បរធនបាលកិច្ចរៀបចំការផ្គូរផ្គងធុរកិច្ច

បរធនបាលកិច្ចរៀបចំការផ្គូរផ្គងធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា


និយ័តករបរធនបាលកិច្ច និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំការផ្គូរផ្គងធុរកិច្ចតាមរយៈយន្តការបរធនបាលកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការផ្គូរផ្គងធុរកិច្ចនេះ ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច និងសមាគម CVEA ជឿជាក់ថា វានឹងជួយជំរុញ និងផ្ដល់ទំនុកចិត្តថែមទៀតដល់វិនិយោគិនបរទេស ដែលចង់មកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
បរធនបាលកិច្ចរៀបចំការផ្គូរផ្គងធុរកិច្ច
ដោយ

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា ការផ្គូរផ្គងធុរកិច្ចតាមរយៈយន្តការបរធនបាលកិច្ច ជាការផ្ដួចផ្ដើមមួយក្នុងការចូលរួមជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។ បើតាមថ្នាក់ដឹកនាំរូបនេះ នាពេលកន្លងមកប្រតិបត្តិការរបស់បរធនបាលកិច្ចបានគ្របដណ្ដប់ភាគច្រើនលើវិស័យអចលនទ្រព្យ ដែលមានទំហំសរុបជាង៧៦០លានដុល្លារជាមួយបរធនបាលកិច្ច៧៨៤គណនី ដែលបានបង្កើត និងចុះបញ្ជី។ បរធនបាលកិច្ចអចលនទ្រព្យភាគច្រើនត្រូវបានបង្កើតឡើងដោយវិនិយោគិនបរទេស ដែលនេះសបញ្ជាក់ឱ្យឃើញថា ទោះបីស្ថានភាពអចលនទ្រព្យនៅកម្ពុជាបានថមថយបន្តិចក៏ពិតមែន ប៉ុន្តែតម្រូវការនៃការវិនិយោគនៅតែកើតមាន។

ជាមួយគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ការផ្គូរផ្គងការវិនិយោគលើវិស័យអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ចជាកម្មវិធីមួយដែលនឹងជួយបើកផ្លូវបន្ថែមទៀតដល់ការវិនិយោគលើអចលនទ្រព្យ ដោយមាននិយ័តករបរធនបាលកិច្ច ជាអ្នកជួយជំរុញ និងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស ខណៈពួកគេមានទំនុកចិត្តមកលើបរធនបាលកិច្ច ព្រោះតាមច្បាប់មិនអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យដាក់ឈ្មោះខ្លួនបានទេ ប៉ុន្តែពួកគេអាចរកអ្នកឈរឈ្មោះជំនួសបានតាមរយៈបរធនបាលកិច្ច។

បើតាមឯកឧត្តម សុខ ដារ៉ា ការផ្គូរផ្គងធុរកិច្ចនេះ ក៏មានដាក់ចេញកម្មវិធីមួយ ដើម្បីបង្កភាពងាយស្រួល និងមានប្រសិទ្ធភាពដែលអាចអនុញ្ញាតដល់វិនិយោគិន ដែលមានតម្រូវការក្នុងការទទួលបានព័ត៌មានច្បាស់លាស់ និងប្រើប្រាស់យន្តការបរធនបាលកិច្ចលើការវិនិយោគក្នុងទីផ្សារវិស័យអចលនទ្រព្យដើម្បីទាញយកផលប្រយោជន៍ជាក់ស្ដែងផងដែរ៕

អត្ថបទ៖ បូ ដូឡា , រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ប្រកាសអនុវត្តវិធានការពន្ធដោយគ្មានការយោគយល់ ខណៈប្រទេសនានាត្រៀមដាក់ចេញវិធានការតប

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តវិធានការពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិនដោយគ្មានការលើកលែងស…

តើការនិយាយលេងសើចប្រើពាក្យសម្ដីមិនសមរម្យទៅលើស្ត្រី និងក្មេងស្រីបានជះផលប៉ះពាល់អ្វីខ្លះមកលើសង្គម?

មានការផ្ទុះការវែកញែក និងប្រតិកម្មយ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរម្នាក់បានប្រើប្រាស់ពាក្យសម្តីលែបខាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ