ពាណិជ្ជកម្មចិន-អាមេរិក

ចិន ប្រកាសពីការលើកលែងពន្ធថ្មី សម្រាប់ទំនិញនាំចូលពីអាមេរិក


ក្រោយពីមានភាពតានតឹង ក្នុង មួយរយៈពេលចុងក្រោយនេះ ប្រទេសចិន បានដាក់ចេញនូវ ការលើកលែងពន្ធថ្មីមួយ សម្រាប់ទំនិញនាំចូលមកពី អាមេរិក ដែលនឹងចាប់ផ្តើមមានប្រសិទ្ធិ ភាព ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ចិន ប្រកាសពីការលើកលែងពន្ធថ្មី សម្រាប់ទំនិញនាំចូលពីអាមេរិក(រូបភាព www.cryptonewsz.com)
ដោយ

ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ប្រកាស​ពី​បញ្ជី​ថ្មី​នៃ​ផលិតផល​ចំនួន ៧៩​មុខ របស់​សហរដ្ឋអាមេរិក ដែល​មាន​សិទ្ធិ​ទទួល​បានការ​លើកលែង​ពន្ធ ដែល​បាន​ដាក់​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ចំ​ពេល​ដែល​ប្រទេស​ចិន មាន​សម្ពាធ​ខ្លាំង​ទៅ​លើ ការ​នាំ​ចូល​ផលិតផល​មក​ពី អា​មេ​រិ​ក​។

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​លើកលែង​ពន្ធ​ថ្មី​នេះ ភាគច្រើន​គ្របដណ្តប់​លើ គ្រឿង​អេ​ឡិ​ត​ត្រូ​និ​ច ថ្នាំ​សំលាប់​មេរោគ​វេជ្ជសាស្ត្រ រ៉ែ​លោហៈធាតុ​កម្រ រ៉ែ​មាស និង​រ៉ែ​ប្រាក់​ជាដើម​។

ចំពោះ​ទំនិញ​អា​មេ​រិ​ក​ផ្សេង​ទៀត ដែល​ត្រូវ​នាំ​ចូល​មក​ប្រទេស​ចិន ដែល​មិន​ទាន់​មាននៅ​ក្នុង​បញ្ជី​លើកលែង​ពន្ធ​នេះ​នៅឡើយ គឺ​សហគ្រាស​ចិន ត្រូវ​រៀបចំ​ពាក្យ​ស្នើ​សុំ​លើកលែង​ពន្ធ ដោយ​បញ្ជាក់​ពីមុខ​ទំនិញ​ជាក់លាក់ ដែល​គ្រោង​នឹង​ទិញ និង​នាំ​ចូល​មក​ពី អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ ភាគី​ចិន មិន​បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​ការ​នាំ​ចូល​ផលិតផល​មក​ពី អា​មេ​រិ​ក​នោះ​ទេ គ្រាន់តែ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នឹង​មានការ​លើកលែង​ពន្ធ ចំពោះ​ទំនិញ​អា​មេ​រិ​ក​ជិត ៧០០​មុខ រាប់​បញ្ចូល​ទាំង​ទំនិញ​សំខាន់​ៗ ដូច​ជា សណ្តែកសៀង និង​សាច់​ជ្រូក​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណូលថវិកាជាតិវៀតណាម៣ខែឆ្នាំនេះ ធ្លាក់ចុះជិត៦%

ព័ត៌មាន
គិតចាប់ពីខែមករា មកដល់ខែមេសា កន្លងទៅថ្មីៗនេះ ប្រាក់ចំណូលថវិកាជាតិវៀតណាម សម្រេចបានជាង ២១ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ៥,៩…

រោងចក្រផលិតស្ករអំពៅនៅប្រទេសថៃ ត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួតជាថ្មីម្តងទៀត

ព័ត៌មាន
អ្នកជំនាញបានព្រមានថា រោងចក្រកិនស្ករអំពៅនៅក្នុងប្រទេសថៃ ត្រូវតែត្រៀមខ្លួនរួចជាស្រេច ចំពោះបញ្ហាប្រឈមមុខនឹង គ្រោះរាំងស្ងួតជាថ្មីម្តងទៀត ដែលអាចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ