វិស័យកសិកម្ម

ទំហំទីផ្សារទុរេនត្រូវបានរំពឹងថា នឹងកើនដល់ជិត៥០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៣


ទុរេន ដែលពីមុនមានទីផ្សារតែក្នុងតំបន់អាស៊ីអាគ្នេយ៍ តែពេលនេះត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងៗនៃពិភពលោក ជាមួយនឹងការរំពឹងទំហំទីផ្សាររបស់វានឹងកើនឡើងពី២៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ ឈានរហូតដល់ជិត៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៣។ បច្ចុប្បន្នក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៃបណ្តាប្រទេសដាំទុរេន ចិនបានក្លាយជាទីផ្សារស្រូបទាញផ្លែទុរេនធំបំផុតនៅលើពិភពលោក ហើយរំពឹងនឹងកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times។
វិស័យកសិកម្ម
ដោយ

ទីផ្សារទុរេននៅលើពិភពលោកកាលពី១៥ឆ្នាំមុនសឹងតែគ្មានការចាប់អារម្មណ៍ ប៉ុន្តែនៅឆ្នាំ២០២៤ តម្រូវការលើផ្លែឈើ ដែលគេប្រសិទ្ធនាមថា ជាស្តេចផ្លែឈើដែលមានក្លិនឈ្ងុយ និងរស់ជាតិចម្រុះនេះមានការអារម្មណ៍ខ្លាំងពីមហាជន និងមានតម្លៃនាំចេញកាន់តែខ្ពស់។ កាលពីមុនទុរេនមានទីផ្សារខ្ពស់តែក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ តែបច្ចុប្បន្នចិន បានក្លាយជាប្រភពទីផ្សារនាំចូលទុរេនដ៏ធនៅក្នុងតំបន់ និងលើពិភពលោក។ កាលពីឆ្នាំ២០១៧ តម្លៃនាំចូលទុរេនរបស់ចិន មានត្រឹមតែជាង៥៥០​លានដុល្លារប៉ុណ្ណោះ តែវាបានកើនដល់ជិត៧ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនៅឆ្នាំនេះគេរំពឹងថា វានឹងកើនដល់៨ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រៅពីទីផ្សារចិន ការនាំចេញទុរេនទៅកាន់ទីផ្សារជប៉ុន និងកូរ៉េខាងត្បូង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២៤ នេះតម្រូវការទុរេនរបស់ជប៉ុន មានការកើនឡើងរហូតដល់ទៅ៨៥% ឯណោះ។ ក្រៅពីប្រទេសទាំងនេះ ទីផ្សារទុរេនក៏បានពង្រីកទៅកាន់ប្រទេសផ្សេងៗទៀតដែរ ដូចជាអឺរ៉ុប និងអាម៉េរិក ក្រោមរូបភាពនាំចេញជាទុរេនបង្កក។

ដោយមើលឃើញពីកំណើនតម្រូវការទីផ្សារ ឥណ្ឌូនេស៊ីដែលកន្លងមកដាំទុរេនសម្រាប់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏កំពុងខិតខំលើកកម្ពស់ផលិតកម្មដំណាំទុរេន ដើម្បីសម្រួចទៅរកការនាំចេញ ដើម្បីប្រកួតប្រជែងជាមួយថៃ និងវៀតណាម។

បើតាមស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ វៀតណាមអាចនាំចេញទុរេនបានរហូតដល់ទៅជាង៣ពាន់លានដុល្លារ មានការកើនឡើងប្រមាណ៤៤% ខណៈការនាំចេញរបស់ថៃ មានទំហំជាង៤ពាន់លានដុល្លារ។

ដោយមើលឃើញពីសក្តានុពលនៃទីផ្សារទុរេនទាំងក្នុងតំបន់ និងអន្តរជាតិ ក្រុមហ៊ុនធំៗបានប៉ានប្រមាណថា ទីផ្សារទុរេនដែលមានតម្លៃសរុបជិត២៥ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងអាចពង្រីករហូតដល់ទៅ ជិត៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៣ ខាងមុខ។ ការអះអាងបែបនេះ ដោយផ្អែកលើអត្រាកំណើននៃតម្រូវការ ដែលមានការកើនឡើងក្នុងរង្វង់៧,២% នៅក្នុងមួយឆ្នាំៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីអាជ្ញាធរតៃវ៉ាន់ រារាំងមិនឱ្យក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុន Foodpanda ដែលមានតម្លៃជិត១ពាន់លានដុល្លារ?

រដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោលផែនការរបស់ក្រុមហ៊ុនខ្នាតយក្ស Uber ក្នុងការទិញយកក្រុមហ៊ុន Foodpanda ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Delivery…

សិស្សានុសិស្សាចំនួន ៣.៤០០នាក់ មកពីសាលាចំនួន២០ នៅខេត្តរតនគិរី ទទួលបានអំណោយសម្ភារៈសិក្សាពី អិលអូអិលស៊ី

រតនគិរី ៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីចែកសម្ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ