ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច បិទបញ្ចប់បេសកកម្មប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបិទបញ្ចប់បេសកកម្មប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
ក្រសួងសេដ្ឋកិច្ច
ដោយ

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្ដម រស់ សីលវ៉ារដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំបិទបញ្ចប់បេសកកម្មប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃ កសហវ., អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, និង អគ្គ-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ផងដែរ។

អនុលោមទៅតាមសារាចររាជរដ្ឋាភិបាលលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤, អ .គ.ហ. ដែលជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ ដើម្បីដាក់ឆ្លង គ.ហ.ស. ពិនិត្យ និងសម្រេច។ គួរបញ្ជាក់ផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយរបស់រាជរដ្ឋាបាល ដែលក្នុងនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្ដផ្ដល់អាទិភាព និងចាត់ទុកភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាឆ្អឹងខ្នង នៃការអនុវត្តរបៀបវារៈគោលនយោបាយ ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយគណ-នេយ្យ ភាព បរិយាប័ន្ន និងប្រកបដោយប្រសិទ្ធភាព។

ដើម្បីជាធាតុចូលក្នុងរបាយការណ៍វឌ្ឍនភាពនេះ អ.គ.ហ. បានសហការជាមួយ IMF សិក្សាអំពីវិធីក្នុងការពង្រឹងការអនុវត្តថវិកា ដោយផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៤ រួមមាន (១) ការជំរុញឌីជីថលនី-យកម្មតាមក្រសួង ស្ថាប័ន ជាពិសេសការអនុវត្តនីតិវិធីការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់-គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), (២) ការគ្រប់គ្រងសាច់ប្រាក់, (៣) ការគ្រប់គ្រងចំណាយកកស្ទះ, និង (៤) ការបិទបញ្ជីហិរញ្ញវត្ថុប្រចាំឆ្នាំ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានគូសរំលេចបន្ថែមពីសារៈសំខាន់ នៃការ-ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងការអនុវត្តថវិកានៅតាមក្រសួង ស្ថាប័ន ជាពិសេសក្នុងបរិការណ៍ នៃការប្រែប្រួលយ៉ាងឆាប់រហ័ស នៃសង្គម-សេដ្ឋកិច្ច និងភូមិសាស្រ្ដនយោបាលសកល។ ប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមជួយពន្លឿននីតិវិធីអនុវត្តការងារប៉ុណ្ណោះទេ ថែមទាំងផ្ដល់ព័ត៌មានហិរញ្ញវត្ថុចុងក្រោយទាន់ពេលវេលា ដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំសម្រេចចិត្ត ផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. និងជំនាញការ IMF ក្នុងការចុះប្រមូលទិន្នន័យ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានសង្គតិភាព។




អត្ថបទបន្ទាប់


យុវសហគ្រិនចំនួន ៣,០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ ទូទាំងប្រទេសបង្ហាញសមត្ថភាព យ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ រដូវកាលទី៣ ដែលរៀបចំដោយសហគ្រិនខ្មែរ

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៖ កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ រដូវកាលទី ៣ ពោរពេញដោយថាមពលខ្លាំងជាងមុន ដែលមានក្រ…

ពានរង្វាន់ក្នុងកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយ អភិវឌ្ឍគំនិតបែបសហគ្រិនភាព និងភាពច្នៃប្រឌិតក្នុងជំនាញបច្ចេកវិទ្យា

រាជធានីភ្នំពេញ — ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត”…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ