ជម្លោះពាណិជ្ជកម្មរវាង​មហាអំណាច

ចិនច្រានចោល និងរិះគន់អាមេរិកជុំវិញការចោទប្រកាន់ជុំវិញរឿងពាណិជ្ជកម្ម


ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាទីក្រុងប៉េកាំងមិនបានធ្វើតាមការប្តេជ្ញាចិត្តនៃការបើកទីផ្សាររបស់ខ្លួន ខណៈដែលក្រុមហ៊ុនជាច្រើនរង់ចាំឱ្យរដ្ឋាភិបាលទាំងពីរចាប់ផ្តើមកិច្ចចរចាឡើងវិញស្តីពីការបញ្ចប់សង្គ្រាមពន្ធគយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ទង់ជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

ក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំងបានរិះគន់រដ្ឋបាលលោក ចូ ប៉ៃដិន ដោយនិយាយថា អាមេរិកកំពុងបង្កើតមធ្យោបាយថ្មី ដើម្បីដោះស្រាយជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ចិន។

តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយថា ទីក្រុងប៉េកាំងបាន ពង្រីកវិធីសាស្រ្តដែលដឹកនាំដោយរដ្ឋ និងមិនមែនជាលក្ខណៈសេដ្ឋកិច្ចទីផ្សារ ជំនួសឱ្យការអនុវត្តតាមការសន្យាបើកទីផ្សារ ដែលបានធ្វើឡើងនៅពេលដែលចិន​បានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០១ ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានចេញមុខឆ្លើយតបទៅវិញថា ពីសំណាក់អាមេរិកនេះ គឺ ផ្ទុយស្រឡះពីការពិត។ ដោយលោក Gao បានបន្តថា សេដ្ឋកិច្ចទីផ្សារមិនមែនមានតែមួយវិធីនោះទេ គឺវាមានគំរូសេដ្ឋកិច្ចទីផ្សារខុសៗគ្នាជាច្រើន។

យ៉ាងណាក៏ដោយចុះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ធ្លាប់បាននិយាយថ្មីៗនេះថា លោកក៏ចង់ឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែប្រសើរឡើងផងដែរ ប៉ុន្តែលោក ប៉ៃដិន មិនទាន់បាន​បង្ហើបឲ្យដឹង​អំពី​ចំណាត់​ការ​​ដំឡើងពន្ធលើការនាំចូលរបស់ចិននោះទេ។ តែយ៉ាងណាក៏ដោយចុះ អ្នកតំណាងមកពីភាគីទាំងពីរនេះ ក៏ធ្លាប់បានពិភាក្សាគ្នាតាម​ទូរស័ព្ទចាប់តាំងពីលោក ប៉ៃដិន ចូលកាន់តំណែងតាំងពីខែមករា ឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្ដែ ភាគីទាំងពីរ នៅមិនទាន់​មានផែនការ​នឹង​ជួបគ្នាជាថ្មីទៀតនោះទេ។

គួរជម្រាបថា​ ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីប្រើប្រាស់ឧបករណ៍​ពាណិជ្ជកម្មក្នុងស្រុក ដើម្បីសម្រេចឱ្យបាននូវការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយប្រទសចិន។

ទាក់ទិននឹងយុទ្ធសាស្រ្តថ្មីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ក៏បានលើកឡើងដែរថា វិធីសាស្ត្រ​របស់​សហរដ្ឋអាមេរិកគួរតែធ្វើ ស្របទៅតាមច្បាប់របស់អង្គការពាណិជ្ចកម្មពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងហុងកុងកំពុងពិចារណាឲ្យពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ ក្រោយប្រធានាធិបតីចិនប្រាប់ឲ្យពង្រឹងការគ្រប់គ្រងកូវីដ១៩

ព័ត៌មាន
អាជ្ញាធរទីក្រុងហុងកុងកំពុងពិចារណារៀបចំឲ្យមានការធ្វើតេស្តរកមេរោគកូវីដ១៩ លើពលរដ្ឋទាំងអស់ជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនព…

ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចំនួន៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិធំៗចំនួន៥ កាលពីពេលថ្មីៗនេះបានសម្រេចចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតឱកាសវិនិយោគថ្មី និងជំរុញការវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ