តម្លៃមាសធ្លាក់

តើមានកត្តាអ្វីទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះមកនៅត្រឹមជាង៣,៩០០ដុល្លារក្នុងមួយតម្លឹង?


តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់ប៉ុន្មានខែចុងក្រោយនេះ ពោលគឺបន្ទាប់សង្គ្រាមពន្ធដែលបញ្ឆេះឡើងដោយលោក ត្រាំ បានឡើងកម្តៅជាបន្តបន្ទាប់។ ប៉ុន្មាននៅមួយសប្តាហ៍ចុងក្រោយនេះតម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីជាង៤,០០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹងមកនៅត្រឹមជាង៣ពាន់៩រយដុល្លារអាម៉េរិក។ តើមានកត្តាអ្វីទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះមកនៅត្រឹមជាង៣,៩០០ដុល្លារក្នុងមួយតម្លឹង?
តម្លៃមាសធ្លាក់
ដោយ

ក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា តម្លៃមាសនៅកម្ពុជា និងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយសប្តាហ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នេះ មាសនៅលើទីផ្សារអន្តរជាតិត្រូវបានជួញដូរក្នុងតម្លៃ៣,២៥៧ដុល្លារក្នុង១អោន ឬប្រមាណ៣,៩២៤ដុល្លារក្នុង១តម្លឹងនៅទីផ្សារប្រទេសកម្ពុជា ដែលបានធ្លាក់ចុះពីតម្លៃ៣,៣៧០ដុល្លារក្នុង១អោន ដែលត្រូវបានជួញដូរលើទីផ្សារអន្តរជាតិ ឬស្មើប្រមាណជាង៤,០៦០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជាកាលពីសប្តាហ៍មុន។

កត្តាដែលធ្វើឱ្យតម្លៃមាសដាំក្បាលចុះនៅមួយរយៈពេលចុងក្រោយនេះ ត្រូវបានលោក ឡុង សំណាង អះអាងថា គឺដោយសារភ្លើងសង្គ្រាមពន្ធរវាងសហរដ្ឋអាម៉េរិក និងចិនហាក់ថមថយកម្តៅ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបន្ទន់ឥរិយាបថចំពោះចិនលើការបញ្ចុះពន្ធបដិការលើទំនិញចិន។ ការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក និងការរក្សាបាននូវគោលនយោបាយហិរញ្ញវត្ថុល្អរបស់ធនាគារកណ្តាលអាម៉េរិក ក៏ជាកត្តាជំរុញឱ្យតម្លៃមាសមានការធ្លាក់ចុះផងដែរ។ បើតាមអ្នកជំនាញរូបនេះ តម្លៃហាងឆេងមាសនឹងមានស្ថានភាពប្រែប្រួលខ្លាំងបន្ថែមទៀត បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសអពីកំណើននៃការមានការងារធ្វើនៅសហរដ្ឋអាម៉េរិកនៅយប់ថ្ងៃទី២ ខែឧសភា នេះ ដែលវាគឺជាកត្តាចម្បងមួយក្នុងការជំរុញការប្រែប្រួលនៃតម្លៃហាងឆេងមាស និងតម្លៃប្រាក់ដុល្លារអាម៉េរិក។

ស្របពេលដែលតម្លៃមាសមានការធ្លាក់ចុះនៅមួយរយៈពេលចុងក្រោយនេះ អ្នកជំនាញរូបនេះ លើកទឹកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋគួរតែទិញមាសទុក ពិសេសនៅពេលដែលមាសធ្លាក់ចុះដល់តម្លៃប្រមាណ៣,៨០០ទៅ៣,៧០០ដុល្លារក្នុង១តម្លឹង។ តាមការព្យាកររបស់អ្នកជំនាញរូបនេះ តម្លៃមាសអាចនឹងធ្លាក់ចុះមកនៅត្រឹម៣,៨០០ដុល្លារក្នុងមួយតម្លឹង ហើយនឹងហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាថ្មី បន្ទាប់ពីការធ្លាក់ចុះនេះ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ជាង ៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនកម្ពុជា ធនាគារ ហត្ថា បានសម្ពោធជាផ្លូវការការិយាល័យ កណ្តាលថ្មី ស្ថិតក្នុងរាជធានីភ្នំពេញ

ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL) ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រ…

តម្លៃជ័រកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងប្រមាណ៣០០ដុល្លារក្នុង១តោន តើមកពីមូលហេតុអ្វី?

តម្លៃជ័រកៅស៊ូរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ