សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១០ខែឧសភា ឲ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។ ក្នុងនោះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក តំបន់ខ្លះក៏អាចមានភ្លៀងខ្លាំងផងដែរ។
ចំពោះនៅតំបន់ខ្ពង់រាប អាចមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕