អត្ថបទក្រុមហ៊ុន

ផ្សារទំនើប The Bridge Lifestyle Mall ផ្លាស់ប្ដូរហាងទំនិញទៅជាផ្សារទំនើបផ្គត់ផ្គង់គ្រឿងសង្ហារិម ហោសហ្គូរូ


ផ្សារទំនើប The Bridge Lifestyle Mall សូមប្រកាសអំពីការផ្លាស់ប្ដូរហាងទំនិញទៅជា ផ្សារទំនើបផ្គត់ផ្គង់គ្រឿងសង្ហារិម ហោសហ្គូរូ គេហដ្ឋាន និងការរស់នៅដោយ The Bridge។
អត្ថបទសារព័ត៌មានផ្សារទំនើប The Bridge Lifestyle Mall និង ហោសហ្គូរូ
ដោយ

ហោសហ្គូរូ គឺជាផ្សារទំនើបផ្គត់ផ្គង់បរិក្ខាគេហដ្ឋានធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងចំបងតែមួយសម្រាប់គ្រប់សេវាកម្មកែលំអគេហដ្ឋាន និងការរស់នៅ​ មានផ្គត់ផ្គង់ទាំងផលិតផលក្នុងស្រុក និងអន្តរជាតិជាច្រើន ដោយរាប់ចាប់ពីគ្រឿងសង្ហារិម បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក គ្រឿងអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ឧបករណ៍ជួសជុល សម្ភារៈសំណង់ ការតុបតែង កម្រាលឥដ្ឋ ថ្នាំលាប សួនច្បារ សម្ភារៈកីឡាហាត់ប្រាណ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ហោសហ្គូរូ ពិតជាមានអ្វីគ្រប់យ៉ាងតាមតម្រូវការរបស់លោកអ្នកក្នុងការផ្លាស់ប្ដូរ និងកែលំអគេហដ្ឋាន ឬអាជីវកម្មរបស់អ្នក។

ហោសហ្គូរូ មានសេចក្ដីសោមនស្សរីករាយដែលបានចូលរួមក្នុងគម្រោងនការផ្លាស់ប្ដូររចនាបថផ្សារទំនើបនៅអគារ Oxley-Worldbridge ដែលមានអចលនទ្រព្យបែបទាន់សម័យ និងបានបង្កើតគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ អគារ The Bridge គឺជាអគារល្បីល្បាញ និងមានការទទួលស្គាល់ជាសកល និងស្ថិតនៅទីតាំងដ៏ល្អបំផុតក្នុងរាជធានីភ្នំពេញ។

ហោសហ្គូរូ នឹងបង្កើតកម្មវិធីសមាជិក ហោសហ្គូរូ ដែលនឹងផ្ដល់ឲ្យអ្នកទិញទំនិញទទួលបានសិទ្ធ និងអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដូចជា ការសន្សំពិន្ទុ ការបញ្ចុះតម្លៃ សេវាកម្មរើផ្ទះ ការបាញ់ថ្នាំសម្លាប់សត្វល្អិត ការសម្អាតគេហដ្ឋាន ការរចនាផ្នែកខាងក្នុងផ្ទះដោយឥតគិតថ្លៃ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ហោសហ្គូរូ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Worldbridge Sport Village, The Palms និងអ្នកអភិវឌ្ឍន៍នៃគម្រោងធំៗផ្សេងទៀតដើម្បីផ្ដល់ជូនអតិថិជនរបស់ម្ចាស់គម្រោងអចលនទ្រព្យជាមួយនឹងគូប៉ុងសាច់ប្រាក់ដើម្បីប្ដូរជាសម្ភារៈផ្សេងៗនៅតាមហាងនានាក្នុងផ្សារទំនើប ហោសហ្គូរូ ដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃការផ្ដល់ជូនពិសេសដែលនឹងត្រូវប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ផ្សារទំនើប ហោសហ្គូរូ នឹងធ្វើការសម្ពោធជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣ និងជាឆាកសម្រាប់ទទួលស្វាគមន៍ដៃគូអាជីកម្មម៉ាកល្បីៗ និងអតិថិជនដែលជាអ្នកជួលចូលរួមជាមួយនឹង ហោសហ្គូរូ ជាមួយនឹងឱកាសក្លាយជាសមាជិកនៃផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅដែលលធំជាងគេនៅក្នុងរាជធានីភ្នំពេញ។

លោក Laurence J. Hamilton ជានាយកប្រតិបត្តិនៃដៃគូសហការគ្រប់គ្រងគម្រោងផ្សារទំនើប ហោសហ្គូរូ បានមកប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០៩ លោកបានពន្យល់អំពីមូលហេតុដែលលោកបានបណ្ដុះគំនិតក្នុងការបង្កើតផ្សារទំនើប ហោសហ្គូរូ៖

“នៅពេលដែលការផ្គត់ផ្គង់លក់រាយទូទៅកាន់តែច្រើនឡើងចូលក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ យើងត្រូវមានផ្សារទំនើបដែលផ្គត់ផ្គង់នូវផលិតផលជាក់កាល់ អាចបំពេញគ្រប់តម្រូវការរបស់អតិថិជន និងទទួលបាននូវបទពិសោធន៍ថ្មីនៃផ្សារទំនើបដែលមានផ្គត់ផ្គង់គ្រប់ផលិតផលប្រកបដោយប្រសិទ្ធភាព។ ចក្ខុវិស័យចម្បងរបស់យើងគឺប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលចំនួនបីសម្រាប់អតិថិជនគឺ៖ តម្លៃ ភាពសម្បូរបែប និងបទពិសោធន៍។”

“ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាពល្អក្នុងតម្លៃសមរម្យក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់យើងផងដែរ។ នេះជាមូលហេតុដែលផ្សារទំនើប ហោសហ្គូរូ មានហាងជាច្រើនសម្រាប់ផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់នូវផលិតផល និងម៉ាកល្បីៗជាច្រើនប្រភេទដើម្បីជ្រើសរើស។”

ជាមួយនឹងខុនដូប្រមាណ 70,000 យូនីត និងអគារការិយាល័យទំហំ 1លានម៉ែត្រការ៉េ បានលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងអចលនទ្រព្យថ្មីៗជាង 400គម្រោង ដែលបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០២២ (ប្រភព របាយការណ៍ CBRE 2022) គម្រោងអចលនទ្រព្យមានតម្រូវការច្រើនសម្រាប់ការកែលំអនាពេលបច្ចុប្បន្ន។”

នៅក្នុងទីផ្សារជួលមានការប្រកួតប្រជែងកាន់ខ្លាំង ការតុបតែង និងគ្រឿងសង្ហារិមនៃគេហដ្ឋានក៏មានការធ្លាក់ចុះ។ ផ្ទះបាយ បន្ទប់ទឹក និងគ្រឿងសង្ហារិមដែលហួសសម័យអាចបណ្ដាលឲ្យអចលនទ្រព្យកាន់តែពិបាកក្នុងការជួល ហើយជារៀងរាល់ខែមានអចលនទ្រព្យជាច្រើននៅទំនេរគ្មានអ្នកជូលដែលនាំឲ្យបាត់បង់នូវប្រាក់ចំណូលជាច្រើនផងដែរ។”

ជាមួយនឹង ហោសហ្គូរូ លោកអ្នកអាចបង្កើតផ្ទះនៅក្នុងក្ដីស្រមៃរបស់អ្នកបានជាមួយនឹងផលិតផលតុបតែង និងសេវាកម្មកែលម្អដែលថ្មីបំផុតនៅក្នុងពេលឆាប់ៗនេះ។ សូមតាមដានព័ត៌ថ្មីៗរបស់យើងតាមរយៈគេហទំព័រ Facebook : https://www.facebook.com/Thebridgelifestylemall

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ៖

កញ្ញា សឿង ច័ន្ទបរមី បុគ្គលិកទទួលបន្ទុកផ្នែកជួល

លេខទូរស័ព្ទ៖ 099 82 82 38

Telegram: 015 82 82 38

Email: [email protected]




អត្ថបទបន្ទាប់


តារាល្បីៗកំពុងងឿងឆ្ងល់ និងភ្ញាក់ផ្អើលនឹង PNN PLUS

ឃ្លីបវីដេអូជិត ១នាទីកំពុងធ្វើឱ្យហ្វេនៗ និងទស្សនិកជនងឿងឆ្ងល់ និងចង់ដឹងជាខ្លាំងបន្ទាប់ពីពួកគេបានឃើញតារាល្បីៗជាច្រើនរូបចូលរួម ដោយពួកគេនាំ…

វិស័យមីក្រូហិរញ្ញវត្ថុរក្សាបានកំណើនជាង ២០% ទោះរងការគំរាមកំហែងពីកូវីដ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនក្តី

បើទោះបីសេដ្ឋកិច្ចកម្ពុជារងការគំរាមកំហែងពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងវិបត្តិសង្គ្រាមនៅអ៊ីយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ