សេដ្ឋកិច្ចថៃ

អស្ថិរភាពនយោបាយ និងបញ្ហាទំនាស់ព្រំដែនកំពុងធ្វើឲ្យសេដ្ឋកិច្ចថៃ រងការរង្គោះរង្គើកាន់តែខ្លាំង


បញ្ហាអស្ថិរភាពនយោបាយនៅថៃ កំពុងកើតមានឡើង ក្រោយគណបក្សភូមិចៃថៃ បានផ្តាច់សម្ព័ន្ធភាពចេញពីរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ។ ការប្រកាសចែកផ្លូវគ្នានេះបានអង្រួនរដ្ឋាភិបាលចម្រុះអាយុ១០ខែរបស់លោកស្រីនាយករដ្ឋមន្រ្តីវ័យ៣៨ឆ្នាំ ផៃថងថាន ស៊ីណាវ៉ាត្រា ដោយសារតែគណបក្សនេះ គឺជាគណបក្សធំទី២នៅក្នុងរដ្ឋាភិបាលចម្រុះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
សេដ្ឋកិច្ចថៃ
ដោយ

ការផ្តាច់សម្ព័ន្ធភាពរបស់គណបក្សភូមិចៃថៃ ចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្ន ទំនងជាធ្វើឱ្យទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងប្រទេសថៃមានការធ្លាក់ចុះបន្ថែមទៀត ចំពេលសេដ្ឋកិច្ចថៃកំពុងរងការគំរាមកំហែងពីពន្ធបដិការ៣៦% ដែលគ្រោងនឹងដាក់ដោយសហរដ្ឋអាម៉េរិក។

លោក ផុនយ៉ាវាត់ ស្រ៊ីស៊ីង (Poonyawat Sreesing) អ្នកជំនាញផ្នែកសេដ្ឋនៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank បានអះអាងថា សេដ្ឋកិច្ចថៃបានរងសម្ពាធពីភាពមិនច្បាស់លាស់ខាងនយោបាយមួយរយៈមកហើយ ប៉ុន្តែទំនងជាមិនអាចទប់ទល់នឹងស្ថានការណ៍ធ្ងន់ធ្ងរ ដែលកើតចេញពីការរំលាយសភាបាននោះទេ។ តែយ៉ាងណាលោកសង្ឃឹមថា អ្នកនយោបាយអាចឈានដល់ការសម្របសម្រួលមួយ ហើយបានអះអាងថា គ្មាននរណាម្នាក់ចង់ឃើញស្ថានភាពនយោបាយមានភាពចលាចលក្នុងអំឡុងពេល ដែលសេដ្ឋកិច្ចស្ថិតក្នុងភាពផុយស្រួយនោះទេ។

ដោយឡែកលោក យុនយុង ថៃចារឿន (Yunyong Thaicharoen) ប្រធានក្រុមអ្នកសេដ្ឋ និងជាមន្ត្រីផ្នែកនិរន្តរភាពនៅ Siam Commercial Bank ដូចគ្នាដែរនោះបាននិយាយថា ការរុះរើគណៈរដ្ឋមន្ត្រីគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយផលវិបាកអវិជ្ជមានលើសេដ្ឋកិច្ច និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។

ជាមួយគ្នានេះលោក ស៊ុមឆៃ ស៊ីធីឆៃរីឆាត (Somchai Sittichaisrichart) នាយកគ្រប់គ្រងក្រុមហ៊ុនចែកចាយផលិតផល IT SIS Distribution បានលើកឡើងថា អស្ថិរភាពនយោបាយនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច ដែលកំពុងផុយស្រួយរបស់ប្រទេសថៃរួមទាំងបំណុលគ្រួសារ ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងវិស័យទេសចរណ៍។ ហើយកត្តាទាំងនេះអាចនឹងទាញទម្លាក់កំណើន GDP របស់ថៃឱ្យធ្លាក់ចុះដល់កម្រិតសូន្យ ឬយ៉ាងល្អបំផុត១%នៅឆ្នាំ២០២៥ នេះ។ អ្នកជំនាញរូបនេះយល់ឃើញថា ដំណើរការដែលមានប្រសិទ្ធភាពបំផុត គឺការរំលាយសភា និងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីជាជាងឱ្យរដ្ឋាភិបាលគ្មានស្ថិរភាពបន្តដឹកនាំ ដែលអាចធ្វើឱ្យខូចទំនុកចិត្តដល់សាធារណជន។

គួរបញ្ជាក់ថា គណបក្សភូមិចៃថៃ មានអាសនៈសរុបចំនួន៦៩កៅអីនៅសភា ហើយនៅក្នុងរដ្ឋាភិបាលមានសមាជិកសរុប៨រូប ដោយរួមទាំងលោក អនុទិន ចាន់វីរៈគុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វណ្ណដា និងការប្រគំតន្ត្រីត្រីវិស័យសុវណ្ណភូមិ វគ្គទី៥ គឺកាន់តែកក្រើកនៅក្នុងព្រឹត្តិការណ៍ការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football

[ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2025] - កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ អ្នកគាំទ្រដែលបានចូលរួមការប្រគំតន្ត្រីត្រីវិស័យសុ…

តើអ្នកជំនាញភូមិសាស្ត្រនយោបាយមានការយល់ឃើញបែបណាចំពោះការបែកធ្លាយកិច្ចសន្ទនារវាងសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីថៃ?

ការបែកធ្លាយកិច្ចសន្ទនាគ្នារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានធ្វើឱ្យមហាជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ