ជប៉ុនបរិច្ចាគវ៉ាក់សាំងឲ្យថៃ

ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងឲ្យថៃឆាប់ៗនេះ ក្រោយពីទើបផ្ដល់ឲ្យវៀតណាមជាង១លានដូស


រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានអះអាង នៅដើមសប្ដាហ៍នេះថា រដ្ឋាភិបាលជប៉ុននឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca មកឲ្យប្រទេសថៃនៅអំឡុងខែកក្កដាខាងមុខនេះ ចំពេលដែលប្រទេសថៃ កំពុងតែត្រូវការវ៉ាក់សាំងបន្ថែមទៀត ដើម្បីពន្លឿនដល់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ ប្រទេសថៃ ក៏នឹងក្លាយជាប្រទេសទី២នៅអាស៊ាន បន្ទាប់ពីវៀតណាម ដែលជប៉ុននឹងបរិច្ចាគវ៉ាក់សាំងជូន ខណៈដែលថ្មីៗនេះ វៀតណាមក៏ទើបតែទទួលបានវ៉ាក់សាំងពីជប៉ុនជាង ១លានដូសរួចហើយដែរ។
ជប៉ុនដឹកជំនួយវ៉ាក់សាំងកូវីដ១៩ (រូបភាព៖ Kyodo News)
ដោយ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក អា​នូ​ទី​ន ឆាន​វី​រៈ​គុល បាន​អះអាង​ប្រាប់​បាងកក​ប៉ុស្ដិ៍​ថា កិច្ចព្រមព្រៀង​ទទួលយក​វ៉ាក់សាំង​ពី​ប្រទេស​ជប៉ុន​នេះ អាច​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ ហើយនឹង​អាច​ដឹក​ជញ្ជូន​វ៉ាក់សាំង​ពី​ជប៉ុន​មក​ដល់​ប្រទេស​ថៃ​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​។ ប៉ុន្ដែ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​បិ​រ​មា​ណ​វ៉ាក់សាំង​ដែល​ជប៉ុន​នឹង​ផ្ដល់​ជូន​នោះ​ទេ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន ជប៉ុន​ក៏​ទើបតែ​បាន​បរិច្ចាគ និង​ដឹក​វ៉ាក់សាំង AstraZeneca ១​លាន​ដូ​ស​ទៅ​ឲ្យ​វៀតណាម​ផង​ដែរ ហើយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន ប្រទេស​វៀតណាម​នេះ ក៏​ទើបតែ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង Sinopharm ពី​ប្រទេស​ចិន ចំនួន​៥០​ម៉ឺន​ដូ​ស​ដែរ​។

ប្រទេស​ថៃ ថ្មី​ៗ​នេះ បាន​ចាប់ផ្ដើម​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដោយ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​ដោយ​ក្រុមហ៊ុន Siam Biosience ប៉ុន្ដែ វ៉ាក់សាំង​ដែល​ផលិត​ក្នុង​ប្រទេស​ថៃ​នេះ ក៏​មានការ​ពន្យារពេល​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ផង​ដែរ ដូច​ជា ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង កោះ​តៃវ៉ាន់​ជាដើម​។

រាជរដ្ឋាភិបាល​ថៃ បាន​ដាក់​ចេញ​នូវ​ផែនការ​បើកចំហរ​ជើងមេឃ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ ចាប់ពី​ខែកក្កដា តទៅ ដោយ​ចាប់ផ្ដើម​សាកល្បង​ដំបូង គឺ​ថៃ​បើក​សម្រាប់​តែ​ទេសចរណ៍​នៅ​កោះ​ភូ​កេ​ត​ប៉ុណ្ណោះ ហើយ​ដើម្បី​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​នេះ ថៃ​ក៏​ត្រូវ​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុងស្រុក​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ បច្ចុប្បន្ន​ក្រៅពី​វ៉ាក់សាំង​ប្រភេទ AstraZeneca ក៏​មាន​ប្រើប្រាស់​វ៉ាក់សាំង Sinovac ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន​ផង​ដែរ និង​ថ្មី​ៗ​នេះ ទើប​ទទួល​បាន​វ៉ាក់សាំង Sinopharm ពី​ប្រទេស​ចិន​បន្ថែម​ទៀត​ដែរ​។ គិត​មក​ទល់​ពេល​នេះ ថៃ​មាន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​សរុប​ជាង​២​លាន​នាក់​ហើយ នៃ​ប្រជាជន​សរុប​៦៦​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគផ្ទាល់ពីបរទេសជុំវិញពិភពលោកនៅឆ្នាំ២០២១នេះដល់១៥% ក្រោយធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២០

ព័ត៌មាន
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសនានាជុំវិញពិភពលោក បានដាំក្បាលចុះអស់៣៥%កាលពីឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ ១៩ រីករាតត្បាតជាសកល។ ចូ…

បុរសខ្លាំងហ្វីលីពីនលោក ឌូទែរតេ គំរាមចាប់ដាក់គុកអ្នកដែលមិនព្រមចាក់វ៉ាក់សាំង

ព័ត៌មាន
បុរសខ្លាំងហ្វីលីពីន លោក ឌូទែរតេ បានថ្លែងគម្រាមចាប់ដាក់ពន្ធនាគារ ចំពោះជនណា ដែលបដិសេធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ