ទុនវិនិយោគ​វិស័យសំណង់

២០ឆ្នាំមកនេះ កម្ពុជាទទួលបានទុនជាង ៩ពាន់លានដុល្លារ ពីការវិនិយោគបរទេសក្នុងវិស័យសំណង់


កម្ពុជាទទួលបានទុនវិនិយោគពីបរទេសក្នុងវិស័យសំណង់ជាង៩ពាន់លានដុល្លារគិតតាំងពីឆ្នាំ២០០០ រហូតដល់ខែសីហាឆ្នាំ២០២០។ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានលើកឡើងនាពេលថ្មីៗនេះ។
របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកកម្ម និងសំណង់​បានលើក​ឡើងថា គិតតាំង​ពីឆ្នាំ​២០០០មកដល់បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​២២ហើយ បានបោះ​ទុនវិនិយោគ​វិស័យ​សំណង់នៅកម្ពុជា គិតជាទឹកប្រាក់ សរុប​ប្រមាណ ​៩ពាន់លាន​ដុល្លារ ស្មើនឹង ៦១៤ គម្រោង​ក្នុងនោះចិន និងកូរ៉េខាង​ត្បូងនៅតែ​ជា​ប្រទេស​នាំមុខគេ។

ឯកឧត្តម​បញ្ជាក់ថា ក្នុងរយៈពេល​២០ឆ្នាំមកនេះ ចិនបានបោះទុន​វិនិយោគ​ក្នុងវិស័យសំណង់ នៅ​កម្ពុជា ៣២៦ គម្រោង ជាមួយនឹង​ទុន​វិនិយោគ​ជាង ៥ពាន់លាន​ដុល្លារ​ ខណៈប្រទេស​កូរ៉េខាងត្បូង​មាន គម្រោង​វិនិយោគ​៦០គម្រោង មានទុនវិនិយោគ ១.៨០០​លាន​ដុល្លារ, ប្រទេសជប៉ុន មាន ៥៤ គម្រោង មាន​ទុន ២៦៦លានដុល្លារ, ថៃមាន៣៦ គម្រោងដែល​មាន​ទុនវិនិយោគ ២៥៥លានដុល្លារ និង សិង្ហបុរី​មាន​ ១៨គម្រោង ដែលមាន​ទុន​វិនិយោគ​ ១៨០លាន​ដុល្លារ។

ឯកឧត្តម ឡៅ ទព្វសីហា​បញ្ជាក់ទៀតថា ការវិនិយោគ​វិស័យ​សំណង់នៅ​កម្ពុជា​នៅតែ​ដំណើរការ​ល្អជា​ធម្មតា​ទាំងវិនិយោគ​ក្នុងស្រុក និងបរទេស ដែលជាក់ស្តែង​ក្នុងរយៈពេល៨ខែដើម​ឆ្នាំ២០២០នេះដំណើរ​ការ​នៃការស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់ គឺនៅតែឃើញ​មានជា​បន្តបន្ទាប់​ទៅលើ​គម្រោង​វិនិយោគ​អគារ​លំនៅដ្ឋាន អគារស្នាក់​នៅរូម អគារ​ពាណិជ្ជកម្ម និងគម្រោង​ឧស្សាហកម្ម​រោងចក្រ នៅក្នុង​រាជធានី​ភ្នំពេញ និងតាមបណ្តា​ខេត្តសក្តានុពល រួមមាន​ខេត្តកណ្តាល ខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងកំពត​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាងពាក់កណ្ដាលឆ្នាំ២០២០នេះ ADB ផ្ដល់កម្ចីដល់កម្ពុជា ប្រមាណ ៣៧៨ លានដុល្លារ និងគ្រោងផ្ដល់បន្ថែមប្រមាណ ១០០លាន ទៀត!

ព័ត៌មាន
នៅដំណាច់ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB គ្រោងនឹងអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងប្រមាណជាង១០០ លានដុល្លារអាមេរិកបន្ថែមទៀត…

វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង

ព័ត៌មាន
ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញដែកជាង ២លានតោនទៅកាន់ប្រទេសចិន ដែលមានកំណើនដល់ទៅ ១៩ដង បើធៀបនឹងពេលដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ