អត្ថបទក្រុមហ៊ុន

បុរី ឌឹ ផ្លរ៉ា ជ្រើសរើសតារាកំប្លែងដ៏ល្បីល្បាញពីររូបធ្វើជាទូតសុច្ឆន្ទៈប្រចាំឆ្នាំ២០២២


បុរី ឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននិងខុនដូប្រណីតដ៏ល្បីឈ្មោះមួយនៅកម្ពុជា នៅថ្ងៃសុក្រ ទី២៥ មីនា នេះ បានបង្ហាញមុខតារាកំប្លែងដ៏មានប្រជាប្រិយ ២រូប គឺ នាយគ្រឿន និង នីឡា ធ្វើជាទូតសុច្ឆន្ទៈរបស់បុរី ឌឹ ផ្លរ៉ា សម្រាប់ឆ្នាំ២០២២ ។
ពិធីចុះហត្ថលេខាទូតសុច្ឆន្ទៈ នៃបុរី ឌឺ ផ្លរ៉ា
ដោយ

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​​នៅក្នុង​កម្មវិធី​ប្រកាស​ទូត​សុច្ឆន្ទៈ ដែល​ធ្វើ​ឡើងនៅ​ក្នុង​បុរី ឌឹ ផ្លរ៉ា ផ្លូវជាតិលេខ ៦អា លោក ឃុន​ វិសាល ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃបុរី ឌឹផ្លារ៉ា បាន​បង្ហាញចំណាប់អារម្មណ៍ថា ការជ្រើសយកតារាកំប្លែង នាយ គ្រឿន និង នីឡា ព្រោះ បុរី ឌឹ ផ្លរ៉ា ចង់បន្ថែមនូវសុភមង្គលដល់មហាជនទាំងអស់មួយកម្រិតទៀត ដោយការផ្តល់នូវស្នាមញញឹម ភាព​សប្បាយរីករាយ ដល់​គ្រប់ក្រុមគ្រួសារទាំងអស់ ពេញ១ឆ្នាំ តាមរយៈវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន លើការផ្តល់នូវគេហដ្ឋានដ៏ស្រស់ស្អាត គុណភាពរឹងមាំ របស់បុរី ឌឹ ផ្លរ៉ា ។

លោក ឃុន​ វិសាល បាន​និយាយ​យ៉ាង​ដូច្នេះ​ថា ៖ «បង គ្រឿន និង នីទ្បា ជាតារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំង ហើយមហាជនស្ទើរតែទូទាំងប្រទេស បានស្គាល់ និងចូលចិត្ត ហើយគាត់មានទេពកោសល្យគ្រប់គ្រាន់ទៅលើកាសម្តែង និងនិយាយបែបកំប្លែង ដែលយើងគិតថាគាត់ទាំង ២នាក់នឹងជួយដល់កាងារផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានច្រើនទៅដល់គោលដៅ១ ដែលយើងចង់បាន» ។

ដោយឡែក ទូតសុច្ឆន្ទៈ​ផ្លូវការ របស់បុរី ឌឹ ផ្លរ៉ា គឺនាយគ្រឿន និងនីឡា បានថ្លែងថា ពួកគាត់ សប្បាយរីករាយ ពេលទទួលបានការងារមួយជាអ្នកផ្សព្វផ្សាយ​គម្រោង ផលិតផល ​និងសេវាកម្មរបស់បុរី ឌឹ ផ្លរ៉ា ។

តារាកំប្លែងទាំងពីរ​រូប​បាន​បន្ថែមថា ពួកគេ​នឹងពាំនាំ​ការយល់ដឹងអំពីសេវាកម្មរបស់បុរី ឌឹ ផ្លរ៉ា រួមជាមួយ​នឹង​ការផ្ដល់ជូនសំណើចក្អាកក្អាយ​នៃសមត្ថភាព​វោហារកំប្លែង​របស់​ពួកគេ ។

នាយ គ្រឿន បានថ្លែង​ប្រាប់​យ៉ាង​ដូច្នេះ​ថា ៖ «ជាក់ស្ដែង ឃើញថាក្នុងការផ្សព្វផ្សាយយើងខ្ញុំ មិនហត់នឿយណាស់ណាទេ ព្រោះបុរី ឌឹ ផ្លរ៉ា បងប្អូនបានស្គាល់ហើយទូទាំងប្រទេស។ ភាគច្រើន បងប្អូន ដែលគាត់បានចូលមកកាន់បុរី ឌឹ ផ្លរ៉ា ហើយ គឺថាគាត់ដកចិត្តមិនរួចទេ។  ទាំងផ្លូវក្នុងគម្រោងធំស្អាត សួនច្បារធំស្អាត ក៏ដូចជាក្នុងផ្ទះក៏ធំស្អាត ការរចនាយ៉ាងស្រស់ស្អាត គឺថាបងប្អូននឹងទទួលបានការរស់នៅបែបធម្មជាតិ» ។ 

គួរ​បញ្ជាក់ថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា បង្កើតឡើងកាលពីឆ្នាំ២០១៥ ដែល​បើគិតមកដល់ពេលនេះ មានអាយុ​ជា ៧ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន មាន​​ឈ្មោះជា ឌឹ ផ្លរ៉ា-អាន ឌីវេឡុបម៉ិន (The FLORA-AN Development Co., LTD.) ។ ក្រុមហ៊ុន​មាន​បុត្រសម្ព័ន្ធ​ចំនួន៤ រួមមាន បុរី ឌឹផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ, និង ផ្សារទំនើប The Almond ។ 

បើតាម​ការ​ឱ្យដឹង​ពី​ថ្នាក់គ្រប់គ្រង ចក្ខុវិស័យរបស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា គឺ​បន្តធ្វើការផ្គត់ផ្គង់ផ្ទះ ទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស​កម្ពុជា ជាមួយនឹងសំណង់​ផ្ទះ ឬ​អគាររឹងមំា រចនាម៉ូតស្អាតៗ បែបខ្មែរនិងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណង
ផ្តល់ឱ្យ​អតិថិជនរស់នៅក្នុង លំនៅដ្ឋានទាន់សម័យកាល សាកសមបំផុតសំរាប់គ្រួសារសម័យថ្មី ។ ជាមួយគ្នានេះដែរ ឌឹ ផ្លរ៉ា ក៏ប្តេជ្ញាចិត្តថានឹងបន្តផ្តល់ជូនអតិថិជននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ សោភ័ណ្ឌភាព និងប្រណិតភាពក្នុងការរស់នៅរបស់លោកអ្នក ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
នៅថ្ងៃនេះ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Vi…

ឯកឧត្តមខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន

ព័ត៌មាន
កម្មវិធី ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នកសារព័ត៌មាន ៥សម័យកាល តាំងពីទសវត្សរ៍១៩៧០ មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន នៅសាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ