តម្លៃប្រេង VS តម្លៃអគ្គិសនី

តម្លៃប្រេងដាំក្បាលចុះខ្លាំង ចុះតម្លៃអគ្គិសនីអាចធ្លាក់ចុះដែរទេ?


តម្លៃប្រេងឆៅលើពិភពលោក បានបន្ដធ្លាក់ចុះយ៉ាងគំហុកនៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តួយ៉ាង តម្លៃប្រេងនៅទីផ្សារអាមេរិក បានធ្លាក់ចុះរហូតដល់ ដកក្រោមសូន្យទៅទៀតនៅថ្ងៃនេះ។ ស្របពេលដែលតម្លៃប្រេងធ្លាក់ចុះនេះដែរ ក៏មានមតិពលរដ្ឋមួយចំនួនងឿងឆ្ងល់ និងលើកឡើងតាមបណ្ដាញសង្គមថា បើប្រេងធ្លាក់ចុះហើយ តើតម្លៃអគ្គិសនីអាចនឹងថយចុះខ្លះដែរ ឬទេ?
ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​ប្រាស់​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
ដោយ

ជុំវិញបញ្ហានេះ មន្ត្រី​ជាន់ខ្ពស់​ក្រសួងរ៉ែ និងថាមពល បានពន្យល់ថា បើទោះបីជា​តម្លៃ​ប្រេង​មានការ​ធ្លាក់ចុះខ្លាំង យ៉ាងនេះក្ដី ប៉ុន្ដែ លោកថា ​ថាមពលអគ្គិសនី​ដែលផលិត​ដោយប្រើប្រាស់​ប្រេង នៅតែមាន តម្លៃខ្ពស់ ជាង​អគ្គិសនី​ដែលផលិត​ពីប្រភព​ផ្សេងទៀត​ដដែល។ ណាមួយទៀតនោះ នៅកម្ពុជាយើង ការប្រើប្រាស់​ប្រេង​ដើម្បី​ផលិត​ជាថាមពល​អគ្គិសនីនេះ គឺមានចំនួន​តិចតួចប៉ុណ្ណោះ ប្រមាណ ៥% នៃ​ថាមពល​អគ្គិសនី​សរុប។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី វឌ្ឍនភាព និងទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងរ៉ែ និងថាមពល កាលពីព្រឹក​ថ្ងៃទី ២១ ខែមេសានេះ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃក្រសួងរ៉ែ និងថាមពល​បាន​ពន្យល់ថា ថ្វីដ្បិតតែ តម្លៃប្រេងឆៅ​សកល​នៅពេលនេះ មានការធ្លាក់ថ្លៃ​ខ្លាំងពិតមែន ប៉ុន្ដែ​ការផលិត​ថាមពល​អគ្គិសនី​ដោយប្រេង​នៅតែមានខ្ពស់ជាង ២០០០រៀល​ក្នុងមួយគីឡូវ៉ាត់ម៉ោង​ដដែល។ លោកគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្ពុជា​មាន​ការផលិតថាមពល​អគ្គិសនីដោយប្រេង គឺមានតែប្រមាណ ៥%ប៉ុណ្ណោះ នៃថាមពល​អគ្គិសនីសរុប​ ដែលផ្គត់ផ្គង់​នៅក្នុងប្រទេស ខណៈដែលថាមពល​អគ្គិសនីដែល​បានមកពី​ប្រភព​វារីអគ្គិសនីមានប្រមាណ ៣០% ,ធ្យូងថ្ម មាន​៣២%,ថាមពល​កកើតឡើងវិញ​មាន​ប្រមាណ ២% និងទិញពីប្រទេស​ជិតខាង​រួមមាន​ថៃ ឡាវ វៀតណាម មានចំនួន ២៥%។

បើតាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម វិចទ័រ ហ្សូនា នៅឆ្នាំ២០២០នេះ កម្ពុជា​មិនមាន​បញ្ហា​កង្វះថាមពល​អគ្គិសនីប្រើប្រាស់​ដូចឆ្នាំមុននោះឡើយ ព្រោះថា ប្រភពវារីអគ្គនិ​នៅមានទឹក​សម្រាប់ប្រើប្រាស់​ប្រមាណ ៧០% សម្រាប់ការ​ផ្គត់ផ្គង់​ជាការផ្គត់ផ្គង់​អគ្គិសនី។

ឯកឧត្តម វិចទ័រ ហ្សូនា បានគូសបញ្ជាក់ដែរថា​ ចំពោះ​ការទិញម៉ាស៊ីនភ្លើង ៤០០​មេហ្គាវាត់ពីក្រៅប្រទេស គឺពីអាល្លឺម៉ង់​២០០មេហ្គាវ៉ាត់ និងហ្វាំងឡង់​២០០ មេហ្គាវ៉ាត់នោះ គិតមកទល់ពេលនេះ​ការ​សាងសង់​សម្រេចបាន​ប្រមាណ​ ៨០%ហើយ ប៉ុន្ដែ ដោយសារតែ​បញ្ហា​កូវីដ-១៩ ថ្មីៗនេះ ដំណើរការសង់​ហាក់មានជួប​ប្រឈម​នឹង​បញ្ហាខ្លះៗដែរ តែមិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលដៅតំណក់ប្រេងលើកដំបូង កំពុងរងផលប៉ះពាល់ដោយបញ្ហាប្រេងធ្លាក់ថ្លៃ និងកូវីដ-១៩?

ព័ត៌មាន
គេនៅចាំបានថា ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា គ្រីសអេនើជី ធ្លាប់បានប្រកាសពីផែនការរបស់ខ្លួនថា នឹងបូមប្រេងដែលជាតំណក់ប្រេងលើកដំបូងរបស់កម្ពុជា…

ក្រុមហ៊ុនធំៗ នៅតែក្រាញននៀលបន្តចុះបញ្ជីលើទីផ្សារមូលបត្រ កម្ពុជា ទោះបីជាមានវិបត្តិកូវីដ១៩

ព័ត៌មាន
ទោះបីជាវិបត្តិមេរោគកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាទីផ្សារមូលបត្រកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនធំៗមួយចំនួន នៅតែបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ