ដំណាំស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំបំផុតនៅកម្ពុជា CSNC ត្រូវបានពន្យាពេលដាក់ឱ្យដំណើរការ តើមកពីមូលហេតុអ្វី?


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC ដែលគ្រោងដាក់ឱ្យដំណើរជាផ្លូវការនៅដើមឆ្នាំនេះ ត្រូវបានពន្យាពេលដាក់ឱ្យដំណើររហូតដល់អំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះវិញ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមស្វាយចន្ទីកម្ពុជា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំនេះ គ្រោងស្រូបទាញគ្រាប់ស្វាយចន្ទីចន្លោះពី១ម៉ឺន៥ពាន់តោនទៅ២ម៉ឺនតោននៅឆ្នាំ២០២៥នេះ សម្រាប់ធ្វើការកែច្នៃ និងនាំចេញ។
ដំណាំស្វាយចន្ទី
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC នៅពុំទាន់រួចរាល់ និងអាចដាក់ឱ្យដំណើរការបាននៅឡើយទេ ពោលគឺរោងចក្រនេះអាចដាក់ឱ្យដំណើរការជាផ្លូវការនៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ខណៈកន្លងមករោងចក្រនេះគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំនេះ។ ការយឺតយ៉ាវនៃការដាក់ឱ្យដំណើរការនេះ ក៏ដោយសារក្រុមហ៊ុនសាង់សង់រោងចក្រនេះសាងសង់ខុសបច្ចេកទេស ដែលតម្រូវឱ្យរៀបចំឡើងវិញមួយចំនួន ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងរង់ចាំការដឹកជញ្ជូនម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីមកដល់ ខណៈការដំឡើងម៉ាស៊ីននេះអាចចំណាយពេលពី១ទៅ២ខែ។

​បើតាមការបញ្ជាក់របស់លោក ស៊ុយ កុកធាន នៅក្នុងអំឡុងពេលរង់ចាំការដាក់ឱ្យដំណើរការរោងចក្រនេះ ក្រុមហ៊ុននឹងប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុកសម្រាប់កែច្នៃជាបណ្តើរៗនៅក្នុងរដូវប្រមូលផលនេះ ហើយសម្រាប់ឆ្នាំ២០២៥នេះ ក្រុមហ៊ុន CSNC គ្រោងនឹងទិញគ្រាប់ស្វាយចន្ទីក្នុងស្រុកចន្លោះពី១ម៉ឺន៥ពាន់តោនទៅ២ម៉ឺនតោន សម្រាប់ធ្វើការកែច្នៃ និង នាំចេញគ្រាប់ឆៅទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈវត្តមានរបស់រោងចក្រនេះ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ ជឿជាក់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក្នុងឆ្នាំនេះនឹងកាន់តែមានការកើនឡើងបន្ថែមទៀត បើធៀបនឹងឆ្នាំមុន។

​គួរជម្រាបថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC ទំហំជាង១ម៉ឺន២ពាន់ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីជាង៦០ហិកតា ជាមួយទុនវិនិយោគក្នុងជំហានដំបូងចំនួន១២លានដុល្លារ។ រោងចក្រនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុនសិង្ហបុរី CSNC ជាមួយភាគហ៊ុនិកកម្ពុជា និងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបានរហូតដល់១ម៉ឺន២ពាន់តោនក្នុង១ឆ្នាំនេះ៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើក្រុមហ៊ុន ដែលរើទីតាំងផលិតកម្មចេញពីចិន ដើម្បីគេចពីពន្ធរបស់អាម៉េរិក

ការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ លើបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក កំពុងបង្កបញ្ហាឈឺក្បាលដល់បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊…

ការស្ទង់មតិមួយបង្ហាញថា ពន្ធគយ និងអតិផរណានឹងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់ទីផ្សារពិភពលោកនៅឆ្នាំ២០២៥ នេះ

ឈ្មួញ ឬអ្នកជួញដូរធំៗនៅទូទាំងពិភពលោក បានព្យាករថា ពន្ធគយ និងអតិផរណាជាកត្តាដ៏ចម្បង ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ