កៅស៊ូកម្ពុជា

ទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន?


តើទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន? រយៈពេល ២ខែដំបូង ឆ្នាំនេះ កម្ពុជា ទទួលបានចំណូល ជាង ៥១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈតម្លៃមានការថយចុះពីឆ្នាំមុនបន្តិច។នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម។
បុរសម្នាក់កំពុងប្រមូលផងកៅស៊ូ ក្នុងចំការកៅស៊ូមួយកន្លែងនៃខេត្តកំពងចាម
ដោយ

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា ខ្សែចង្វាក់ ផលិតកម្មដំណាំកៅស៊ូឆ្នាំនេះ ហាក់ជួបបញ្ហាប្រឈមបន្តិចបន្ទួច រីឯតម្លៃនៃការនាំចេញវិញ ក៏ថយចុះជាងឆ្នាំមុនបន្តិចដែរ។ បើតាមមន្រ្តីជាន់ខ្ពស់ដដែល តម្លៃកៅស៊ូ ឆ្នាំនេះមានតម្លៃជាមធ្យម ១ ៥៨៣ដុល្លារ ក្នុងមួយតោន ខណៈតម្លៃកៅស៊ូ នៅឆ្នាំមុន មានតម្លៃ  ១ ៥៨១ដុល្លារ ក្នុងមួយតោន។

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា តាមរយៈការចុះអង្កេតផ្ទាល់របស់អគ្គនាយកដ្ឋានកៅស៊ូ ដំណាំកៅស៊ូរបស់កសិករ នៅខេត្តកោះកុង ក្នុងឆ្នាំនេះ កំពុងជួបបញ្ហាជំងឺជ្រុះស្លឹក។ ក៏ប៉ុន្តែ យ៉ាងណាជំងឺនេះ មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយលើដំណាំកៅស៊ូ ហើយក៏មិនបានជះឥទ្ធិពល​ដល់ការប្រមូលផល​ផលិតផលកៅស៊ូនោះដែរ។ មន្រ្តីជាន់កសិកម្មរូបនេះ បន្តទៀតថា ដោយឡែក ចំពោះទីផ្សារកៅស៊ូវិញ តាមការព្យាករណ៏ របស់ទីផ្សារផលិតផលកៅស៊ូ នៅឆ្នាំ២០២២ អាចមានភាពប្រសើរ ដោយសារតែតម្រូវការខ្ពស់​ជាងការផ្គត់ផ្គង់។ 

បន្ថែមលើនេះ ឯកឧត្តម ហ៊ឹម អូន នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យកៅស៊ូ ថានឹងអាចរក្សានូវកំណើនវិជ្ជមាន ខណៈកន្លងមក ទីផ្សារសំខាន់ៗ ក្នុងការនាំចេញ​​កៅស៊ូ​របស់កម្ពុជា បាននាំចេញទៅ​កាន់ប្រទេស​ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងសហគមអឺរ៉ុប។

បើតាមរបាយការណ៍ក្រសួងកសិកម្ម រយៈពេល២ខែ ដំបូងនៅឆ្នាំ២០២២ កម្ពុជា បាននាំចេញកៅស៊ូ ក្នុងបរិមាណជាង​៣ម៉ឺនតោន ខណៈតម្លៃលក់ជ័រកៅស៊ូ ជាមធ្យម ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ថ្លៃ ១,៥៨៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ២ដុល្លារ ក្នុងមួយតោន ស្មើនឹង០,១% ធៀបនឹងរយៈពេលដូចគ្នានៃ  ឆ្នាំមុន។ ដោយឡែក ការនាំចេញឈើកៅស៊ូ សម្រេចបាន ៤៨៦ម៉ែត្រគីប និងតម្លៃលក់ឈើកៅស៊ូ ជាមធ្យម ក្នុងខែកុម្ភៈ មានតម្លៃជាង ២៧៨ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានផ្ទៃដីកៅស៊ូ សរុបជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានជាង៤ម៉ឺនហិកតា,ផ្ទៃដីចម្ការកៅស៊ូ​សម្បទាន​ដី​សេដ្ឋកិច្ច មានជាង​១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា។ ដោយឡែក ផ្ទៃកដីចៀរកៅស៊ូ មានប្រមាណ ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំ មានជាង ៩ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាណនិងនេសាទ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិកូវីដ១៩ផ្ដល់ឱកាសលូតលាស់អ្វីខ្លះសម្រាប់វិស័យធនាគារ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ដ្បិតថា វិបត្តិកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យសំខាន់ៗជាច្រើននៃសេដ្ឋកិច្ចកម្ពុជ…

អ្នកជំនាញធនាគារអះអាងថា តម្រូវការឥណទាននឹងកើនឡើងនៅឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុលើកឡើងថា តម្រូវការឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងមានការកើនឡើងនៅឆ្នាំនេះ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ