អាជីវកម្ម Starbucks

ក្រុមហ៊ុន DFI ម្ចាស់ផ្សារទំនើប Lucky នឹងទិញយកអាជីវកម្ម Starbucks នៅប្រទេសចំនួន៧នៅអាស៊ី រួមទាំង​កម្ពុជា


ដំណឹងដ៏គួរឱ្យភ្ញាក់​ផ្អើល ​ស្ដីពី ការផ្លាស់ប្តូរដ៏ធំ​មួយសម្រាប់​អាជីវកម្ម​ហាងកាហ្វេ Starbucks នៅ កម្ពុជា ដោយក្រុមហ៊ុន DFI Retail Group ដែលកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន DFI Lucky ដែលជាម្ចាស់ផ្សារទំនើប Lucky នឹងទិញយកអាជីវកម្ម Starbucks ​នៅក្នុងទីក្រុង និងប្រទេសចំនួន៧ នៅតំបន់អាស៊ី រួមទាំង​នៅកម្ពុជា ផងដែរ។ ក្រុមហ៊ុននេះ រំពឹង​​ថា អាជីវកម្ម Starbucks នៅក្នុងទីផ្សារទាំង៧​នេះ​នឹងបង្កើតប្រាក់ចំណូលបាន៩០០លានដុល្លារក្នុង​មួយឆ្នាំនៅ​ត្រឹមឆ្នាំ២០២៨។
អាជីវកម្ម Starbucks
ដោយ

ក្រុមហ៊ុនលក់រាយ DFI Retail Group បានប្រកាសថា ខ្លួននឹងទិញយកអាជីវកម្មហាងកាហ្វេ Starbucks ដែលមានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន Maxim’s នៅក្នុងទីផ្សារចំនួន៧ នៅអាស៊ី រួមមាន
កម្ពុជា ថៃ ហុងកុង សិង្ហបុរី វៀតណាម ម៉ាកាវ និងឡាវ ខណៈដែលហាងកាហ្វេ Starbucks មានដល់ទៅជាង១,១០០សាខានៅទីផ្សារទាំង៧នេះ។ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងនេះពិតជាគួរឱ្យចាប់អារម្មណ៍ ដោយសារតែក្រុមហ៊ុន DFI Retail Group មានអាជីវកម្មលក់រាយស្រាប់នៅក្នុងប្រទេសកម្ពុជា តាមរយៈ DFI Lucky ដែលនៅពីក្រោយផ្សារទំនើប Lucky និងហាង Lucky ផ្សេងៗទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន DFI Retail Group កាន់កាប់ភាគហ៊ុន៧០% នៅក្នុងក្រុមហ៊ុនបុត្រ
សម្ព័ន្ធ DFI Lucky។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Maxim’s ដែលជាក្រុមហ៊ុនមេរបស់ Starbucks នឹងទូទាត់ប្រាក់ ៣៤០លានដុល្លារអាម៉េរិកជាសាច់ប្រាក់ទៅក្រុមហ៊ុន DFI Retail Group ហើយនឹងទិញចូលវិញនូវភាគហ៊ុន៥០% ដែល DFI កាន់កាប់នៅក្នុងក្រុមហ៊ុន Maxim’s។ ក្រុមហ៊ុន DFI Retail Group រំពឹងថា អាជីវកម្មហាងកាហ្វេ Starbucks នៅក្នុងទីផ្សារទាំង៧នេះនឹងបង្កើតប្រាក់ចំណូលប្រមាណ៦០០ទៅ៦៥០លានដុល្លារ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៧ និងប្រមាណ៩០០លានដុល្លារ សម្រាប់ពេញមួយឆ្នាំនៅឆ្នាំ២០២៨។
ក្រុមហ៊ុន DFI Retail Group បានលើកឡើងថា ការទិញយកហាងកាហ្វេ Starbuck នេះ កើតឡើង ខណៈតម្រូវការកាហ្វេ និងតែកំពុងកើនឡើងនៅអាស៊ី ដោយសារប្រាក់ចំណូលកើនឡើង និងវណ្ណៈកណ្តាលរីកកាន់តែធំ។ ហើយកិច្ចព្រមព្រៀងនេះ ក៏ស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធអាជីវកម្មសកលរបស់ Starbucks ឡើងវិញផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោយចាកចេញ៦ឆ្នាំ អង់គ្លេស អាចនឹងធ្វើប្រជាមតិ ដើម្បីវិលទៅរួមរស់ជាមួយសហភាពអឺរ៉ុបជាថ្មី

៦ឆ្នាំបន្ទាប់ពីចក្រភពអង់គ្លេស បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ជាស្ថាពរកាលពីដើមឆ្នាំ២០២០ សំណួរដ៏រសើបថា តើអង់គ្លេសអាចនឹងវិលត្រឡប…

Aeon គ្រោងបើកផ្សារទំនើបតូចៗនៅវៀតណាម ឱ្យបាន៣០០កន្លែងនៅត្រឹមឆ្នាំ២០៣១

ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន អ៊ីអន (Aeon) កំពុងពន្លឿនយុទ្ធសាស្ត្រពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំងនៅវៀតណាម ដោយកំណត់គោលដៅរុញច្រានបណ្តាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ