វិស័យអលចនទ្រព្យ

វិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ ហាក់រើបឡើងវិញ ក្រោយនៅ២ខែឆ្នាំនេះរកចំណូលបានជិត២ពាន់លានដុល្លារ


ឈ្មួញកណ្តាលក្នុងវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម បានអះអាងថា ស្ថានភាពនៃវិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ជាក់ស្តែងនៅពីរខែដើមឆ្នាំ២០២៤ នេះ ចរន្តទិញលក់អចលនទ្រព្យនៅទីក្រុងដែលមានប្រជាពលរដ្ឋរស់នៅជាង៩លាននាក់មួយនេះ ទាក់ទាញប្រាក់ចំណូលបានជិត២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យអលចនទ្រព្យ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ប្រាក់ចំណូលពីសេវាកម្មអចលនទ្រព្យនេះ គឺរាប់បញ្ចូលទាំងកម្រៃជើងសារ ដែលឈ្មួញកណ្តាលបានទទួលពីការលក់និងជួលអចលនទ្រព្យ ក៏ដូចជាប្រាក់ចំណូលពីសកម្មភាពផ្សេងទៀតដូចជាការវាយតម្លៃ សេវាច្បាប់ និងសេវាហិរញ្ញវត្ថុ ដែលទាក់ទងនឹងការជួញដូរអចលនទ្រព្យ។

ទីភ្នាក់ងារស្ថិតិបានសន្មតថា កំណើននេះកើតឡើងក្រោយរដ្ឋាភិបាលវៀតណាម ដាក់ចេញគោលនយោបាយថ្មីៗក្នុងការដកចេញនូវឧបសគ្គផ្លូវច្បាប់ និងការទទួលបានការគាំទ្ររបស់ទីផ្សារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាម បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យ និងសម្រួលបញ្ហាផ្លូវច្បាប់ទាក់ទងនឹងវិស័យអចលនទ្រព្យ ហើយបានផ្តល់ឱ្យក្រុងហូជីមិញនូវសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើបញ្ហាដីធ្លី។

យោងតាមសមាគមអចលនទ្រព្យហូជីមិញ មានប្រហែល៣០% នៃគម្រោងជាង១៤៨កន្លែងដែលបានប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់កាលពីឆ្នាំ២០២៣ ត្រូវបានដោះស្រាយជាលទ្ធផលប្រកបដោយផ្លែផ្កា។ ទីភ្នាក់ងារអចលនទ្រព្យជាច្រើនបានព្យាករ​ពីការកើនឡើងនូវតម្រូវការនៅក្នុងទីក្រុងហូជីមិញ ក្នុងឆ្នាំនេះ ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យលើតំបន់ឧស្សាហកម្ម និងផ្នែកជួលការិយាល័យ ប៉ុន្តែគេនៅមិនទាន់រំពឹងថា ទីផ្សារលំនៅឋាននឹងមានភាពប្រសើរឡើងច្រើននោះទេនៅក្នុងឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោក ប្រឈមនឹងចលាចល ក្រោយកិច្ចប្រជុំរបស់ខ្លួនខកខានឈានដល់ការព្រមព្រៀងជាឯកច្ឆន្ទ

ក្រុមអ្នកចរចាដែលចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនកា…

អូស្ត្រាលីត្រៀមកញ្ចប់ថវិកាជិត៤២លានដុល្លារ ដើម្បីពង្រឹងសន្តិសុខរួមជាមួយអាស៊ាន

នៅមុនពេលដែលមេដឹកនាំអាស៊ាន និងអូស្រ្តាលីដឹកដៃគ្នាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចន្លោះពីថ្ងៃទី៤-៦ មីនា ឆ្នាំ២០២៤ រដ្ឋាភិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ