ភាពគ្មានការងារធ្វើនៅអាមេរិក

ពលរដ្ឋអាមេរិកជាង ២៦លាននាក់ បាត់បង់ការងារ ដោយសារតែមេរោគកូវីដ១៩


ក្នុងរយៈពេលត្រឹមតែ ៥សប្តាហ៍ប៉ុណ្ណោះ ប្រជាពលរដ្ឋអាមេរិក ជាង២៦លាននាក់ បានបំពេញឯកសារបញ្ជាក់ថា បានបាត់បង់ការងារ អំឡុងពេលមានវិបត្តិមេរោគកូវីដ ១៩នេះ ដោយកាល ពីសប្តាហ៍មុន ដែលជាសប្តាហ៍ទី ៥ នាយកដ្ឋានការងារអាមេរិក ទទួលបានការដាក់ពាក្យបាត់បង់ការងារជាង ៤,៤លាននាក់ ខណៈតួលេខនេះ អាចនឹងបន្តកើនឡើងទៀត។ នេះបើ យោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។
ពលរដ្ឋអាមេរិកជាង ២៦លាននាក់ បាត់បង់ការងារ ដោយសារតែមេរោគកូវីដ១៩(រូបភាព qz.com)
ដោយ

សេដ្ឋកិច្ចវិទូ​ជា​ច្រើន​រូប បាន​អះអាង​ថា ការ​បាត់បង់​ការងារ​នេះ គឺជា​សញ្ញា​ចង្អុលបង្ហាញ​ពី ផល​ប៉ះពាល់​ដោយ​មេរោគ​កូ​វី​ដ​១៩ ថា​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​កម្រិត​ណា បន្ទាប់​ពី ការ​ចាត់វិធានការ​គម្លាត​សង្គម ដែល​ឈាន​ដល់​ការ​បិទ​ទីក្រុង​អស់​រយៈពេល ៦​ស​ប្តា​ហ៍   ​នេះ​។

អត្រា​អត់​ការងារ​ធ្វើ​នេះ ជា​តួលេខ​មួយ​ខ្ពស់​បំផុត ចាប់តាំងពី អា​មេ​រិ​ក ជួប​ប្រទះ​នូវ វិបត្តិ​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ២០០៨​មក ដែល​មាន​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ត្រឹមតែ ១៥​លាន​នាក់ ដែល​គ្មាន​ការងារ​ធ្វើ​។

គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែមីនា​កន្លង​ទៅ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ជាង ៧​លាន​នាក់ គ្មាន​ការងារ​ធ្វើ​នោះ​ទេ បើ​យើង​គួប​ផ្សំ​ជាមួយនឹង អ្នក​បាត់បង់​ការងារ អំឡុង​ពេល​កូ​វី​ដ​១៩​នេះ ជាង ២៦​លាន​នាក់​ទៀត នោះ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ នឹង​កើន​ដល់ ៣៣​លាន​នាក់ ដែល​ស្មើនឹង ២០% នៃ​ការងារ​សរុប​ទូ​ទាំង​សហរដ្ឋអាមេរិក​។

ដោយឡែក រដ្ឋាភិបាល​អា​មេ​រិ​ក មិន​នៅ​ស្ងៀម​នោះ​ទេ ដោយ​បាន​អនុវត្ត​នូវ កម្មវិធី​ជួយ​សង្គ្រោះ​អ្នក​បាត់បង់​ការងារ​ទាំង​អស់នេះ និង​ជួយ​ដល់​ក្រុមហ៊ុន​ជា​ច្រើន ដែល​ត្រូវ​បង្ខំ​កាត់​បន្ថយ​បុគ្គលិក ដើម្បី​ចូលរួម​វិធានការ​គម្លាត​សង្គម​។

សូម​ជម្រាប​ថា រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​មាន​គម្រោង​នឹង​បើក​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ បើ​ទោះបីជា មានការ​ព្រមាន​ពី អ្នកជំនាញ​នៅ​ក្នុង​វិស័យ​សុខាភិបាល​ក៏​ដោយ ជាក់ស្តែង ទោះបីជា​មានការ​ផ្អាក​សកម្មភាព​អាជីវកម្ម នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​រួច​ហើយ​ក៏​ដោយ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក នៅ​តែ​កើនឡើង​ដល់​ជាង ៩៦​ម៉ឺន​ករណី និង​មាន​ករណី​ស្លាប់​ជាង ៥​ម៉ឺន​ករណី គិត​ត្រឹម​ថ្ងៃ​ទី ២៧ ខែមេសា ឆ្នាំ ២០២០​នេះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាង៣០០គ្រួសារត្រូវការដើមទុនពង្រីកការចិញ្ចឹមសត្វបន្ថែម

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា សមាជិករបស់ខ្លួន ប្រមាណជាង ៣០០ គ្រួសារ ក៏ដូចជាកសិដ្ឋានបានធ្វើការត្អូញត្អែរអំពាវនាវទៅដល់ធនាគារអភិ...

វៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០

ព័ត៌មាន
អំឡុងពេលវិបត្តិមេរោគកូវីដ១៩ យើងឃើញថា វៀតណាម ធ្វើបានល្អ នៅក្នុងរឿងជំនួញពាណិជ្ជកម្មក្រៅប្រទេស ដោយសម្រេចបានអតិរេកពាណិជ្ជកម្មជាច្រើនពាន់លា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ