Advertisement
Advertisement
អន្តរាគមន៍​រដ្ឋាភិបាល​ជួយដល់​ SME

រាជរដ្ឋាភិបាលត្រៀម៥០០លានដុល្លារបន្ថែមទៀត ជួយដល់ SME ឲ្យបន្ដ​ដង្ហើមរស់​ក្នុងវិបត្តិកូវីដ-១៩


សម្រាប់ជាជំហានបន្ទាប់ក្នុងការជួយឲ្យសហគ្រាសធុនតូច និងមធ្យម (SME) អាចបន្ដដង្ហើមលូតលាស់នៅក្នុងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមថវិកា៥០០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ខណៈដែលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តចំណាយទឹកប្រាក់សរុប១៥០លានដុល្លារអាមេរិករួចហើយដែរ ដើម្បីជួយដល់SMEតាមរយៈការផ្ដល់កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ
Advertisement

ឯកឧត្តម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានឲ្យដឹង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ស្ដីពី ដំណើរការ និងនីតិវិធី នៃគម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់សហគ្រាន​ធុនតូច និងមធ្យម នាពេលថ្មីៗ​នេះ​ថា ក្នុងគម្រោង​ទឹកប្រាក់៥០០លាន​ដុល្លារ ដែលរដ្ឋាភិបាល​ត្រៀម​បន្ថែមនេះ គឺបែងចែក ២០០លាន​ដុល្លារ សម្រាប់​ប្រើ​លើគម្រោង​ធានាឥណទាន (Credit Guarantee Scheme) ដែលតាម​ផែនការ​នឹងរួចរាល់​នៅក្នុង​អំឡុង​ខែតុលា​ឆ្នាំ២០២០នេះ។ រីឯ ទឹកប្រាក់ ៣០០លានដុល្លារ​ផ្សេងទៀត​សម្រាប់ផ្តល់​បន្ថែម​ទៅឲ្យ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា​ក្នុងរូបភាព​សហហិរញ្ញប្បទាន។

ឯកឧត្តម រស់ ស៊ីលវ៉ា បន្ថែមថា ទំហំទឹកប្រាក់​ដែលនឹង​ត្រូវបាន​ផ្តល់​បន្ថែមនេះ​សង្ឃឹមថា នឹងជួយទ្រទ្រង់ ដល់សេដ្ឋកិច្ច​កម្ពុជា​ឲ្យរក្សា​ការរីកលូត​លាស់​បន្តទៀតបាន​ក្នុងពេល​មានវិបត្តិកូវីដ ១៩នេះ ហើយក៏នឹង​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ផងដែរ សម្រាស់ការស្ទុះងើបឡើងវិញ​ក្រោយពេល​វិបត្តិកូវីដ ត្រូវបាន​បញ្ចប់ទៅវិញ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ចរូបនេះ បានលើកឡើងទៀតថា តាមការអនុវត្ត​កន្លង​មកបញ្ហា​ចម្បង​នៅក្នុងការ​ផ្តល់ឥណទាន​សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម​គឺការខ្វះទ្រព្យ​ធានាដើម្បីដាក់​បញ្ចាំ និងសមត្ថភាព​ទទួលបាន​ប្រាក់កម្ចីនៅ​មានកម្រិត។ ដូច្នេះត្រូវទាមទារ​ការជួយ​អន្តរាគមន៍​ពីខាងរាជរដ្ឋាភិបាល​ដែលជាក់ស្តែង​នៅក្នុងបរិការណ៍​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​បង្កើតគម្រោង​ធានា​ឥណទាន បន្ថែមមួយទៀត ដែលគម្រោងនេះ​នឹងជួយ​ធានា​សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម​អាចទទួល​កម្ចីបាន​ដោយមិន​ចាំបាច់​មាន​វត្ថុបញ្ចាំ​នោះឡើយ។

ឯកឧត្តម រស់ ស៊ីលវ៉ា បាន​ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ​ធនាគារ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា បានបញ្ចេញ​ប្រាក់កម្ចី​របស់ខ្លួន​ប្រមាណ ២០លានដុល្លារ ខណៈធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​បានបញ្ចេញប្រាក់​កម្ចី​របស់​ខ្លួនជាង ១០លានដុល្លារផងដែរ សម្រាប់​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុនតូច និងមធ្យម។

សូមជម្រាបថា កន្លងមកបញ្ហា​ដែលសហគ្រាសធុនតូច​ និងមធ្យម​ពិបាកក្នុងការ​ទទួល​បានប្រាក់កម្ចី​ដោយសាតែ​សហគ្រាស​ទាំងនោះ ស្ថិតនៅដាច់ដោយឡែកៗ​ពីគ្នា​ពុំទាន់មាន​ការប្រមូល​ផ្តុំគ្នា​នៅឡើយ និងបញ្ហា​មួយទៀត គឺការចុះញ្ជីសហគ្រាស និងបញ្ហា​ធំមួយ​ទៀត គឺការរៀប​ចំបញ្ជី​ស្នាមតែម្តង។

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ខាតបង់ ១ពាន់លានដុល្លារ នៅត្រីមាសទី២

ព័ត៌មាន
ព្យុះភ្លៀងនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងធ្វើឲ្យវិស័យឧស្សាហកម្មអាកាសចរណ៍សកលដាំក្បាលចុះយ៉ាងខ្លាំង។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជ...

ទ្រូម៉ាន់នី (TrueMoney) មានប្រូម៉ូសិន​ផ្ដល់​រង្វាន់​ដល់​អតិថិជន​ដែល​ប្រើ​សេវា​ទូទាត់​វិក្កយប័ត្រ

ព័ត៌មាន
ក្រុមហ៊ុនទ្រូម៉ាន់នី នឹងផ្ដល់ឱកាសដល់អតិថិជនមានសំណាងចំនួន ១៨ រូប សម្រាប់ឈ្នះរង្វាន់ ផ្សេងៗ រួមមានម៉ូតូ និងសាច់ប្រាក់ ដោយកម្មវិធីនេះន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ