ពន្ធបដិការ

សហភាពអឺរ៉ុបនឹងបង្កើនវិធានការផ្ចាញ់តបចំពោះអាម៉េរិក ក្រោយគ្មានក្ដីសង្ឃឹមថា អាម៉េរិកនឹងបន្ធូរបន្ថយពន្ធដល់ខ្លួន


ក្រុមអ្នកការទូតសហភាពអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុប កំពុងស្វែងរកវិធានការសងសឹកដ៏ទូលំទូលាយតាមតែអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងវិធានការពន្ធរបស់សហរដ្ឋអាម៉េរិក ក្រោយពួកគេមានការរំពឹងទុកកាន់តែខ្ពស់ថា សហភាពអឺរ៉ុបនឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងអត្រាពន្ធទាបជាមួយនឹងទីក្រុងវ៉ាស៊ីនតោន បាននោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
ពន្ធបដិការ
ដោយ

សមាជិកសហភាពអឺរ៉ុប កាន់តែច្រើនឡើង រួមទាំងអាល្លឹម៉ង់ ដែលបងធំនៅប្លុកនេះផង កំពុងពិចារណាប្រើប្រាស់វិធានការប្រឆាំងការដ៏ទូលំទូលាយ ដែលនឹងអនុញ្ញាតឱ្យប្លុកនេះកំណត់គោលដៅលើសេវាកម្មរបស់សហរដ្ឋអាម៉េរិក ក្នុងករណីគ្មានកិច្ចព្រមព្រៀងជាមួយអាម៉េរិក។ គណៈកម្មការអឺរ៉ុប ដែលបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក តំណាងឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ទាំង២៧ប្រទេស រំពឹងថា ខ្លួននឹងនៅតែប្រឈមនឹងពន្ធគយ១០% របស់អាម៉េរិក សម្រាប់ការនាំចេញភាគច្រើនរបស់ប្លុកនេះ។

ប៉ុន្តែក្តីសង្ឃឹមនេះ ហាក់រសាត់ឆ្ងាយបន្តិចក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានគំរាមថា ខ្លួននឹងដាក់ពន្ធ៣០% លើការនាំចូលទំនិញរបស់ប្លុកនេះ នៅថ្ងៃទី១ ខែសីហា និងក្រោយពីមានកិច្ចពិភាក្សារវាងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វខូវីក (Maros Sefcovic) និងសមភាគីអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។

ក្រុមអ្នកការទូតអឺរ៉ុប បាននិយាយថា នៅពេលនេះ សហភាពអឺរ៉ុប កំពុងមានភាពច្របូកច្របល់ក្នុងចិត្តកាន់តែខ្លាំង ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញប្រតិកម្មតប ទោះជាដំណោះស្រាយដែលបានចរចាជាជម្រើសដែលពួកគេពេញចិត្តក៏ដោយ។

សហភាពអឺរ៉ុប មានកញ្ចប់ពន្ធមួយក្នុងទំហំទឹកប្រាក់២១ពាន់លានអឺរ៉ូ ប្រហែល២៤,៥ពាន់លានដុល្លារនៃទំនិញរបស់អាម៉េរិក ដែលបច្ចុប្បន្ននេះ ត្រូវបានផ្អាករហូតដល់ថ្ងៃទី៦ ខែសីហា ដែលពួកគេទំនងជានឹងពន្យារពេលនៃការផ្អាកនេះបន្តទៀត។ បន្ថែមលើនេះ ប្លុកនេះត្រូវសម្រេចចិត្តលើវិធានការតបតចំពោះការនាំចូលទំហំជាង៨៤ពាន់លានដុល្លារបន្ថែមទៀត រួមទាំងការប្រើច្បាប់ប្រឆាំងការបង្ខិតបង្ខំ (ACI) របស់ប្លុកនេះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមកទល់ពេលនេះ សេដ្ឋកិច្ចពិភពលោកមានស្ថានភាពយ៉ាងណា?

ស្របពេលឱសានវាទនៃការអនុវត្តពន្ធបដិការរបស់សហរដ្ឋអាម៉េរិក កាន់តែខិតជិតចូលមកដល់ ក្រុមអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចនៅលើពិភព…

ក្រុមជនឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា បង្កើនការប្រើបណ្ដាញអ៊ីនធឺណិតល្បឿនលឿន Starlink របស់ Elon Musk ដើម្បីបន្តសកម្មភាពខុសច្បាប់

ទិន្នន័យថ្មីបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam នៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើសកម្មភាពបោកប្រាស់លុយរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ