដ​-១៩។

លោកស្រីរំពឹងថា ការមកដល់របស់ភ្ញៀវទេសចរចិន នឹងកើនឡើងដល់ចន្លោះជាង៣លាន ទៅជាង៤លាននាក់ នៅឆ្នាំនេះ ហើយរំពឹងថា ពួកគេអាចនឹងចំណាយជាមធ្យមពី១ពាន់ ទៅ១ពាន់២រយដុល្លារក្នុងពេលធ្វើដំណើរកម្សាន្តនៅប្រទេសម៉ាឡេស៊ី។ នៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ចិន គឺជាប្រភពទេសចរធំជាងគេទី៣ របស់ម៉ាឡេស៊ី បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី ដោយភ្ញៀវទេសចរចិនជាង៣លាននាក់ បានទៅលេងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១៩។

រដ្ឋាភិបាលម៉ាឡេស៊ី បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន៥លាននាក់ នៅឆ្នាំ២០២៤នេះ ដោយសង្ឃឹមថា វានឹងផ្តល់នូវការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៥ នៅក្នុងតំបន់អាស៊ានមួយនេះ។

កាលពីឆ្នាំ២០២៣ កន្លងទៅ ម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ច៣,៧% ដែលជាកម្រិតមួយទាបជាងការកំណត់គោលដៅផ្លូវការរបស់ប្រទេសនេះ និងទាបជាងអត្រាកំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេសជិតខាងរបស់ខ្លួនដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។ ដូច្នេះហើយដើម្បីជួយជំរុញបង្កើនសេដ្ឋកិច្ចឱ្យសម្រេចបានតាមគោលដៅកំណត់ រដ្ឋាភិបាលក្រុងកូឡាឡាំពួរ កាលពីខែធ្នូ ឆ្នាំមុន បានបង្កើតកម្មវិធីលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅប្រទេសនេះ រហូតដល់៣០ថ្ងៃសម្រាប់ការធ្វើដំណើរទេសចរណ៍ និងការកម្សាន្តផ្សេងៗ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា កាស៊ីណូអាចផ្តល់ប្រាក់ចូលចំណូលរាប់ពាន់លានដុល្លារដល់ថៃ តែវាក៏បង្កជាហានិភ័យផងដែរ

ព័ត៌មាន
ថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា អាចទទួលបានចំណូលពន្ធរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មកាស៊ីណូស្របច្បាប់។ ទន្ទឹមនឹងផ្តល់ប្រា…

ក្រុមហ៊ុន Apple ខាតជាង១០០ពាន់លានដុល្លារ ក្រោយជាប់បណ្ដឹង និងរងការស៊ើបអង្កេត

ព័ត៌មាន
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ដែលផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញបានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនអាម៉េរិកមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ