ពន្ធបដិការ

រដ្ឋបាលលោក ត្រាំ ត្រូវបង្វិលប្រាក់ពន្ធចំនួន១៣៣ពាន់លានដុល្លារឱ្យក្រុមហ៊ុនវិញ តែអ្នកជំនាញថា វាជានីតិវិធីស្មុគស្មាញ ដែលអាចចំណាយពេលយូរ


សាលក្រមជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលសហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ កន្លងទៅ បានសម្រេចទាត់ចោលគោលនយោបាយពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ ក្នុងសំឡេងឆ្នោត៦ទល់នឹង៣។ ទោះជាយ៉ាងណាសេចក្តីសម្រេចនេះមិនបានបញ្ជាក់អំពីចំណាត់ការលើកញ្ចប់ប្រាក់ពន្ធចំនួន១៣៣ពាន់លានដុល្លារ ដែលរដ្ឋបាលលោក ត្រាំ ប្រមូលបានក្រោមគោលនយោបាយពន្ធបដិការកន្លងមកនោះទេ។ ភ
ពន្ធបដិការ
ដោយ

ភាពមិនច្បាស់លាស់ នៃសាលក្រមនេះ កំពុងបង្កើតជាមន្ទិលសង្ស័យថា តើរដ្ឋបាលលោក ត្រាំ នឹងត្រូវដោះស្រាយបែបណាចំពោះទឹកប្រាក់ដ៏មហាសាល ដែលតុលាការចាត់ទុកថា ប្រមូលបានដោយខុសច្បាប់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អេភី។

តុលាការកំពូលអាម៉េរិក បានលុបចោលការកំណត់ពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែបានបន្សល់ទុកនូវសំណួរ និងបន្ទិលដ៏ធំជុំវិញជោគវាសនា នៃចំណូលពន្ធចំនួន១៣៣ពាន់លានដុល្លារ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រមូលបានក្រោមយន្តការពន្ធបដិការកន្លងមក។ បច្ចុប្បន្នក្រុមហ៊ុននាំចូលជាច្រើនកំពុងតម្រង់ជួររង់ចាំចម្លើយពីរដ្ឋាភិបាលអំពីលទ្ធភាពនៃការទទួលបានប្រាក់សំណងរបស់ពួកគេត្រឡប់មកវិញ។

លោកស្រី ចូយ អាឌីទូទូ (Joyce Adetutu) មេធាវីជំនាញពាណិជ្ជកម្ម នៃក្រុមហ៊ុនច្បាប់ Vinson & Elkins បានលើកឡើងថា ទោះបីជាអ្នកបង់ពន្ធមានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញ ក៏ដំណើរការនេះមិនងាយស្រួលឡើយ។ លោកស្រីបានពន្យល់ថា នីតិវិធីអាចនឹងអូសបន្លាយពេលយូរ ដោយត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនចាប់ពីទីភ្នាក់ងារគយ តុលាការពាណិជ្ជកម្មអន្តរជាតិ រហូតដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ដោយឡែក ក្រុមអ្នកច្បាប់មួយចំនួនទៀតយល់ឃើញថា ជម្រើសនៃការសងប្រាក់ពន្ធត្រឡប់មកវិញ គឺជាកិច្ចការដ៏ស្មុគស្មាញ និងរញ៉េរញ៉ៃបំផុតសម្រាប់ប្រព័ន្ធរដ្ឋបាល។ ជុំវិញបញ្ហានេះលោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ថា ដំណើរការសងប្រាក់ពន្ធអាចនឹងមាន ប៉ុន្តែវាអាចត្រូវចំណាយពេលប្រហែល២ឆ្នាំ។ យ៉ាងណាមិញ លោក ក៏បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលថា ជាដើមហេតុដែលបង្កឱ្យមានភាពច្របូកច្របល់ថ្មីនៅក្នុងសហរដ្ឋអាម៉េរិក។

ចំណែកលោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្ហាញជំហរមិនគាំទ្រចំពោះការបង្វិលប្រាក់វិញឡើយ ដោយលោកប្រៀបធៀបការសងប្រាក់ពន្ធទាំងនេះថា ជាការផ្តល់មូលនិធិសុខុមាលភាពដល់សាជីវកម្ម។ លោកបានសង្កត់ធ្ងន់ថា លោកមិនឃើញមានអត្ថប្រយោជន៍ណាមួយហូរទៅដល់ដៃអ្នកប្រើប្រាស់អាម៉េរិកផ្ទាល់នោះទេ ផ្ទុយទៅវិញ ការដោះស្រាយវិវាទនេះអាចអូសបន្លាយរាប់ខែ ឬរាប់ឆ្នាំ ហើយអ្នកដែលទទួលបានផលចំណេញពិតប្រាកដ គឺមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កាណាដា បង្ខំចិត្តបន្ទន់ឥរិយាបថចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ត្រាំ វិញ ទោះពន្ធបដិការត្រូវបានលុបចោល

ប្រទេសកាណាដា ដែលដំបូងឡើយ បានបង្ហាញក្តីរំភើបចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាម៉េរិក ក្នុងការលុបចោលពន្ធគយដ៏ចម្រូងចម្រាសរបស់លោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ