Advertisement
Advertisement
Advertisement
វិស័យប្រេងនៅវៀតណាម

សាជីវកម្មផលិតកម្មប្រេងវៀតណាម PVEP ផ្ដល់ចំណូលចូលថវិការដ្ឋកាន់តែច្រើន


ឥឡូវនេះយើងក្រឡេកមកមើលរឿងរ៉ាវប្រេងក្នុងប្រទេសវៀតណាមវិញម្តង! សាជីវកម្មផលិតកម្មរុករកប្រេងរបស់វៀតណាម (PVEP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនប្រេង និងហ្គាសវៀតណាម (PetroVietnam) សម្រេចបានសមិទ្ធផលលើសគោលដៅអាជីវកម្មរបស់ខ្លួននៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ដែលចំណូលពីក្រុមហ៊ុននេះ បានចូលរួមចំណែកក្នុងថវិការដ្ឋរបស់វៀតណាមកាន់តែច្រើនជាងមុនផងដែរ ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មានវៀតណាម។
រូបតំណាង
ដោយ
Advertisement

ចាប់តាំងពី​ខែមករា​ដល់​ខែមីនា ក្រុមហ៊ុន​បូម​ប្រេង​របស់​វៀតណាម (PVEP) បូម​ប្រេង​បាន​ប្រមាណ​៩០​ម៉ឺន​តោន ដែល​មាន​បរិមាណ​ខ្ពស់​ជាង​៥% នៃ​ផែនការ​ប្រចាំត្រីមាស និង​មាន​ប្រមាណ​២៦%​នៃ​ផែនការ​ប្រចាំឆ្នាំ​។

តាម​រយៈ​ប្រេង​ដែល​បូម​បាន​ជិត​១​លាន​តោន​នៅ​ត្រីមាស​ទី​១​នៅ​ឆ្នាំ​២០២១​នេះ បាន​ផ្ដល់​ចំណូល​សរុប​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ និង​បាន​ផ្ដល់​ចំណូល​ចូល​ថវិការដ្ឋ​ជាង​៧៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​លើស​ផែនការ​ជាង​៤០%​។

សូម​បញ្ជាក់​ថា សាជីវកម្ម​ផលិតកម្ម​រុករក​ប្រេង​វៀតណាម (PVEP) ក៏​មាន​ផែនការ​នឹង​អភិវឌ្ឍ​ស្ថិរភាព​ផលិតកម្ម​ប្រេង កាត់​បន្ថយ​ថ្លៃដើម និង​ជំរុញ​សកម្មភាព​ឆ្លើយ​តប​ឲ្យ​បាន​សម​សម្រប ចំពោះ​បម្រែបម្រួល​ទីផ្សារ​ប្រេង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃឆ្នាំនេះនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មីទាំងក្រៀមក្រោះ

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយ ហើយនៅប្រទេសថៃក្បែរយើងឯណោះវិញក៏នឹងប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មីរបស់ខ្លួន...

Samsung សង្ឃឹមថាប្រមូលបានចំណែកទីផ្សារស្មាតហ្វូនពី LG

ព័ត៌មាន
នៅទីបំផុត ក្រុមហ៊ុនអេឡិចត្រូនិក LG របស់កូរ៉េខាងត្បូងបានចេញមុខមកប្រកាសជាផ្លូវការហើយ ថាខ្លួននឹងបោះបង់ចោលការផលិតកម្មស្មាតហ្វូន ហើយងាកទ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ