ធនាគារពិភពលោក

តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចហ្វីលីពីននឹងលូតលាស់លឿនបំផុតទី២នៅអាស៊ានឆ្នាំនេះ?


ប្រទេសដែនកោះហ្វីលីពីន ដែលមានប្រជាជនសរុបជិត១៤០លាននាក់ ត្រូវបានធនាគារពិភពលោកព្យាករថា នឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី២ នៅក្នុងតំបន់អាស៊ាន នៅឆ្នាំ២០២៥ នេះ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៦,១% បើធៀបនឹងកំណើន៥,៩% ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Tribune។
ធនាគារពិភពលោក
ដោយ

តាមរយៈរបាយការណ៍របស់ខ្លួនដែលមានឈ្មោះថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៥ ធនាគារពិភពលោកបានព្យាករថា ហ្វីលីពីននឹងក្លាយជាសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតទី២នៅតំបន់អាស៊ាន ជាមួយនឹងកំណើន៦,១% តាមពីក្រោយដោយវៀតណាម ដែលត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៦,៦% ក្នុងឆ្នាំ២០២៥ នេះ។

លើកលែងតែប្រទេសវៀតណាម មួយចេញ ប្រទេសហ្វីលីពីន វ៉ាដាច់ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ាន បើធៀបនឹងកំណើនរបស់កម្ពុជា ក្នុងរង្វង់៥,៥% ឥណ្ឌូនេស៊ីក្នុងរង្វង់៥,១% និងម៉ាឡេស៊ីក្នុងរង្វង់៤,៥% ហើយការព្យាកររបស់ធនាគារពិភពលោកនេះ គឺស្របគ្នាទៅនឹងគោលដៅកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហ្វីលីពីន ដែលបានកំណត់ចន្លោះពី៦% ទៅ៨% សម្រាប់ឆ្នាំ២០២៥ នេះ។

ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ សេដ្ឋកិច្ចហ្វីលីពីន សម្រេចបានកំណើនជាមធ្យម៥,៨% ដែលជំរុញដោយតម្រូវការប្រើប្រាស់ក្នុងស្រុកដ៏រឹងមាំ ហើយនោះក៏ដោយសារតែទីផ្សារការងាររឹងមាំ និងអតិផរណាទាប ដែលកត្តាទាំងអស់នេះត្រូវបានព្យាករថា នឹងអាចរក្សាបានសន្ទុះកំណើននេះនៅឆ្នាំ២០២៥ នេះ។

ធនាគារពិភពលោក បានគូសបញ្ជាក់ថា កំណើននៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងត្រូវបានជំរុញដោយកំណើនតម្រូវការក្នុងស្រុក ដោយតម្រូវការប្រើប្រាស់ឯកជននឹងកើនឡើងដោយសារតែអតិផរណាទាប និងទីផ្សារការងាររឹងមាំ។ ទោះជាយ៉ាងណា ហានិភ័យដូចជាភាពតានតឹងពាណិជ្ជកម្មពិភពលោក កំណើនយឺតនៅក្នុងបណ្ដាសេដ្ឋកិច្ចធំៗដូចជាប្រទេសចិនជាដើម និងបញ្ហាប្រឈមនានាទាក់ទងនឹងអាកាសធាតុ គឺនៅតែមាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិតនៅក្នុងអង្ករកម្ពុជា តើកម្ពុជា មានដំណោះស្រាយបែបណាជុំវិញបញ្ហានេះ?

សហភាពអឺរ៉ុបកាលពីពេលថ្មីៗបានរកឃើញកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់របស់ខ្លួននៅក្នុងអង្កររបស់កម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់អគ្គនាយ…

អាស៊ានកំពុងប្រឈមភាពនឹងភាពច្របូកច្របល់ពីការប្រកួតប្រជែងរវាងមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូនេស៊ី

ក្រុមអ្នកវិភាគបានព្រមានថា អាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងពីភាពមិនចុះសម្រុងគ្នា នៅចំពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ