
រថយន្ត Maxus G70 ត្រូវបានរចនាឡើងយ៉ាងប្រណិត មានតួវែង និងទំនើបបំផុតដែលឆ្លុះបញ្ចាំងពីកិត្យានុភាព និងភាពទាន់សម័យ។ កាបីនខាងក្នុងធំទូលាយ ត្រូវបានផលិតឡើងដោយសម្ភារៈមានគុណភាពខ្ពស់ ផ្តល់ជូននូវកៅអីពូកស្បែកដ៏ប្រណិត មានភ្លើងបំភ្លឺជុំវិញខាងក្នុងរថយន្ត និងប្រព័ន្ធកម្សាន្តដ៏ទំនើប ដើម្បីធានាបាននូវបទពិសោធន៍បើកបរដ៏ផាសុកភាពបំផុត។ ប្រភេទកៅអី3ជួររបស់រថយន្ត Maxus G70 បានផ្តល់នូវភាពបត់បែនយ៉ាងល្អ ហើយមានផាសុកភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរគ្រប់កាលៈទេសៈ។ ចំពោះតម្លៃ និងការធានា៖ អតិថិជនអាចស្វែងរកបានរថយន្ត Maxus G70 ក្នុងតម្លៃ $50,xxx ជាមួយនឹងការធានារយៈពេល 5 ឆ្នាំ។

ការរចនារូបរាងខាងក្រៅ និងប្រវែងរថយន្ត៖ រថយន្ត Maxus G70 បានបំពាក់មកជាមួយប្រវែងបណ្តោយ 4,900 mm ទទឹង 1,885 mm កម្ពស់ 1,756 mm និង ប្រវែងពីគម្លាតកង់មុខក្រោយ 2,960 mm។ វាគឺជារថយន្តទំនើបដែលផ្ទុកបានអ្នកដំណើរច្រើននាក់ និងរួមបញ្ចូលគ្នានូវភាពធំទូលាយ និងការរចនាដ៏ទាក់ទាញ ជាមួយលក្ខណៈពិសេសជាច្រើនដូចជាដំបូលកញ្ចក់លើ Panoramic Sunroof, ទ្វារស្លាយអេឡិចត្រូនិចឆ្វេងសាំង បន្ថែមពីលើចំណុចទ្វារនោះគឺដៃទ្វារបង្កប់ ដែលបន្ថែមភាពស្រស់ស្អាតដល់ផ្នែកចំហៀងរថយន្ត។ រចនាបទដ៏ទំនើប និងឆើតឆាយរបស់ Maxus G70 បានផ្តោតលើប្រព័ន្ធលំហូខ្យល់របស់រថយន្ត និងសោភ័ណភាព។ ផ្នែកខាងមុខបំពាក់នូវប៉ាណាដ៏ធំយ៉ាងមានអំណាច អមដោយចង្កៀងមុខ LED បានផ្តល់នូវភាពទាក់ទាញដ៏ស្រស់ស្អាត ស្របជាមួយជំហររថយន្តខ្ពស់ និងតួធំហើយវែងយ៉ាងទូលាយ។

ការរចនាផ្នែកខាងក្នុងកាន់តែប្រណិត និងមានផាសុកភាពខ្ពស់៖ Maxus G70 បានរចនាផ្នែកខាងក្នុងយ៉ាងធំទូលាយដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៧-៨ នាក់ជាមួយនឹងកៅអីពូកស្បែកពណ៌ខ្មៅ។ ផ្នែកកៅអីត្រូវបានរៀបចំជា ៣ជួរ ហើយអាចបត់ចុះក្រោមឱ្យរាបស្មើរ ឬដកចេញបាន ដើម្បីបង្កើនទំហំឃ្លុបក្រោយធំអាចផ្ទុកទំនិញបានច្រើន។ ដោយសារកៅអីចំនួន ៧ មានលក្ខណៈពិសេសកម្រិតខ្ពស់ដូចជា៖ កៅអីបែប Business Class, កន្លែងដាក់ជើងធំទូលាយ មានកំដៅកៅអី, មានឃ្លុបដាក់អីវ៉ាន់ធំទូលាយ និងប្រអប់ក្លាសេ ដែលផ្តល់នូវផាសុកភាពខ្ពស់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

ដំណើរការបើកបរដ៏មានថាមពល៖ រថយន្ត Maxus G70 បំពាក់មកជាមួយម៉ាស៊ីនចំណុះ 2.0T តួបូ ភ្ជាប់ជាមួយប្រអប់លេខអូតូ 9 វគ្គ ដែលផ្តល់កម្លាំងខ្លាំង 214 Hp និងកម្លាំងរមួល 360 Nm។ រថយន្តនេះផ្តល់នូវម៉ាស៊ីនដែលមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការបង្កើនល្បឿនដោយរលូន និងសន្សំសំចៃប្រេងឥន្ធនៈ។ មិនថាការបើកបរឆ្លងកាត់ផ្លូវក្នុងទីក្រុង ឬធ្វើដំណើរឆ្ងាយតាមបណ្តាខេត្តនោះទេ ក៏រថយន្ត MPV ប្រណិតនេះផ្តល់នូវបទពិសោធន៍បើកបរយ៉ាងល្អ ជាមួយនឹងប្រព័ន្ធជើងក្រោមនឹងល្អ និងមានភាពរឹងមាំ ការពារសុវត្ថិភាពបានខ្ពស់។

បច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាព៖ រថយន្តនេះបានបំពាក់មកនូវជាមួយមុខងារឆ្លាតវៃ និងទំនើបចុងក្រោយដូចជា៖ អេក្រង់កំសាន្តទំហំ 12.3-inch, កុងទ័រឌីជីថលទំហំ 12.3-inch, ប្រព័ន្ធសោឆ្លាតវៃ (Smart key), កៅអីអូតូសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ, មុខងារសាកថ្មទូរស័ព្ទឥតខ្សែ, មុខងារបញ្ជាដោយសំឡេង, ទ្វារឃ្លុបក្រោយអូតូជាដើម។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញនៅតែជាអាទិភាពកំពូលសម្រាប់រថយន្ត Maxus G70 ជាមួយនឹងលក្ខណៈពិសេសដូចជា៖
- កាមេរ៉ា 360 ដឺក្រេសម្រាប់ជំនួយពេលចតរថយន្ត
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយប្រព័ន្ធទប់ហ្វ្រាំង Auto Hold
-ប្រព័ន្ធកំណត់ល្បឿនថេរ សម្រាប់ការបើកបរលើផ្លូវ highway
- ប្រព័ន្ធចាប់គន្លងផ្លូវ & ប្រព័ន្ធផ្តល់សញ្ញាពេលមានការវ៉ាជែង
- ប្រព័ន្ធហ្វ្រាំងAuto បន្ទាន់ស្វ័យប្រវិត្តបង្កើនសុវត្ថិភាពខ្ពស់
- ប្រព័ន្ធជំនួយពេលចុះទួលខ្ពស់ៗ
- ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់
- ពោងសុវត្ថិភាព…។ល។

រថយន្ត Maxus G70 ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការគ្រួសារសម័យ និងការធ្វើដំំណើរបែបអាជីវកម្ម។ មិនថាប្រើប្រាស់ជារថយន្តគ្រួសារលំដាប់ខ្ពស់ ឬរថយន្តដឹកអ្នកដំណើរទេ គឺវាបានរួមបញ្ចូលគ្នានៃផាសុកភាព សមត្ថភាព និងសុវត្ថិភាព ដែលបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុតនៅក្នុងទីផ្សាររថយន្ត MPV ដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។ ឥឡូវនេះ រថយន្ត Maxus G70 មានវត្តមាននៅប្រទេសកម្ពុជាជាផ្លូវការហើយ ដែលអតិថិជនអាចទៅទស្សនា ឬ បើកបរសាកល្បង និងស្វែងយល់ពីលក្ខណៈពិសេសបន្ថែមនៅអគារតាំងបង្ហាញរថយន្ត Maxus ដើម្បីទទួលបានបទពិសោធន៍ថ្មីជាមួយរថយន្ត MPV ដ៍ប្រណិតនេះ។ ការបញ្ចុះតម្លៃពិសេស និងលក្ខខណ្ឌបង់រំលោះកាន់តែប្រសើរឡើងសម្រាប់អតិថិជន១០នាក់ដំបូង។



