អ្នកនេសាទខុសច្បាប់នៅបឹងទន្លេសាប

សម្តេចតេជោ បញ្ជាឲ្យតាមចាប់ក្រុមអ្នកនេសាទត្រីខុសច្បាប់នៅតំបន់បឹងទន្លេសាបទាំងអស់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហានេសាទខុសច្បាប់ ឲ្យបានជាដាច់ខាត។ សម្ដេចបញ្ជាច្បាស់ៗ បែបនេះ នាឱកាសសម្ដេចអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ទន្លេសាប

សម្ដេច​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា បើសិន​បង្ក្រាប​បទល្មើស​មិន​បាន​ទេ​នោះ មិនបាច់​ធ្វើ​ជា​ចៅហ្វាយខេត្ត និង ជា​រដ្ឋមន្ត្រី​នោះ​ទេ ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ទៀត​ថា កិច្ចការ​នេះ សម្ដេច​បាន​ផ្ដល់​អាទិភាព​ដល់​អភិបាល​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​មន្ត្រី​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម តែ​ម្ដង ធ្វើ​កិច្ចការ​លើ​រឿង​នេះ​។

នា​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បរិស្ថាន និង​អភិបាលខេត្ត ចាប់​ឈ្មួញ​ទុច្ចរិត នេសាទ​ត្រី​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប​ទាំងអស់​។

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ​ថា  រហូត​មក​ដល់​ពេល​នេះ បទល្មើស​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​បទល្មើស​នេសាទ នៅ​តែ​មាន​ក្នុង​តំបន់​បឹង​ទន្លេសាប ដោយ​សម្ដេច​គូសបញ្ជាក់​ថា កន្លង​មក ការ​បង្ក្រាប​បទល្មើស​នៅ​តំបន់​នេះ បាន​តែ​របស់​ប្រជាពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ​។ 

ជាមួយ​គ្នា​នោះ សម្ដេច​ក៏​បាន​បញ្ជា​ផង​ដែរ ឲ្យ​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូន​ឈើ​ឡើង​វិញ លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិ​កតា ដែល​រដ្ឋ​បាន​ដកហូត​ពី​ក្រុម​ទុច្ចរិត​ដែល​បាន​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ដើម្បី​ការពារ​ទន្លេសាប​។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​នេសាទ​ត្រី​ខុសច្បាប់ និង​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នេះ បាន​គូសបញ្ជាក់​ដូច្នេះ​ដែរ​ថា អ្នក​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃ​ទន្លេសាប​នា​ពេល​កន្លង​មក ភាគច្រើន​គឺជា​អ្នកមាន​អំណាច ហើយ​មាន​ប្រជាពលរដ្ឋ​មាន​តិចតួច​ប៉ុណ្ណោះ ដូច្នេះ ការ​ដកហូត​ដី​បឹង​ទន្លេសាប មក​វិញ គឺជា​ការ​ប្រសើរ និង​មិន​បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នោះ​ទេ​។

បើ​តាម​ការ​អះអាង​របស់ បណ្ឌិត សុខ ទូច ដី​ព្រៃ​លិច​ទឹកជា​ច្រើន​ហិ​កតា​ទៀត ដែល​មិន​ទាន់​បាន​ដកហូត​មក​វិញ មិនមែន​តែ ៦​ម៉ឺន​ហិ​កតា​នោះ​ទេ ខណៈ​អ្នក​ជាប់​ពាក់ព័ន្ធ​ភាគច្រើន​សុទ្ធតែ​អ្នកមាន​អំណាច​។ តែ​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ រដ្ឋ​បាន​ដកហូត​ផ្ទៃដី​លិច​ទឹក​ជាង ៦​ម៉ឺន​ហិ​កតា​ហើយ ដើម្បី​យក​មក​គ្រប់គ្រង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១ខែក្រោយសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបង្កើនការវាយប្រហារឥតសំចៃដៃខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មលើម៉ូស្គូ

ព័ត៌មាន
រហូតមកដល់ថ្ងៃនេះ គឺគម្រប់១ខែគត់តែម្តង ដែលបុរសខ្លាំងរបស់រុស្ស៊ី ពូទីន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនបើកការឈ្លានពានលើអ៊ុយក្រែនជាផ្លូវការ ហើយដែ…

តើវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជារងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែរឬយ៉ាងណា?

ព័ត៌មាន
វិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះការលូតលាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ ចង់ឬមិនចង់ប្រទេសកម្ពុជាក៏មាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ