កូវីដ១៩ នៅ​កម្ពុជា

ធនាគារ​ជាតិ​៖ រាជរដ្ឋាភិបាល​​ប្រកាស​កញ្ចប់​ថវិកា​២​ប៊ីលាន​ដុល្លារ ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩


លោកជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ពិភព​លោក​ កាល​ពី​ថ្មីៗ​នេះ ថា កញ្ចប់​​ថវិកា​ក្នុងទឹក​ប្រាក់ ២​​ប៊ី​លាន​ដុល្លារ ត្រូវ​បាន​ប្រកាស​ចេញ ហើយ​​ធនាគារ​កណ្តាល​ក៏​បាន​សម្រួល​សាច់ប្រាក់​សម្រាប់​វិស័យ​ធនាគារ​ប្រើ​ប្រាស់​​ផងដែរ ជាផ្នែក​នៃ​វិធានការ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។
លោកជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។ រូបថត៖ ហ្វេសប៊ុក NBC
ដោយ

តាមរយៈ​បណ្ដាញ​សង្គម​ Instagram លោក​ជំទាវ ជា សេរី បាន​បង្ហោះ​សារ ថា លោកជំទាវ​ត្រូវ​បាន​ទូរទស្សន៍ CNBC សម្ភាស​អំពី​វិធានការ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​កូវីដ​១៩។

លោកជំទាវ ជា សេរី បាន​និយាយ​ដូច្នេះ​ថា “តើ​វានឹង​គ្រប់គ្រាន់​ទេ? ពេល​វេលា​នឹង​ឆ្លើយ​សំណួរនេះ​បាន។ ប៉ុន្តែ ចាប់ពី​ពេល​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ យើងគួរតែ​មិន​អីទេ។ ប៉ុន្តែ ចាប់​ពី​ពេល​នេះ រហូត​ដល់​ពេល​នោះ វា​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​គិត​ពី​វិធានការ​បន្ថែម​ទៀត។”

កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ គឺ​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន​នោះទេ សម្រាប់​ផល​ប៉ះពាល់​ដ៏​ធំធេង​មក​លើ​វិស័យ​ទេសចរណ៍ ដោយសារ​វីរុស​កូវីដ១៩។ នេះ​បើ​យោង​តាម​ការអះអាង​របស់​លោកជំទាវ ជា សេរី។

លោកជំទាវ​​បាន​​បន្ត​ថា កម្ពុជា​បាន​ដឹង​ថា នឹង​មាន​ផលប៉ះពាល់​មក​លើ​វិស័យកាត់ដេរ ហើយរដ្ឋាភិបាល​និង​ធនាគារ​ជាតិ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​សេណារីយ៉ូ​ដែល​អាក្រក់​ នៅពេល​ដែល​ផ្នែក​ខ្លះ​នៃ EBA ត្រូវ​បាន​ដក។

ក៏ប៉ុន្តែ លោក​ជំទាវ​បាន​សរសេរ​ដូច្នេះ​ថា “ចំពោះ​ផ្នែក​ដែល​មិន​សូវ​ជា​វិជ្ជមាន យើង​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ផល​ប៉ះពាល់​ធំធេង​លើ​ឧស្សាហកម្ម​ទេសចរណ៍​ទេ (ដូច​ប្រទេស​ដទៃ​ទៀត​ដែរ)។”

បុគ្គលិក​សណ្ឋាគារ​ម្នាក់​នៅ​ខេត្ត​សៀមរាប ដែល​និយាយ​ក្នុង​​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​អះអាង​ថា និយោជក​បាន​កាត់​ប្រាក់​ខែ​គាត់ ៥០​ភាគរយ ដោយ​ឲ្យ​ធ្វើការ​កន្លះ​ខែ សម្រាក​កន្លះ​ខែ បន្ទាប់ពី​មាន​ការប៉ះពាល់​ដោយសារ​កូវីដ​១៩ ហើយ​សណ្ឋាគារ​នេះ​ប្រកាស​ផ្អាក​រហូត​ដល់​ខែ​មិថុនា។

លោក​បាន​និយាយ​ដូច្នេះ​ថា “អ៊ីចឹង​ខ្ញុំ​គិត​ថា អូតែល​ផ្សេង ដែល​មិនមែន​អូតែល​ផ្កាយ៥ ឬ ផ្កាយ៥ ក្នុង​ស្រុក គឺ​ប៉ះពាល់​ខ្លាំង​ជាង​នេះ។”

លោក​បាន​និយាយថា “សម្រាប់​ប្រាក់​ខែ​ខ្ញុំ គឺ​ត្រៀម​សម្រាប់តែ​បង់​ធនាគារ​ទាំងអស់ ហើយ​ប្រាក់​ខែ​ប្រពន្ធ គឺ​សម្រាប់​តែ​ថ្លៃ​ចាយ​ប្រចាំថ្ងៃ តែ​ឥឡូវ ពួកខ្ញុំ​ទាំងពីរ​ត្រូវ​កាត់​ប្រាក់ខែ អ៊ីចឹង វា​រាង​លំបាក​បន្តិច​ហើយ តែបើ​ធនាគារ​អាច​ពន្យារ​ពេល ឬឲ្យ​បង់តែ ៥០​ភាគរយ គឺ​អាច​ដោះស្រាយបាន៕”

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជុំវិញបញ្ហាវីរុសកូវីដ១៩ ដល់សមាជិកអាស៊ាននៅព្រឹកនេះ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conferenceនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេ…

អាមេរិក​, ចិន បង្អួត​ព័ត៌មាន​អំពី​វ៉ាក់សាំង​វីរុស​កូវីដ១៩ នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃតែមួយ

ព័ត៌មាន
គេអាចនិយាយបានថា វាជាភាពចៃដន្យ​ដែល​ក្នុង​ថ្ងៃតែមួយ ប្រទេស​មហាអំណាច​ពិភព​លោក​ពីរ គឺ សហរដ្ឋ​អាមេរិក​ និង​ចិន បាន​បង្អួត​ព័ត៌មាន​គ្នា​អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ