វិនិយោគផ្ទាល់ពីបរទេសពិភពលោក

ការវិនិយោគផ្ទាល់ពីបរទេសជុំវិញពិភពលោកនៅឆ្នាំ២០២១នេះដល់១៥% ក្រោយធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២០


ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសនានាជុំវិញពិភពលោក បានដាំក្បាលចុះអស់៣៥%កាលពីឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ ១៩ រីករាតត្បាតជាសកល។ ចូលមកដល់ឆ្នាំ ២០២១នេះ កូវីដ១៩ នៅតែបង្ហាញឥទ្ធិពលខ្លាំងនៃការឆ្លងរាលដាលដដែល បង្ករជាក្តីរំពឹងត្រឹម ១០% ទៅ ១៥%ប៉ុណ្ណោះជាមួយនឹងភាពមិនច្បាស់លាស់ សម្រាប់ការងើបឡើងវិញនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោក ។ នេះបើយោងតាមរបាយការណ៍វិនិយោគក្នុងពិភពលោកសម្រាប់ឆ្នាំ២០២១ ចេញផ្សាយដោយក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា អ៊ុនថាក់ (UNCTAD)។
វិនិយោគផ្ទាល់ពីបរទេសជុំវិញពិភពលោក ធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២០

របាយការណ៍​ដដែល​បញ្ជាក់​ថា ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ក្រប​ខណ្ឌ​ពិភពលោក បាន​ធ្លាក់​ចុះ​ពី ១,៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក មក​នៅ​ត្រឹម ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ​ប្រមាណ ៣៥% ក្នុង​គ្រា​ដែល​វត្តមាន​កូ​វី​ដ​-១៩ បាន​ចូល​មក​បង្អាក់​ដំណើរការ​វិនិយោគ​ថ្មី​ៗ និង សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វិធាន​ការណ៍​បិទ​ខ្ទប់​ប្រទេស​នានា​នៅ​លើ​ពិភពលោក​បាន​ធ្វើ​ឲ្យ​ដំណើរការ និង​គម្រោង​វិនិយោគ​នានា ដែល​កំពុង​តែ​មាន​ស្រាប់ រាំងស្ទះ​យឺតយ៉ាវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ និង ម្ចាស់​គម្រោង​ទាំង​អស់នោះ​ជួប​ប្រទះ​នឹង​វិបត្តិ ហើយ​បាន​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើការ​វាយតម្លៃ​លើ​គម្រោង​សារ​ជា​ថ្មី​។

របាយការណ៍​វិនិយោគ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០២១​ដដែល​បាន​រក​ឃើញ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ក្រប​ខណ្ឌ​ប្រទេស​កំពុង​អភិវឌ្ឍ កាលពី​ឆ្នាំ​២០២០ នៅ​រក្សា​បាន​ភាព​ធន់ ដោយ​បាន​ធ្លាក់​ចុះ​តែ ៨%​ប៉ុណ្ណោះ​។ ជាក់ស្តែង ទិន្នន័យ​បាន​បង្ហាញ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ឆ្នាំ​២០២០ តំណាង​ឲ្យ ២​ភាគ​៣ នៃ​ការ​វិនិយោគ​នៅ​ទូ​ទាំង​ពិភពលោក ដែល​អត្រា​នេះ​មានការ​ងើបឡើង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​មិន​ដល់​ពាក់កណ្តាល​នៃ​ការ​វិនិយោគ​ក្នុង​ពិភពលោក​ផង​។

ផ្ទុយ​ទៅ​វិញ វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​បាន​ធ្លាក់​ចុះ​ដល់ ៥៨% ដោយសារ​តែ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់ រចនាសម្ព័ន្ធ​វិនិយោគ និង ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​វិនិយោគ​ក្នុង​ពិភពលោក​ផង​ដែរ​។

យ៉ាងណាមិញ ក្រុមប្រឹក្សា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង ការ​អភិវឌ្ឍ បាន​ព្យាករ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ក្រប​ខណ្ឌ​ពិភពលោក​នៅ​ឆ្នា​២០២១​នេះ នឹង​អាច​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ក្នុង​រង្វង់​ស្ទុះ​ងើបឡើង​ពី ១០% ទៅ ១៥%​។

ប៉ុន្តែ​ការ​ព្យាករ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា នៅ​មាន​ភាព​មិន​ប្រាកដប្រជា​នៅឡើយ​ទេ ដោយ​វា​ត្រូវ​ពឹងផ្អែក​លើ​ល្បឿន​នៃ​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​សកល បូក​រួម​នឹង​ស្ថានភាព​កូ​វី​ដ​១៩ ជុំវិញ​ពិភពលោក ព្រមទាំង​ទំហំ នៃ​កញ្ចប់​ថវិកា​ក្នុង​គម្រោង​វិនិយោគ​នីមួយ​ៗ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ARDB បញ្ចេញទុនកម្ចី៥៥លានដុល្លារអស់ហើយ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជន និង កសិកម្ម (ARDB) បានអះអាងប្រាប់ ខេមបូណូមីសថា ដើមទុនកម្ចីរបស់រាជរដ្ឋាភិបាលជាង ៥០លានដុល្លារអាមេរិកដ…

ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងឲ្យថៃឆាប់ៗនេះ ក្រោយពីទើបផ្ដល់ឲ្យវៀតណាមជាង១លានដូស

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានអះអាង នៅដើមសប្ដាហ៍នេះថា រដ្ឋាភិបាលជប៉ុននឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca មកឲ្យប្រទេសថៃនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ