ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគបន្ថែម

រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ី ឌី ស៊ី បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្នើសុំវិនិយោគធំៗចំនួន១៥ ដែលគិតជាតម្លៃទុនវិនិយោគសរុប៥៣៩ លានដុល្លារកំពុងត្រូវបានស្នើសុំកាអនុម័តពីរាជដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំច្រកចេញចូលតែមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកយកមកពិភាក្សារដើម្បីសម្រេចគឺមានគម្រោងធំៗចំនួន ១៥ ដែលគិតជាងតម្លៃទុនវិនិយោគសរុប ៥៣៩លានដុល្លារ ដោយនឹងមានតម្រូវការកម្លាំងពលកម្មរហូត ជាង ៧០ពាន់កន្លែង។
រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ

គម្រោង​ស្នើ​សុំ​ក្នុង​នោះ​ទី​១​គឺ គម្រោង​វិនិយោគ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា Transformer Switchboard ខ្សែភ្លើង និង​សម្ភារៈ​បរិក្ខារ​អគ្គិសនី​មាន​ចំនួន​៤​គម្រោង ដែល​គិត​ជា​ទុន​វិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក​។គម្រោង​វិនិយោគ​បន្ទាប់​ជា​គម្រោង​វិនិយោគ​ផលិត​សម្បក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់​រថយន្ត​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកំពង់ស្ពឺ​។ គម្រោង​វិនិយោគ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣​ចំនួន​៧១០​បន្ទប់ ១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ ៥៩​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

គម្រោង​បង្កើត​កសិដ្ឋាន​ដាំចេក​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកំពង់ចាម​។ គម្រោង​បង្កើត​បង្កើត​រោងចក្រ​កែ​ច្នៃ និង​ផលិត​ម្សៅ​មី​ចំនួន​២​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តបន្ទាយមានជ័យ និង​នៅ​ខេត្តស្ទឹងត្រែង​។ គម្រោង​បង្កើត​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​១​គម្រោង ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​១៦១​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកណ្តាល​។

គម្រោង​មជ្ឈមណ្ឌល​ទិន្នន័យ​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១០២​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​រាជធានី​ភ្នំពេញ​។ និង​មាន​គម្រោង​លើ​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា​គម្រោង​សាងសង់​មន្ទីរ​ពហុ​ព្យាបាល រួម​ទាំង​គម្រោង​រោងចក្រ​កែ​ច្នៃ​ដែក រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់ និង​រោងចក្រ​ផលិត​ស្បោង​ប្លា​ស្ទីក​គ្រប់​ប្រភេទ មាន​ចំនួន​៤​គម្រោង ជាមួយនឹង​ទុន​វិនិយោគ ១២៩ លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរកឃើញអ្នកឆ្លងCovid-19 ៣៥ ករណីថ្មីបន្ថែមទៀត ក្នុងនោះ មានម្នាក់គឺត្រឡប់មកពីកម្ពុជា

ព័ត៌មាន
ប្រទេសថៃ នៅថ្ងៃពុធ ទី១៨ ខែមីនានេះ បានរកឃើញករណីឆ្លងមេរោគ Covid-19ថ្មី ចំនួន ៣៥ ករណីបន្ថែមឿត ដែលបានធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះ កើនឡើ…

គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ

ព័ត៌មាន
គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ​ក្រុមហ៊ុន ​Oxley Gem (Cambodia) Co., Ltd (ហៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ