គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ ៧៤%ហើយ


ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គិតមកទល់ពេនេះគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានការសាងសង់ប្រមាណ ៧៤% ខណៈដែលគម្រោងនេះ គ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។
គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ ៧៤% រូបភាព៖ ក្រសួងសាធារណៈការ

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនា។

ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) នៃអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបានសិក្សាស្វែងយល់ទៅលើលំហូរការងារបច្ចេកទេស ដែលកំពុងអនុវត្តលើស្រទាប់តួផ្លូវ គ្រឹះរង គ្រឹះសំខាន់ Prime Coat កម្រាលបេតុង និងសំណង់សិល្បការ្យមួយចំនួនទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងារក៏បានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន៖ ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុង ការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែការងារដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនបរទេសឲ្យមកស្វែងយល់ និងចាប់យកឱកាសវិនិយោគនៅកម្ពុជា

នៅចំពោះមុខវិនិយោគិនបរទេស និងថ្នាក់ដឹកនាំមកពីប្រទេសផ្សេងៗ ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០…

មេដឹកនាំសិង្ហបុរីព្រមាន អំពីការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅអាស៊ី

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ាន ឡុង (Lee Hsien Loong) នៅថ្ងៃទី ២៦ឧសភានេះបានព្រមានចំៗឱ្យមានការប្រុងប្រយ័ត្នអំពី «ការប្រណាំងប្រជែងអាវុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ